31 C
Phnom Penh

Latest

លោក ហ៊ុន ម៉ាណែត ព្រមាន​មន្ត្រី​ជំនាញ​ដែល​មិន​ចេញ​បកស្រាយ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ភ្លាមៗ

នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត បាន​ព្រមាន​ចាត់​វិធានការ​លើ​មន្ត្រី​ជំនាញ​ទាំងឡាយ​ណា​ដែល​មិន​ចេញ​បកស្រាយ ដើម្បី​ឆ្លើយតប​ឲ្យ​បញ្ហា​ភ្លាមៗ​ដោយ​រង់ចាំ​តែ​នាយករដ្ឋមន្ត្រី​នោះ។ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត​តាម​បណ្តា​រោងចក្រ​សហគ្រាស​ដែល​មាន​មូលដ្ឋាន​ក្នុង​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ នា​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត បាន​លើក​ជា​សំណួរ​ថា តើ​ចង់​ឲ្យ​លោក​ជា​នាយករដ្ឋមន្ត្រី​ក្លាយ​ទៅ​ជា​អ្នក​នាំពាក្យ​ឲ្យ​គ្រប់​អង្គភាព​ស្ថាប័ន​ទាំងអស់ ឬ​យ៉ាង​ណា ទើប​មន្ត្រី​ជំនាញ​ទាំងនោះ​មិន​ព្រម​ចេញ​បកស្រាយ​ចំពោះ​បញ្ហា​ដែល​កើត​ឡើង។ លោក​ចាត់ទុក​ការ​មិន​ចេញ​បកស្រាយ​ដោយ​រង់ចាំ​តែ​នាយករដ្ឋមន្ត្រី​មាន​ចំណាត់ការ​នេះ ថា​នឹង​ធ្វើ​ឲ្យ​បញ្ហា​នោះ​ផ្ទុះឡើង​កាន់តែ​ធំ ដូច្នេះ​ដើម្បី​ទប់ស្កាត់​បញ្ហា លោក​ចង់​ឲ្យ​មន្ត្រី​ទាំងនោះ​ទទួល​ខុសត្រូវ​ខ្ពស់​លើ​ភារកិច្ច​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​ពលរដ្ឋ ជាជាង​រង់ចាំ​លោក​ចេញ​បកស្រាយ និង​ចាត់​វិធានការ។ ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត...