38 C
Phnom Penh

Latest

ពលរដ្ឋ​តាម​បណ្តា​ខេត្ត​ថា​បញ្ហា​ក្មេង​ទំនើង​កើត​ឡើង​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​មិន​បំពេញ​កាតព្វកិច្ច​ត្រឹមត្រូវ​តាម​ច្បាប់

ពលរដ្ឋ​តាម​បណ្តា​ខេត្ត អំពាវនាវ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ចាត់​វិធានការ​តឹងរ៉ឹង​លើ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ក្មេង​ទំនើង​ឱ្យ​បាន​ម៉ឺងម៉ាត់ បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ស្ថាប័ន​អយ្យការ និង​ស្ថាប័ន​តុលាការ ចាត់​វិធានការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ចាត់ការ​លើ​សំណុំរឿង​ក្មេង​ទំនើង។ ពលរដ្ឋ​មួយ​ចំនួន​មកពី​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង និង​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ បាន​នាំគ្នា​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២៤...