35 C
Phnom Penh

Latest

ក្រុម​សង្គម​ស៊ីវិល​សោកស្ដាយ​ដែល​បក្ស​ភ្លើង​ទៀន​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ស្ថាប័ន សោកស្តាយ​ដែល​បក្ស​ភ្លើង​ទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ ក្រោម​ហេតុផល​ថា​គ្មាន​ឯកសារ​ផ្លូវច្បាប់​គ្រប់គ្រាន់។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ២១​ស្ថាប័ន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃទី​១ ខែ​មិថុនា នេះ​ថា អវត្តមាន​របស់​បក្ស​ភ្លើង​ទៀន និង​បក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ គឺជា​ការ​បាត់បង់​ជម្រើស​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ធ្លាប់​ពេញចិត្ត​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ពីរ​នេះ ធ្លាប់​ទទួល​បាន​សំឡេង​គាំទ្រ​ជាង ១​លាន ៦​សែន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​បាន​បោះឆ្នោត​សរុប​ចំនួន​ជាង ៧​លាន ៣​សែន​នាក់ និង​ទទួល​បាន​អាសនៈ​នៅ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាង ២​ពាន់​អាសនៈ​កាលពី​ឆ្នាំ​២០២២ កន្លង​ទៅ​ថ្មីៗ​នេះ។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​ជាង ២០​ស្ថាប័ន ដូចជា​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា...