33 C
Phnom Penh

Latest

សមាគម​ឧកញ៉ា​កម្ពុជា​តម្រូវ​ឱ្យ​អ្នក​មាន​ងារ​ជា​ឧកញ៉ា​ផ្ដល់​អាសយដ្ឋាន​ដល់​សមាគម

សមាគម​ឧកញ៉ា​កម្ពុជា​ទាមទារ​ឲ្យ​អ្នក​មាន​គោរមងារ​ឧកញ៉ា​ចុះឈ្មោះ និង​ផ្ដល់​អាសយដ្ឋាន​ដល់​សមាគម ដោយ​ថា​រហូត​មក​ដល់​ពេលនេះ អ្នក​ដែល​មាន​គោរមងារ​ឧកញ៉ា​ទាំងនោះ​មិន​ទាន់​បង្ហាញ​អាសយដ្ឋាន​របស់​ខ្លួន​នៅឡើយ​ទេ។ ក្នុង​សេចក្ដី​ជូនដំណឹង​ចុះ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៣ អគ្គលេខាធិការ​សមាគម​ឧកញ៉ា​កម្ពុជា លោក ហ៊ុន ឡាក់ លើកឡើង​ថា ការ​ដែល​សមាគម​ឧកញ៉ា​កម្ពុជា​ទាមទារ​បែប​នេះ គឺ​ដើម្បី​ផ្ដល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ចូលរួម​ក្នុង​ពិធី។ ដូច្នេះ អ្នក​មាន​គោរមងារ​ជា​ឧកញ៉ា​មួយ​ចំនួន​ដែល​មិន​ទាន់​ឲ្យ​សមាគម​ឧកញ៉ា​កម្ពុជា​ស្គាល់​អាសយដ្ឋាន​នោះ ត្រូវតែ​ផ្ដល់​អាសយដ្ឋាន​របស់​ខ្លួន​ដល់​សមាគម ដោយ​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរសព្ទ ឬ​ស្កែន​ចូលរួម​តាម QR Code។ ចំណែក​ឧកញ៉ា​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ពិធី​រួច​ហើយ ត្រូវ​ចាត់​បុគ្គលិក ឬ​ជំនួយការ​ទៅ​ទទួល​យក​នូវ​លិខិត​អញ្ជើញ​ផ្លូវការ និង​កាត​សម្រាប់​ពាក់ ដើម្បី​ចូលរួម​ពិធី​នៅ​អគ្គលេខាធិការដ្ឋាន​សមាគម​ឧកញ៉ា​កម្ពុជា...