28 C
Phnom Penh

ស្ត្រីថ្ងៃសុក្រ

Latest

ក្រសួង​ការបរទេស​កម្ពុជា​ចោទ​ថា​អាមេរិក​កំពុង​ធ្វើ​ឱ្យ​មាន​ស្តង់ដារ​ពីរ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស

ក្រសួង​ការបរទេស​កម្ពុជា ចោទ​ថា សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ កំពុង​ធ្វើ​ឱ្យ​មាន​ស្តង់ដារ​ពីរ​ជុំវិញ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​បណ្តា​ប្រទេស​ផ្សេងៗ រួម​ទាំង​កម្ពុជា​ផង​ដែរ ខណៈ​អាមេរិក​ខ្លួនឯង​ពុំ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​របស់​ខ្លួន​នោះ​ឡើយ។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា អាមេរិក​ជា​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​តាម​បែប​របស់​ខ្លួន​ជាង ២០០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅតែ​ជួប​ប្រទះ​បញ្ហា​រំលោភ​បំពាន​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​ជា​រៀងរាល់​ថ្ងៃ ដូចជា៖ ការ​រើសអើង​ជាតិ​សាសន៍ ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​ពូជសាសន៍ ការ​បាញ់​សម្លាប់​ទ្រង់ទ្រាយ​ធំ និង​អំពើ​ឃោរឃៅ​របស់​នគរបាល ការ​រំលោភ​បំពាន​ក្នុង​ពន្ធនាគារ អត្រា​មរណភាព​រាប់​លាន​នាក់​ដោយសារ​ជំងឺ​រាតត្បាត ការ​កាត់ទោស​ប្រហារ​ជីវិត និង​ការ​រឹតត្បិត​សិទ្ធិ​រំលូត​កូន ជាដើម។ ក្រសួង​ការបរទេស​កម្ពុជា​លើកឡើង​ថា សហរដ្ឋ​អាមេរិក​បាន​បិទ​ភ្នែក​ធ្វើ​ជា​មើល​មិន​ឃើញ​នូវ​សកម្មភាព​ដ៏​គ្រោះថ្នាក់ និង​ជ្រុលនិយម​របស់​ក្រុម​ប្រឆាំង​មួយ​ចំនួន​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ជេរប្រមាថ និង​បង្កាច់​បង្ខូច​កេរ្តិ៍ឈ្មោះ​ឱ្យ​មាន​ការ​រើសអើង ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា និង​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ ព្រមទាំង​ការ​អំពាវនាវ​ឱ្យ​មាន​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ស្រប​ច្បាប់...