39 C
Phnom Penh

Latest

លោក ស៊ី ជីនពីង នឹង​ប្រឈម​នឹង​សំណួរ​ទាក់ទង​នឹង​រុស្ស៊ី ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​អឺរ៉ុប

មេដឹកនាំ​ចិន លោក ស៊ី ជីនពីង ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​ទៅ​កាន់​បី​ប្រទេស​នៅ​អឺរ៉ុប គឺ​បារាំង ស៊ែប៊ី និង​ហុងគ្រី ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១០ ឧសភា។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ប្រទេស​ចិន។ យោង​តាម​សារព័ត៌មាន The Economic Times ប្រទេស​ទាំង​បី​នេះ​គឺជា​គោលដៅ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ចិន ដែល​លោក ស៊ី ចាប់​យក​ជា​អាទិភាព​នៃ​ទស្សនកិច្ច​របស់​លោក​នៅ​អឺរ៉ុប។ តែ​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​បារាំង របស់​មេដឹកនាំ​ចិន ធ្វើឡើង​តាម​ការ​អញ្ជើញ​របស់​លោក Emmanuel Macron។...