Latest
លោក សម រង្ស៊ី៖ តុលាការបារាំងនឹងកោះហៅលោក ហ៊ុន សែន នៅពេលអស់តំណែងជានាយករដ្ឋមន្ត្រី
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ព្រមានថា ថ្ងៃណាមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន អស់តំណែងជានាយករដ្ឋមន្ត្រី គាត់នឹងត្រូវតុលាការបារាំងកោះហៅទៅសួរចម្លើយជុំវិញអំពើភេរវកម្មគប់គ្រាប់បែកសម្លាប់មនុស្សនៅទីក្រុងភ្នំពេញកាលពី ២៦ឆ្នាំមុនជាមិនខាន។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នេះថា លោក ហ៊ុន សែន គឺជាមនុស្សតែម្នាក់គត់ដែលត្រូវទទួលខុសត្រូវធំបំផុតក្នុងអំពើភេរវកម្មគប់គ្រាប់បែកសម្លាប់មនុស្សកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ខណៈសាច់ញាតិជនរងគ្រោះដែលបានស្លាប់ក្នុងព្រឹត្តិការណ៍នោះ នៅតែបន្តស្រែកទាមទាររកយុត្តិធម៌ពីលោក...