32 C
Phnom Penh

62942

យោធា

Latest

អ្នក​ឃ្លាំមើល​ថា​រដ្ឋសភា​ដែល​តាក់តែង​ច្បាប់​ក្លាយ​ទៅ​ជា​ស្ថាប័ន​រណប​ឱ្យ​ស្ថាប័ន​អនុវត្ត​ច្បាប់

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ស្ថាប័ន​រដ្ឋសភា​ដែល​ជា​ស្ថាប័ន​តាក់តែង​ច្បាប់​បាន​ក្លាយ​ទៅ​ជា​ស្ថាប័ន​រណប​ឱ្យ​ស្ថាប័ន​អនុវត្ត​ច្បាប់​ទាំងស្រុង ដែល​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ខ្លឹមសារ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០២២ ថា នៅ​ពេល​ដែល​ស្ថាប័ន​តាក់តែង​ច្បាប់​មួយ​ធ្វើ​ខ្លួន​រណប​ជាមួយ​ស្ថាប័ន​នីតិប្រតិបត្តិ នឹង​ធ្វើ​ឲ្យ​របប​នយោបាយ​កម្ពុជា​ឃ្លាត​ឆ្ងាយ​ពី​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ជា​មិន​ខាន ហើយ​ឃ្លាត​ឆ្ងាយ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ និង​ផលប្រយោជន៍​ជាតិ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ថែម​ទៀត។ លោក​បន្ត​ថា រដ្ឋសភា​ត្រូវ​នាំគ្នា​ចងក្រង​ច្បាប់​ដែល​តំណាង​ឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​ពិតប្រាកដ ហើយ​មាន​ខ្លឹមសារ​ស្រប​ទៅ​នឹង​ច្បាប់​កំពូល​របស់​ខ្លួន គឺ​រដ្ឋធម្មនុញ្ញ ដើម្បី​ដាក់​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល​យក​ទៅ​អនុវត្ត​ក្នុង​វត្ថុបំណង​ដើម្បី​ថែរក្សា និង​ប្រមូល​យក​ផលប្រយោជន៍​នានា​សម្រាប់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស...