Wednesday, September 18, 2019
Home Authors Posts by Aria Danaparamita

Aria Danaparamita

8 POSTS 0 COMMENTS

ពន្លឺ​​​ខាង​​​ក្នុង

តាម​​​រយៈ​​​រូបថត​​​ផ្ទាល់​​​ អ្នក​​​ថតរូប​​​​​​បង្ហាញ​​​អ្នក​​​នៅ​​​រស់​​​រាន​​​មាន​​​ជីវិត​​​​​​ពី​​​ការ​​​ជះ​​​ទឹក​​​អាស៊ីត​​​ឲ្យ​​​​​​​​​ចេញ​​​ពីទី​​​ងងឹត​​​​​​​​​ ស្រី អូន ​​​ទៅ​​​ផ្សារ​​​​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​ ក្នុង​​​ពេល​​​ដែល​​​ស្ត្រី​​​ម្នាក់​​​​​​រត់​​​សំដៅ​​​មក​​​រក​​​នាង​​​ ហើយ​​​ក៏​​​​​​ជះ​​​ទឹក​​​អាស៊ីត​​​​​​ស្រោច​​​លើ​​​នាង ជា​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​កំហឹង​​​ប្រចណ្ឌ​​​ដែល​​​បណ្តាល​​​ឲ្យ​​​​​​ស្ត្រី​​​ជា​​​ម្តាយ​​​​​​មានវ័យ​​​៣៦​​​ឆ្នាំ​​​រូប​​​នេះ​​​ខូច​​​ភ្នែក​​​ម្ខាង ហើយ​​​ក៏​​​ងងឹង​​​ភ្នែក​​​ម្ខាង​​​ទៀត។

កង្វះ​ថ្នាក់​ដឹកនាំ​ជាស្ត្រី​បន្ទច់​បង្អាក់​ចលនា​កម្មករ

ដូច​កម្មករ​កាត់ដេរ​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​ដែរ ឈាង ធីដា ធ្វើការ​ច្រើន​ម៉ោង​ដើម្បី​បាន​ប្រាក់​ខែ​បន្តិច​បន្តួច។ ប៉ុន្តែ​ការ​ត្អូញត្អែរ​ខ្លាំង​បំផុត​របស់​នាង​អំពី​លក្ខខណ្ឌ​នៅ​រោងចក្រ​កាត់ដេរ​ខោអាវ​របស់​នាង ​គឺ​សភាព​បង្គន់​អនាម័យ​របស់​រោងចក្រ។ កម្មករ​ជើងចាស់​អាយុ​៣៧​រូប​នេះ​បាន​និយាយ​ថា "វា​គ្មាន​អនាម័យ​និង​គួរ​ឲ្យ​ខ្ពើម​រអើម។ គ្មាន​អ្នកណា​សម្អាត​បង្គន់​ទេ"។ យុទ្ធនាការ​សាធារណៈ​ភាគច្រើន​បំផុត​របស់​សហជីព​រោងចក្រ​កាត់ដេរ​​វិលវល់​នឹង​ការ​តស៊ូ​ដើម្បី​ដំឡើង​ប្រាក់​ខែ​អប្បបរមា។ ប៉ុន្តែ​កម្មការិនី​រោងចក្រ​តស៊ូ​ចង់​បាន​ការ​ចាប់​អារម្មណ៍​ចំពោះ​កង្វល់​របស់​ខ្លួនទាក់ទិន​នឹង​ការ​សម្រាក​មាតុភាព សុខភាព​បន្ត​ពូជ និង​អនាម័យ​កន្លែង​ធ្វើការ សូម្បី​តែ​សហជីព​ដែល​តំណាង​ពួកគេ​ក៏ដូច្នេះដែរ។ ថ្វីបើ​ប្រហែល​៨៦​ភាគរយ​នៃ​កម្មករ​កាត់ដេរ​ជាង​៦០០.០០០​នាក់​របស់​ប្រទេស​កម្ពុជា​ជា​ស្ត្រី​ក៏ដោយ ក៏​ភាគ​ច្រើន​នៃ​មេដឹកនាំ​សហជីព​គឺជា​បុរស ហើយ​ពួកគេ​មិន​ទៅ​មើល​បន្ទប់​ទឹក​ស្ត្រី​ទេ។ លោក​ស្រី សុខ ថារ៉េត មន្ត្រី​កម្មវិធី​នៅ​មណ្ឌល​ព័ត៌មាន​កម្មករ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​មណ្ឌល​ធនធាន​សម្រាប់​កម្មករ​កាត់ដេរ បាន​លើក​ឡើង​ចំៗ។ លោក​ស្រី​បាន​និយាយ​អំពី​មេដឹកនាំ​សហជីព​ជា​បុរស​ថា "ពួកគេ​មិន​ដែល​មាន​រដូវ​ទេ។ ចំពោះ​ពួកគេ មិន​សូវ​មើល​ឃើញ​ថា បញ្ហា​របស់​ស្ត្រី​ជា​ការ​ប្រឈម​ដ៏​ធំ​សម្រាប់​កម្មករ​កាត់ដេរ​ជា​ស្ត្រី​នោះ​ទេ"។ កម្មវិធី​រោងចក្រ​ល្អ​ប្រសើរ​នៅ​កម្ពុជា​ (BFC)​របស់​​​អង្គការILO...

​​​កិច្ច​​​ព្រម​​​ព្រៀង​​​ត្រីភាគី​​​​​​ត្រូវ​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​​​​ដើម្បី​​​​​​ប្រយុទ្ធ​​​​​​​​​នឹង​​​​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​

ប្រទេស​​​កម្ពុជា​​​​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​​​​ជា​​​មួយ​​​វៀត​​​ណាម និង​​​ឡាវ​​​​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ដើម្បី​​​ពង្រឹង​​​​​​ការ​​​ខំ​​​ប្រឹង​​​ប្រែង​​​​​​ប្រយុទ្ធ​​​នឹង​​​​​​​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ ដោយ​​​ប្រទេស​​​​​​វៀត​​​ណាម​​​រាយ​​​ការណ៍​​​​​​នៅ​​​ឯ​​​កិច្ច​​​ប្រជុំ​​​​​​ថា នគរ​​​បាល​​​​​​បាន​​​រក​​​ឃើញ​​​ក្រុម​​​ជួញ​​​ដូរ​​​មនុស្ស​​​ជិត​​​៩០​​​បណ្តាញ​​​​​​នៅ​​​តាម​​​ព្រំ​​​ដែន​​​របស់​​​ខ្លួន​​​ជា​​​មួយ​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ឆ្នាំ​​​មុន។​​​ លោក សាយ ម៉េងឈាង​​​ ​​​អនុ​​​ប្រធាន​​​នាក​​​ដ្ឋា​​​ន​​​​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​នៃ​​​ក្រសួង​​​មហា​​​ផ្ទៃ ដែល​​​បាន​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​នោះ​​​នៅ​​​​​​ក្នុង​​​​​​ក្រុង​​​ហូជី​​​មិញ បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រទេស​​​កម្ពុជា ឡាវ និង​​​វៀត​​​ណាម​​​​​​ជំរុញ​​​ឲ្យ​​​មាន​​​កិច្ច​​​សហ​​​ប្រតិបត្តិការ​​​​​​ជិត​​​ស្និទ្ធ​​​​​​ថែម​​​ទៀត​​​ ដើម្បី​​​បង្ក្រាប​​​​​​​​​ក្រុម​​​ជួញ​​​ដូរ​​​​​​​​​មនុស្ស​​​នៅ​​​តាម​​​ព្រំ​​​ដែន​​​ ហើយ​​​ទី​​​ពីរ​​​ សម្រាប់​​​កិច្ច​​​សហការ​​​​​​ជាមួយ​​​​​​នគរ​​​បាល​​​ព្រំដែន​​​​​​រវាង​​​ប្រទេស​​​ទាំង​​​បី"។ យោង​​​តាម​​​របាយ​​​ការណ៍​​​សារ​​​ព័ត៌មាន​​​វៀត​​​ណាម​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ឯ​​​កិច្ច​​​ប្រជុំ​​​ នគរ​​​បាល​​​វៀត​​​ណាម​​​​​​​​​បាន​​​​​​លាត​​​ត្រដាង​​​ថា ពួក​​​គេ​​​បាន​​​រក​​​ឃើញ​​​​​​ក្រុម​​​​​​បណ្តាញ​​​រត់​​​ពន្ធ​​​មនុស្ស​​​ចំនួន​​​៨៧​​​តាម​​​ព្រំ​​​ដែន​​​​​​របស់​​​ខ្លួន​​​ជាមួយ​​​កម្ពុជា។ យោង​​​តាម​​​​​​គម្រោង​​​អន្តរ​​​ទី​​​ភ្នាក់​​​ងារ​​​​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​ស្តី​​​ពី​​​​​​​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ឲ្យ​​​ដឹង​​​ថា ជនរងគ្រោះ​​​នៃ​​​ការ​​​ជួញ​​​ដូរ​​​​​​​​​​​​ជា​​​ជន​​​ជាតិ​​​ខ្មែរ​​​ភាគ​​​ច្រើន​​​​​​ ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​​​​ជា​​​ផ្លូវ​​​ការ​​​ពី​​​​​​ប្រ​​​ទេស​​​វៀត​​​ណាម​​​ គឺ​​​សុទ្ធ​​​តែ​​​កុមារ។ យោង​​​តាម​​​​​​​​​​​​​​​អង្គការ​​​ទេសន្ត​​​ប្រវេសន៍​​​​​​អន្តរ​​​ជាតិ​​​ឲ្យ​​​ដឹង​​​ថា មាន​​​កុមារ​​​កម្ពុជា​​​ជាង​​​១០០​​​នាក់​​​ត្រូវ​​​បាន​​​ធ្វើ​​​​​​មាតុភូមិ​​​និវត្ត​​​​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​ពី​​​ប្រទេស​​​វៀត​​​ណាម​​​​​​ទៅ​​​កាន់​​​ខេត្ត​​​ជាប់​​​ព្រំដែន​​​​​​គឺ​​​ខេត្ត​​​ស្វាយ​​​រៀង​​​ បន្ទាប់​​​ពី​​​​​​ត្រូវ​​​បង្ខំ​​​ឲ្យ​​​​​​ធ្វើ​​​ជា​​​អ្នក​​​សុំ​​​ទាន​​​​​​នៅ​​​ក្នុង​​​​​​ទី​​​ក្រុង​​​នានា​​​​​​នៅ​​​វៀត​​​ណាម​​​។​​​​​​​​​ លោកស្រី អាមី កូល្លីនស៍ អ្នក​​​ចាត់​​​ចែង​​​គម្រោង​​​ទប់​​​ស្កាត់​​​ប្រចាំ​​​តំបន់​​​​​​សម្រាប់​​​គម្រោង​​​​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​នៃ​​​ទស្សន​​​ពិភព​​​លោក បាន​​​មាន​​​ប្រសាសន៍​​​ថា "ដោយ​​​មាន​​​​​​កម្មករ​​​ចំណាក​​​ស្រុក​​​​​​ដែល​​​​​​ងាយរងគ្រោះ​​​ពី​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ ប្រទេស​​​ថៃ​​​នៅ​​​តែ​​​ជា​​​គោលដៅ​​​ធំ​​​បំផុត​​​​​​សម្រាប់​​​ជន​​​រងគ្រោះ។ ក៏​​​មាន​​​ចំនួន​​​កើន​​​ឡើង​​​នៃ​​​​​​ស្ត្រី​​​ជន​​​ជាតិ​​​វៀត​​​ណាម និង​​​ខ្មែរ​​​​​​​​​ដែរ​​​ដែល​​​ត្រូវ​​​គេ​​​ជួញ​​​ដូរ​​​ទៅ​​​​​​​​​ប្រទេស​​​ចិន​​​​​​ស​​​ដើម្បី​​​រៀប​​​ការ​​​ដោយ​​​បង្ខំ"។ យោង​​​តាម​​​អ្នក​​​ជំនាញ​​​ឲ្យ​​​ដឹង​​​ថា ឈ្មួញ​​​កណ្តាល​​​កំពុង​​​នាំ​​​ស្ត្រី​​​ជន​​​ជាតិ​​​ខ្មែរ​​​កាត់​​​តាម​​​ប្រទេស​​​វៀត​​​ណាម​​​ ដើម្បី​​​បាន​​​ទៅ​​​ដល់​​​ប្រទេស​​​ចិន ក្នុង​​​ខណៈ​​​ដែល​​​ជើង​​​ហោះ​​​ហើរ​​​​​​ទៅ​​​កាន់​​​ប្រទេស​​​ចិន​​​​​​ដោយ​​​ស្ត្រី​​​នៅ​​​លីវ ​​​​​​គឺ​​​ស្ថិត​​​ក្រោម​​​ការ​​​តាម​​​ឃ្លាំ​​​មើល​​​កាន់​​​តែ​​​ខ្លាំង។ យោង​​​តាម​​​​​​របាយការណ៍​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​សហរដ្ឋ​​​អា​​​មេរិក​​​នា​​​ឆ្នាំ​​​២០១៥​​​ឲ្យ​​​ដឹង​​​ថា ទោះ​​​បី​​​ជា​​​មាន​​​ការ​​​ប្តេជ្ញា​​​ចិត្ត​​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ពី​​​សំណាក់​​​​​​រដ្ឋា​​​ភិបាល​​​​​​​​​ទាំង​​​ឡាយ​​​នៅ​​​ក្នុង​​​ក្រុង​​​ហូ​​​ជីមិញ​​​ ក៏​​​ដោយ​​​​​​ ក៏​​​ការ​​​ឃុបឃិត​​​គ្នា​​​​​​ជា​​​ផ្លូវ​​​ការ​​​នៅ​​​តែ​​​ជា​​​បញ្ហា​​​ដដែល៕​​​រើន​​​  

អង្គការ​មិន​មែន​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ

សម្ពន្ធ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​កាលពី​ថ្ងៃ​សុក្រ ដោយ​អំពាវនាវ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ថា មួយ​ទសវត្សរ៍​បន្ទាប់ពី​ច្បាប់​ស្តីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​អនុម័ត រដ្ឋាភិបាល​បន្ត​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ពី​ការ​រំលោភ​បំពាន​ខក​ចិត្ត។ សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​សម្ពន្ធ​សិទ្ធិ​មនុស្ស NGO-CEDAW ដែល​តំណាង​៧០​អង្គការ និង​ក្រុម​ដៃ​គូ​ផ្សេងទៀត​បាន​និយាយ​ថា "ដប់​ឆ្នាំ​បន្ទាប់ពី​ច្បាប់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ត្រូវ​បាន​អនុម័ត ការ​កំហិត​នៃ​ច្បាប់​នេះ​គឺ​បង្ហាញ​យ៉ាង​ច្បាស់"។ សេចក្តី​ថ្លែងការណ៍​នេះ​បាន​ចេញ​បន្ទាប់ពី​ការ​ស្ទង់​មតិ​ទូទាំង​ប្រទេស​នៅ​ពេល​ថ្មីៗ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​ដែល​រស់​នៅ​ជាមួយ​គ្នា​ត្រូវ​បាន​រំលោភ​បំពាន​ដោយ​ដៃគូ​របស់​ខ្លួន ហើយ​មាន​តែ​៦,៥​ភាគរយ​ប៉ុណ្ណោះ​បាន​រាយការណ៍​អំពី​អំពើ​រំលោភ​បំពាន​ទៅ​ប៉ូលិស។ លោក​ស្រី ឈឹម ចាន់នាង អ្នក​សម្រប​សម្រួល NGO-CEDAW បាន​និយាយ​តាម​ទូរស័ព្ទ​ថា "មនុស្ស​ជាច្រើន ក្នុង​នោះ​មាន​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ផង គិត​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​បញ្ហា​គ្រួសារ។ ពួកគេ​និយាយ​ថា វា​មិន​មែន​ជា​រឿង​ធ្ងន់ធ្ងរ​ទេ"។ សេចក្តី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​មាន​បទបញ្ជា​ការពារ​ចាំបាច់​ចំពោះ​ជន​ដៃដល់ និង​ពង្រីក​វិសាលភាព​ច្បាប់​នេះ​ដើម្បី​បញ្ចូល​ប្តី​ប្រពន្ធ​មិន​រៀបការ​ផង។ សេចក្តី​ថ្លែងការណ៍​និយាយ​ថា "នៅ​ពេល​បច្ចុប្បន្ន...

ដំណើរ​​​តាម​​​ដង​​​ទន្លេ

គម្រោង​​​ពហុ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​​​​កត់​​​ត្រា​​​​​​​​​នូវ​​​ជី​​​វិត​​​តាម​​​ដង​​​​​​ទន្លេ​​​មេគង្គ និង​​​ផល​​​ប៉ះ​​​ពាល់​​​​​​នៃ​​​អភិវឌ្ឍន៍ ​​​រូប​​​ថត​​​ដោយ​​​ Gareth Bright and Luc Forsyth ​​​ដំណើររឿង​​​បាន​​​ចាប់ផ្តើម​​​នៅពេល​​​ដែលអ្នកកាសែត​​​ថតរូប​​​​​​គឺ​​​លោក លុច ​ហ្វ័រស៊ីត​ និង​ហ្គារេត​ ប្រាយ បាន​​​សម្រេច​​​ចិត្ត​​​ធ្វើ​​​ដំណើរតាម​​​ទូក​​​។

ការ​​​សិក្សារក​​​ឃើញ​​​ថា អំពើហិង្សា​លើ​ស្ត្រី​ ជា​កង្វល់​ផ្នែក​សុខ​ភាព​សាធារណៈ​

នៅ​​​ខេត្ត​​​កំពង់​​​ធំ​​​កាល​​​ពីឆ្នាំ​​​មុន ស្ត្រី​​​អាយុ​​​២៤​​​ឆ្នាំ​​​ម្នាក់​ត្រូវ​​​បាន​​​ចាប់​​​ចង​​​​​​ហើយ​វាយ​ដំ​ មុន​​​ពេល​​​ប្តី​​​របស់​​​នាង​​​ស្រោច​​​ទឹក​​​អាសីុត​លើ។ កាល​​​ពី​​​សប្តាហ៍​​​មុន​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​​​​ ស្ត្រី​​​អាយុ​​​២១​​​ឆ្នាំ​​​ម្នាក់​​​ត្រូវ​​​បាន​​​ចាក់​​​រហូត​​​ដល់​​​ស្លាប់​​​ដោយ​​​មិត្ត​​​ប្រុស​​​របស់​​​ខ្លួន​​​។ហើយ​​​ប៉ុន្មាន​​​ថ្ងៃ​​​មុន​​​នោះ​ ទាហាន​​​ម្នាក់​​​បាន​​​សម្លាប់​​​ប្រពន្ធ​​​​​​មិន​​​ទាន់​​​រៀប​​​ការ​​​របស់​​​ខ្លួន​​​ ហើយ​​​បាន​​​ដុត​​​សព​​​របស់​​​នាង​​​នៅ​​​ខាង​​​ក្រៅ​​​ផ្ទះ។ ខណៈ​​​ករណី​​​អាក្រក់​​​ៗ​​​បំផុត​​​មួយ​​​ចំនួន​​​នៃ​​​អំពើ​​​ហិង្សា​​​ក្នុង​​​គ្រួសារ បាន​លេច​ឡើង​នៅ​​​ក្នុង​សេចក្តី​រាយការណ៍​ព័ត៌មាន​​​​​​​​​​ វា​​​ជា​​​រឿង​​​​កើត​​​មាន​​​​យ៉ាង​​​ច្រើន​​​​ដែល​​​ជន​​​រង​​​គ្រោះ​​​មិន​​​ត្រូវ​​​នៅ​​​ស្ងាត់​​​ស្ងៀម​​​ឡើយ​​​​នេះ​​​បើ​​​យោង​​​ តាម​​​របាយការណ៍​​​មួយ​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ដែល​​​រៀប​​​រាប់​​​លម្អិត​​​ពី​​​ផល​​​ប៉ះពាល់​​​នៃ​អំពើ​​​ហិង្សា​​​លើ​​​ស្ត្រី​​​​​​​នៅ​​​ក្នុង​​​សង្គម​​​ទាំង​​​មូល​​​។ លោក​​​ស្រី​​​ អឹុង កន្ថាផាវី ​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​កិច្ច​​​ការនារី បាន​​​សរសេរ​​​នៅ​​​ក្នុង​​​អារម្ភ​​​កថា​​​ផ្ញើ​​​ជូន​​​កម្ម​​​វិធី​​​ស្ទាប​​​ស្ទង់មតិ​​​​ថ្នាក់​​​ជាតិ​​​ស្តី​​​អំពី​​​សុខ​​​ភាព និង​​​បទ​​​ពិសោធ​​​ន​​​​​​៍​​​​ជីវិត​របស់​​​ស្ត្រី​​​នៅ​​​កម្ពុជា ដែល​​​មានការ​​​សម្រប​​​​​​សម្រួល​​​ដោយ​អង្គការ​​​សុខភាព​​​ពិភព​​​លោក​​​ថា "ផល​​​វិបាក​​​​​​សុខភាព​​​ និង​​​សង្គម​​​គឺជារឿង​គូរ​ឲ្យបារម្ភ​"។ រដ្ឋ​​​មន្ត្រី​​​​​​រូប​​​នេះ​​​បាន​​​សរសេរ​​​ថា "អំពើ​​​ហិង្សា​​​មិន​​​មែន​​​គ្រាន់​​​តែ​​​ផ្តល់​​​ផល​​​ប៉ះពាល់​​​ដល់​​​ស្ត្រី​​​ដែល​​​ខំ​​​ប្រឹង​​​រស់​​​ដោយ​​​ខ្លួន​​​ឯង​​​នោះ​​​ទេ​​​ ប៉ុន្តែ ថែម​​​ទាំង​​​ដល់​​​កុមារ​​​ដែល​​​ស្ថិត​​​ក្នុង​​​ស្ថានភាព​​​បែប​​​នេះ​​​ ហើយ​​​ទី​​​បំផុត​​​ដល់​​​សហ​​​គមន៍​​​ទាំង​​​មូល​​​ផង​​​ដែរ​​​"។ ការ​​​សិក្សា​​​ស្រាវ​ជ្រាវ​​​នេះ​​​ ដែល​​​មាន​​​ការ​​​សម្ភាសជាមួយ​​​ស្ត្រី​​​ចំនួន​​​៣.៥៧៤​​​នាក់​​​អាយុ​​​ចាប់​​​ពី​​​១៥​​​ឆ្នាំ​​​ដល់​​​៦៤​​​ឆ្នាំ ដែល​​​ធ្លាប់​​​មាន​​​​​​ទំនាក់​​​ទំនង​​​ផ្លូវ​​​ភេទ​​​ សន្និដ្ឋាន​​​ថា អំពើ​​​ហិង្សា​​​ក្នុង​​​គ្រួសារ​​​ គឺ​​​ជា​​​កង្វល់​​​​​​ផ្នែក​​​សុខភាព​​​សាធារណៈ ​​​ដែល​​​ត្រូវ​​​ដោះ​​​ស្រាយ​​​ជា​​​បន្ទាន់​​​​​​ដោយ​​​លើក​​​ឡើង​​​ពី​​​ផល​​​ប៉ះពាល់​​​ជា​​​យូរ​​​មក​​​ហើយ លើ​​​សុខ​​​ភាព​​​រាង​​​កាយ​​​​​​ និង​​​ផ្លូវ​​​ចិត្ត​​​របស់​​​ស្ត្រី...

ការ​លិច​កប់​ក្នុង​ខ្សាច់

នៅ​លើ​អតីត​បឹង​កក់ គ្រួសារ​មួយ​ស៊ូ​ក្រាញ​ននៀល​ក្នុង​ពេល​ដែល​គម្រោង​អភិវឌ្ឍន៍​ធ្វើ​ឲ្យ​ផ្ទះ​ពួកគេ​កប់​ក្នុង​​ខ្សាច់ នៅ​ជាយ​នៃ​ផ្ទៃ​ដី​គ្មាន​ជីជាតិ​ដ៏​ធំ​ល្វឹងល្វើយ​នេះ ផ្ទះ​មួយ​ខ្នង​កប់​ក្នុង​ដី​ស្ទើរ​ពេញ​ដោយ​ដី​ខ្សាច់​ទល់​ដល់​ដំបូល។ នេះ​ជា​ផ្ទះ​គ្រួសារ​របស់​លោក ឃិន ជា​ផ្ទះ​ចុង​ក្រោយ​ក្នុង​ភូមិ​របស់​ពួកគេ ក្រោយពី​ប្រជាពលរដ្ឋ​ជាង​៣.០០០​គ្រួសារ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​តំបន់​នោះ ដើម្បី​យក​ដី​អភិវឌ្ឍន៍។

ការ​តវ៉ា​និង​ភាព​ចម្រូង​ចម្រាស​ស្វាគមន៍​លោក ហ៊ុន សែន ក្នុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​បារាំង

ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទី​ក្រុង​ប៉ារីស ដើម្បី​ជួប​ជាមួយ​លោក ហ្វ្រង់ស័រ អូឡង់ ប្រធានាធិបតី​បារាំង ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ការ​តវ៉ា​និង​ភាព​ចម្រូង​ចម្រាស បន្ទាប់ពី​ការ​ចោទ​ប្រកាន់​ជាច្រើន​បាន​កើត​មាន​ឡើង​ថា លោក​នាយករដ្ឋមន្ត្រី​បាន​តម្រូវ​ឲ្យ​និស្សិត​ខ្មែរ​ដែល​សិក្សា​នៅ​ប្រទេស​បារាំង​ចូល​រួម​ក្នុង​ការ​ពិភាក្សា ដែល​លោក​រៀបចំ​កាលពី​ម្សិលមិញ ឬ បើ​ពុំនោះ​ទេ​អាហារូបករណ៍​របស់​ពួកគេ​នឹង​ត្រូវ​ផ្តាច់។ ក្នុង​វីដេអូ​មួយ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​សៅរ៍ លោក ហ៊ុន សែន បាន​រិះគន់​ពាក្យ​ចចាមអារ៉ាម​ថា​ជា​ល្បិច​បង្ខូច​ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា "ខ្ញុំ​បាន​ឃើញ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​និស្សិត​យើង​នៅ​ប្រទេស​បារាំង ដែល​វិទ្យុ​មួយ​នៅ​ទីនោះ​បាន​រាយការណ៍​ថា ប្រសិនបើ​ពួកគេ​មិន​មក...

វិចិត្រករ​តាម​ដង​ផ្លូវ

ប្រឹង​​​​​​ប្រកប​​​មុខ​​​របរ​​​​​​ជា​​​វិ​​​ចិត្រករ​​​​​​​​​ល្មម​​​តែ​​​មួយ​​​រស់ៗ លោក ផេ សុផុន​​​ លក់​​​ភេសជ្ជៈ​​​​​​នៅ​​​លើ​​​រ៉ឺ​​​ម៉ក​​​​​​​​​ម៉ូតូ ទន្ទឹម​​​នឹង​​​​​​បង្ហាញ​​​​​​ពិព័​​​រណ៍​​​ថ្មីៗដែរ​​​​​​​​​ នា​ពេល​រសៀល​ដ៏​ក្តៅ​ស្អុះស្អាប់​មួយ​នៅ​ផ្សារ​ចោមចៅ​នៃ​ក្រុង​ភ្នំពេញ​ក្នុង​សប្តាហ៍​នេះ មាន​មនុស្ស​ម្នា​ជាច្រើន​ជិះ​ម៉ូតូ​ទៅ​ឈប់​ជុំវិញ​រ៉ឺម៉ក​ពណ៌​បៃតង​ខ្ចី​មួយ​គ្រឿង។