33 C
Phnom Penh

Latest

លោក សម រង្ស៊ី៖ តុលាការ​បារាំង​នឹង​កោះហៅ​លោក ហ៊ុន សែន នៅ​ពេល​អស់​តំណែង​ជា​នាយករដ្ឋមន្ត្រី

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ព្រមាន​ថា ថ្ងៃ​ណា​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អស់​តំណែង​ជា​នាយករដ្ឋមន្ត្រី គាត់​នឹង​ត្រូវ​តុលាការ​បារាំង​កោះហៅ​ទៅ​សួរ​ចម្លើយ​ជុំវិញ​អំពើ​ភេរវកម្ម​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​នៅ​ទីក្រុង​ភ្នំពេញ​កាលពី ២៦​ឆ្នាំ​មុន​ជាមិនខាន។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក ហ៊ុន សែន គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ធំ​បំផុត​ក្នុង​អំពើ​ភេរវកម្ម​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ខណៈ​សាច់ញាតិ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ នៅតែ​បន្ត​ស្រែក​ទាមទារ​រក​យុត្តិធម៌​ពី​លោក...