Monday, September 23, 2019
Home Authors Posts by George Wright

George Wright

203 POSTS 0 COMMENTS

ម៉ុងតាញ៉ាបារម្ភអំពី​​​អនាគត​​​ ពេល​​​អង្គការ​​​ជន​​ភៀសខ្លួន​​​អំពាវ​​​នាវ​​​ទៅរដ្ឋាភិបាល​​​

បណ្ដាញសិទ្ធិជនភៀសខ្លួនបានអំពាវនាវដោយផ្ទាល់ទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃកុំឱ្យបញ្ជូនជនភៀសខ្លួនម៉ុងតាញ៉ា៣៦នាក់ទៅប្រទេសវៀតណាមវិញ ខណៈបុរសម្នាក់ក្នុងក្រុមនោះកាលពីម្សិលមិញបាននិយាយពីការបារម្ភកាន់តែខ្លាំងថា នឹងត្រូវគេបញ្ជូនទៅកាន់ប្រទេសកន្លែងដែលគាត់បានជាប់ពន្ធនាគារអស់រយៈពេលមួយទសវត្សរ៍ចំពោះការតវ៉ា។ នៅក្នុងលិខិតផ្ញើជូនលោក ស ខេង នោះ  បណ្ដាញសិទ្ធិជនភៀសខ្លួនអាស៊ីប៉ាស៊ីហ្វិក (APRRN) ដែលបង្កើតឡើងដោយអង្គការសង្គមស៊ីវិលជាង៣០០ និងបុគ្គលមកពី២៨ប្រទេសមានខ្លឹមសារថា រដ្ឋាភិបាលកម្ពុជាត្រូវធានាការពារអ្នកស្វែងរកសិទ្ធិជ្រកកោន។ លិខិតដដែលនេះដែលចុះកាលបរិច្ឆេទថ្ងៃទី២៨ ខែសីហា លើកឡើងថា " APRRN ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាការពារសិទ្ធិជនភៀសខ្លួនម៉ុងតាញ៉ា៣៦នាក់នៅសេសសល់ដែលស្វែងរកសិទ្ធិកោននៅក្នុងព្រំដែនរបស់ ខ្លួន ហើយធ្វើឱ្យប្រាកដថាពួកគាត់មិនត្រូវបាន បញ្ជូនទៅកាន់ប្រទេសវៀតណាមវិញ"។ លិខិតដដែលនេះបន្ថែមថា " APRRN មានការភ្ញាក់ផ្អើលនឹងរបាយការណ៍កាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាមិនបានធានាដល់ការការពារជនភៀសខ្លួនម៉ុងតាញ៉ាតាមរយៈការមិនអនុវត្តតាមការព្រមព្រៀងដើម្បីធានាឱ្យពួកគាត់ឆ្លងកាត់ទៅកាន់ប្រទេសទី៣ដោយសវុត្ថិភាព។ សេចក្ដីថ្លែងការណ៍នេះធ្វើឡើងចំពេលមានភាពមិនប្រាកដប្រជាសម្រាប់ជនភៀសខ្លួនម៉ុងតាញ៉ា៣៦នាក់ ដែលស្ថិតនៅក្នុងកន្លែងស្នាក់អាស្រ័យដែលផ្ដល់មូលនិធិដោយអង្គការសហប្រជាជាតិក្នុងរាជធានីភ្នំពេញនៅឡើយ ហើយកំពុងរង់ចំាការសម្រេចបន្ទាប់ពីការដាក់ពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគាត់ត្រូវបានបដិសេធ។ នៅពេលត្រូវបានសម្ភាសក្នុងហាងកាហ្វេមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ...

NDI ត្រូវ​បាន​បញ្ឈប់​មិន​​​ឱ្យ​ធ្វើ​សកម្មភាព ហើយ​បុគ្គលិក​ជន​​​​​បរ​ទេស​ប្រឈម​បណ្ដេញ​​ចេញ

មន្ត្រីគណបក្សប្រជាជនកម្ពុជាមួយរូបបានបញ្ជាក់ថា បុគ្គលិកបរទេសនៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលរដ្ឋាភិបាលទុកពេលឱ្យមួយសប្ដាហ៍ដើម្បីចាកចេញពីប្រទេសកម្ពុជា នឹងត្រូវបណ្ដេញចេញដោយបង្ខំ ប្រសិនបើមិនដាក់តម្កល់ឯកសាររបស់ខ្លួន បន្ទាប់ពីអង្គការដែលមានសម្ពន្ធភាពជាមួយសហរដ្ឋអាមេរិកមួយនេះត្រូវបានបញ្ជាកាលពីម្សិល មិញឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ទីបំផុត ការបណ្ដេញអង្គការ NDI ចំពោះការមិនបំពេញកាតព្វកិច្ចបង់ពន្ធ និងចុះបញ្ជី ស្របពេលរដ្ឋាភិបាលគំរាមកាន់តែខ្លាំងកាលពីពេលថ្មីនេះទៅលើអង្គការនានាដែលទទួលបានជំនួយមូលនិធិពីសហរដ្ឋអាមេរិកនោះ បានក្លាយជាការពិតហើយ។ ក្រោយពីការប្រកាសនេះ អ្នកនាំពាក្យគណបក្សកាន់អំណាចបានលើកឡើងថា បុគ្គលិកបរទេសរបស់អង្គការ NDI នឹងត្រូវបណ្ដេញចេញពីប្រទេសកម្ពុជា "ដោយបង្ខំ" ប្រសិនបើពួកគេមិនព្រមចាកចេញ។ ដំណឹងថាអង្គការមិនស្វែងរកប្រាក់កម្រៃដែលធ្វើការដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យមួយនេះនឹងត្រូវបិទចោល លេចឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅមុនពេលថ្ងៃត្រង់បន្តិចកាលពីម្សិលមិញ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមានខ្លឹមសារដូច្នេះថា អាជ្ញាធរ "បានឈានដល់ការសម្រេចបញ្ឈប់នូវសកម្មភាពរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងបណ្តេញុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ...

តើ​​​ការ​​​គំរាម​​​ប្រើ​​​ហិង្សា​​​របស់​​​លោក ហ៊ុន សែន នឹង​​​ក្លាយ​​​ជា​​​ការពិត​​​ទេ​​​នៅ​​​ឆ្នាំ​​​២០១៨?

វោហារសាស្ត្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តែខ្លាំងឡើងៗនៅក្នុងឆ្នាំនេះដោយលោកគំរាម "កម្ចាត់" មនុស្សប៉ុន្មានរយនាក់ដើម្បីរក្សាស្ថិរភាព ព្រមានលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងឱ្យ "ត្រៀមក្តារមឈូសទុកឱ្យហើយទៅ" និងប្តេជ្ញាកប់ខ្មោចអ្នកដែលចង់ឱ្យលោកស្លាប់។ ការបំភិតបំភ័យសត្រូវនយោបាយមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែការព្រមានក្នុងពេលថ្មីៗនេះ របស់លោកនាយករដ្ឋមន្ត្រីក្នុងការប្រើកម្លាំងដ៏បង្ហូរឈាម បានឆ្លុះបញ្ចាំងឱ្យឃើញពីវោហារសាស្ត្រខ្លាំងៗរបស់លោកនាពេលអតីតកាល ដែលការគំរាមប្រើកម្លាំងដ៏ហិង្សាបានក្លាយជាការពិត។ អំឡុងសុន្ទរកថាឆ្នាំ១៩៩៦ បន្ទាប់ពី ទទួលបានប្រតិចារឹកដែលព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មេដឹកនាំគណបក្សហ្វុ៊នស៊ិនបិុច និងជានាយករដ្ឋមន្ត្រីទី១នៅពេលនោះ បានចេញបទបញ្ជាឱ្យកងទ័ពរបស់ព្រះអង្គត្រៀមខ្លួននោះ លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីទី២នៅពេលនោះបានព្រមានថា "ខ្ញុំមានកងកម្លាំងធ្វើដូច្នេះបាន កុំភ្លេច"។ នៅឆ្នាំបន្ទាប់ ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងរាជធានីភ្នំពេញរវាងកងកម្លាំងប្រដាប់អាវុធដែលស្មោះស្ម័គ្រនឹងបុរសទាំងពីរ ដោយលោក ហ៊ុន សែន ជាអ្នកទទួលបានជ័យជម្នះនៅពេលនោះ។ របាយការណ៍របស់អង្គការសហប្រជាជាតិនៅក្នុងខែសីហា...

​​​ស្ត្រី​ជនជាតិ​​​អូស្ត្រាលីដែលធ្វើជា​​​​អន្តរការី​​​សេវា​​​ពពោះជំនួស​ជាប់ពន្ធនាគារ​​១៨​​​ខែ​​​

អង្គុយនៅក្នុងបន្ទប់មួយកាលពីព្រឹកម្សិលមិញ អ្នកស្រី Tammy Davis-Charles  បានយកដៃក្តោបមុខហើយបានយំខ្សឹកខ្សួល ក្រោយពេលតុលាការសម្រេចប្រកាសសាលក្រមផ្តន្ទាទោស។ ចៅក្រម ស៊ លីនណា នៅសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសអ្នកស្រី Davis-Charles អាយុ៤៩ឆ្នាំឱ្យជាប់ពន្ធនាគាររយៈ ពេល១៨ខែដោយសារធ្វើជាអន្តរការីសេវាពពោះជំនួសដោយជួយនាំឪពុកម្តាយបរទេសដែលត្រូវការឱ្យគេពពោះជំនួសជួបជាមួយស្ត្រីកម្ពុជាដែលស្ម័គ្រចិត្តស៊ីឈ្នួលពពោះជំនួស។ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌតែមួយគត់នេះដែលរដ្ឋាភិបាលបានបន្តចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីអាជីវកម្មដែលមានពេលមួយបានរីកដុះដាលយ៉ាងឆាប់រហ័សនេះត្រូវបានហាមឃាត់កាលពីខែតុលានោះ អ្នកស្រី Davis-Charles  ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ត្រាខ្លែង និងបទអន្តរការរវាងអ្នកសុំកូន និងស្ត្រីពពោះ។ អ្នកស្រីក៏ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពិន័យចំនួន៤លានរៀលផងដែរ។ ស្ត្រីជនជាតិអូស្ត្រាលីរូបនេះជាប់ពន្ធនាគារ៩ខែរួចមកហើយនៅព្រៃស កន្លែងដែលអ្នកស្រីត្រូវបានឃុំខ្លួនរង់ចាំការបើកសវនាការចាប់តាំងពីត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកាមក។ គូកនពីរនាក់ដែលសមគំនិតជាមួយអ្នកស្រី គឺឈ្មោះ សំរិទ្ធ ចរិយា អាយុ៣៥ឆ្នាំ និងពេជ្រ រិទ្ធី អាយុ២៨ឆ្នាំ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះនិងពិន័យជាប្រាក់ចំនួន២លានរៀលក្នុងម្នាក់ៗ សម្រាប់បទល្មើសដដែលនេះ។ ចៅក្រម ស៊ លីនណា បានថ្លែងមុនពេលប្រកាសសាលក្រមថា "តុលាការរកឃើញថា អំឡុងឆ្នាំ២០១៥ដល់ឆ្នាំ២០១៦ពិតជាមានអង្គហេតុនៃអំពើរបស់ជនជាប់ចោទទាំង៣ ហើយទោះបីជាដឹងថា ខុសច្បាប់ អ្នកទាំង៣នៅតែសម្រួលឱ្យមានការនាំទារកទៅ ក្រៅប្រទេស"។ ស្ថិតក្នុងសម្លៀកបំពាក់អ្នកទោសពណ៌ទឹកក្រូច អ្នកស្រី Davis-Charles បានគ្រវីក្បាលជាច្រើនលើកច្រើនសាពេលចៅក្រមមានប្រសាសន៍ ខណៈអ្នកស្រី សំរិទ្ធ ចរិយា ដែលមានកូនអាយុ៤ខែនៅពេលចាប់ខ្លួន បានយំខ្សឹកខ្សួលនៅក្នុងតុលាការ។ អ្នកទាំង៣នេះត្រូវបានឃាត់ខ្លួនបន្ទាប់ពីរដ្ឋាភិបាលបានបង្ក្រាបភ្លាមៗលើអាជីវកម្មផ្តល់សេវាពពោះជំនួសដែលបានផ្លាស់មកប្រទេសកម្ពុជា បន្ទាប់ពីត្រូវបានចាត់ទុកថា ខុសច្បាប់នៅក្នុងប្រទេសតំបន់អាស៊ីផ្សេងៗទៀត រួមមានប្រទេសថៃ និងប្រទេសនេប៉ាល់ផង។ ឪពុកម្តាយដែលឱ្យគេពពោះជំនួសរាប់សិបនាក់កំពុងស្ថិតនៅក្នុងស្ថានភាពផ្លូវច្បាប់ទៅមុខមិនរួចដោយមិនអាចនាំយកកូនដែលគេពពោះជំនួសចេញទៅប្រទេសរបស់ខ្លួនបានឡើយ ជាហេតុនាំឱ្យមានអ្នកខ្លះនាំកូនរបស់ខ្លួនឆ្លងកាត់ព្រំដែនដោយខុសច្បាប់ហើយឆ្ពោះទៅប្រទេសកំណើតរបស់ខ្លួន។ គោលការណ៍ណែនាំផ្លូវការស្តីអំពីថា តើឪពុកម្តាយឱ្យគេពពោះជំនួសអាចយកកូនរបស់ខ្លួនចេញដោយស្របច្បាប់ដោយសហការជាមួយស្ថានទូតរបស់ពួកគេតាមរបៀបណានោះ ឥឡូវនេះរដ្ឋាភិបាលបានចេញហើយ ប៉ុន្តែ ច្បាប់ផ្លូវការនៅមិនទាន់ឈានដល់ដំណាក់ការសម្រេចជាចុងក្រោយនៅឡើយទេ ហើយនៅតែស្ថិតនៅក្នុងស្ថានភាពដែលមិនទាន់មានការកំណត់ច្បាស់លាស់។ អំឡុងពេលបើកសវនាការកាលពីខែមុន អ្នកស្រី Davis-Charles បានយំពេលអ្នកស្រីរៀបរាប់ពីស្ថានភាពលំបាកដោយសារតែសំណុំរឿងនេះ ដោយលើកឡើងថា អ្នកស្រីស្រកទម្ងន់អស់២០គីឡូ និងមានជំងឺមហារីកនៅភ្នែកខាងឆ្វេង។...

ក្រុមហ៊ុនចម្ការ​​​កៅស៊ូ​​​​​​វៀត​​​ណាម​​​នឹង​​​ប្រគល់​​​ភ្នំអារក្ស​​​ឲ្យ​​អ្នកភូមិ​​​វិញ​​​​​​នៅ​​​​​​ក្នុង​​​សម្បទានដីចុង​​​ក្រោយ​​​

ចម្ការកៅស៊ូមួយរបស់ក្រុមហ៊ុនវៀតណាមដែលមានវិវាទដ៏អូសបន្លាយជាមួយអ្នកភូមិជាង១.០០០គ្រួសារក្នុងខេត្តរតនគិរីនោះ សុខចិត្តប្រគល់ត្រឡប់មកវិញនូវ "ភ្នំអារក្ស" ចំនួន១៥ដល់ភូមិជនជាតិដើមភាគតិចដើម្បីរម្ងាប់ចិត្តសហគមន៍ដែលរងផលប៉ះពាល់ដោយចម្ការកៅស៊ូរបស់ក្រុមហ៊ុន។ យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសមធម៌កម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលដែលជួយដល់សហគមន៍ទាំងនេះបានឱ្យដឹងថា ក្រុមហ៊ុន ហ៊ងអានយ៉ាឡាយ (HAGL) បានយល់ព្រមប្រគល់ត្រឡប់មកវិញនូវភ្នំអារក្សជាភ្នំតូចៗដែលជនជាតិដើមភាគតិចធ្វើសក្ការបូជាដល់ព្រលឹងដូនតារបស់ខ្លួននៅក្នុងភូមិចំនួន៩ក្នុងស្រុកអណ្តូងមាស និងស្រុកអូរជុំ។ ការស្តារឡើងវិញនូវអូរ ស្ទឹង និងការពង្រីកកន្លែងកប់សពដែលមានស្រាប់ស្ថិតក្នុងចំណោមការប្តេជ្ញាផ្សេងៗទៀតដែលបានយល់ព្រមអំឡុងជំនួបរវាងតំណាងអង្គការមិនមែនរដ្ឋាភិបាលនេះនិងតំណាងក្រុមហ៊ុន HAGL កាលពីសប្តាហ៍មុន បន្ទាប់ពីដំណើរចុះទៅកាន់សហគមន៍ទាំងនោះកាលពីខែមេសា និងខែឧសភា។ អ្នកភូមិប្រហែល១.៦០០គ្រួសារបានចោទប្រកាន់ក្រុមហ៊ុន HAGL ដែលមានចម្ការកៅស៊ូបីផ្សេងទៀតក្នុងស្រុកអូរជុំ និងស្រុកអណ្តូងមាសថា បានប្លន់យកដី ធ្វើឱ្យប៉ះពាល់ដល់អូរស្ទឹង និងរំខានដល់កន្លែងកប់សពដូនតារបស់ពួកគាត់។ ក្រុមហ៊ុននេះបានយល់ព្រមប្រគល់ត្រឡប់មកវិញនូវដីដែលមិនទាន់បានដាំដុះទំហំប្រហែល១០.០០០ហិកតាដល់សហគមន៍មូលដ្ឋាននេះ។ លោក សល់ នឿយ តំណាងអ្នកភូមិជនជាតិដើមភាគតិចកាចក់ក្នុងភូមិតាឡាវស្រុកអណ្តូងមាសបាននិយាយថា ការប្រគល់ត្រឡប់មកវិញនូវភ្នំអារក្សទាំងនេះគួរបានធ្វើយូរមកហើយ។ លោក សល់ នឿយ បានថ្លែងថា "ឥឡូវ យើងកំពុងរង់ចាំមន្ត្រីចុះមក ហើយកំណត់ព្រំប្រទល់ភ្នំអារក្សទាំងនេះ"។ លោកបានបន្ថែមថា ដីសម្បទានសេដ្ឋកិច្ចនេះត្រូវបានផ្តល់ដល់ក្រុមហ៊ុន HAGL ដោយមិនបានពិគ្រោះយោបល់ជាមួយសហគមន៍ឡើយ។ លោក យិន ផែន អភិបាលរងខេត្តបានយល់ស្របថា ការប្រគល់ត្រឡប់មកវិញនូវកន្លែងគោរពបូជាមិនគួរកើតមានទេ។ លោក យិន ផែន មានប្រសាសន៍ថា "វាមិនគួរជាជម្លោះទេ បើភ្នំអារក្សត្រូវកាត់ចេញ"។ លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាបានមានប្រសាសន៍ថា សម្បទានចុងក្រោយនេះជាជំហានមួយទៀតក្នុងទិសដៅត្រឹមត្រូវនៅក្នុងជម្លោះនេះ ប៉ុន្តែបានអះអាងថា មានកិច្ចការនៅសេសសល់ច្រើនទៀតដែលត្រូវធ្វើ។ លោកបានថ្លែងថា "នេះជាដំណើរវិវឌ្ឍដ៏ល្អ...រវាងក្រុមហ៊ុន HAGL និងសហគមន៍ទាំងនេះ"។ លោកបានមានប្រសាសន៍បន្ថែមថា "បន្ទាប់ពីការស៊ើបអង្កេត ឬការវាយតម្លៃមក ក្រុមហ៊ុនបានយល់ព្រមប្រគល់ត្រឡប់មកវិញនូវភ្នំអារក្សនិងកន្លែងកប់សព ខណៈពេលរង់ចាំការពិភាក្សាបន្ថែមពីបញ្ហាដែលនៅសេសសល់"។ លោកបានថ្លែងថា "បញ្ហាដែលនៅសេសសល់គឺច្រើនណាស់។ មានការពិភាក្សាបន្តអំពីបញ្ហាដីធ្លី និងកង្វល់ផ្សេងៗទៀត"។ ក្នុងឆ្នាំ២០១៥ សហគមន៍ចំនួន១៤បានទទួលយកប្រាក់ចំនួន១.៧០០ដុល្លារក្នុងសហគមន៍នីមួយៗពីក្រុមហ៊ុន HAGL ទៅទិញក្របីមួយក្បាល ហើយធ្វើពិធីបួងសួងរម្ងាប់ចិត្តដល់ព្រលឹងដូនតាដែលត្រូវបានរំខានដោយចម្ការកៅស៊ូរបស់ក្រុមហ៊ុននេះ៕សារុន

ឯកអគ្គ​រដ្ឋ​ទូត​​​តួកគី​​ពិភាក្សា​អំពីលទ្ធភាព​​​​គ្រប់គ្រងលើ​​សាលា​ហ្សាម៉ាន់

ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា បានលើកឡើងកាលពីថ្ងៃសុក្រថា ប្រទេសតួកគី កំពុងពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា អំពីលទ្ធភាពគ្រប់គ្រងលើសាលាហ្សាម៉ាន់ ស្ថិតនៅរាជធានីភ្នំពេញ ដែលខ្លួនចោទប្រកាន់ថាមានទំនាក់ទំនងជាមួយ "អង្គការភេរវកម្ម" ដែលស្ថិតនៅពីក្រោយការប៉ុងប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំមុន។ ក្រោយពីការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចកាលពីថ្ងៃទី១៥ ខែតុលា ដែលបណ្ដាលឱ្យមនុស្សជាង២៥០នាក់បាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតត្រូវបានចាប់ខ្លួន រដ្ឋាភិបាលតួកគី បានចាប់ផ្ដើមប្រតិបត្តិការបង្ក្រាបទូទាំងពិភពលោកទៅលើគ្រឹះស្ថាននានាដែលខ្លួនចោទប្រកាន់ថាមានទំនាក់ទំនងជាមួយលោក ហ្វេតហ៊ុលឡា ហ្គូឡេន (Fethullah Gulen) ជាបព្វជិតដ៏ចម្រូងចម្រាសដែលចលនាហ៊ីសម៉េត (Hizmet Movement) របស់លោកបានរងការចោទប្រកាន់ថាជាអ្នកស្ថិតនៅពីក្រោយការបះបោរនោះ។ ភ្លាមៗ សាលាអន្តរជាតិ ហ្សាម៉ាន់...

កញ្ចក់​​​រថយន្ត​​​ត្រូវ​​​បាន​​​ជន​​​អនាមិក​​​គប់​​​បែក​​​ បន្ទាប់​​​ពី​​​ដាក់ក្រុម​​​​​​ព្រះសង្ឃ​​ជា​​​​សកម្មជន​​​ចុះអស់​​​

ដុំថ្មធំមួយដុំបានទម្លុះទ្វារកញ្ចក់រថយន្តដែលទើបតែបានដាក់សមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមចុះអស់នៅក្នុងខេត្តកណ្តាលកាលពីយប់ថ្ងៃអង្គារ នេះបើតាមព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាកាលពីម្សិលមិញ។ សកម្មជនព្រះសង្ឃជាអ្នករិះគន់រដ្ឋាភិបាលដ៏លេចធ្លោដែលកាលពីពេលថ្មីបានសំដែងការបារម្ភចំពោះសុវត្ថិភាពរបស់ព្រះអង្គនោះបានមានសង្ឃដីកាថា ដំុថ្មមួយដុំត្រូវគេគប់ចេញពីទីងងឹតក្នុងស្រុកកៀនស្វាយ ខណៈដែលរថយន្តបើកបរយ៉ាងលឿនឆ្ពោះមកកាន់រាជធានីភ្នំពេញ។ ព្រះតេជគុណមានសង្ឃដីកាថា "រថយន្តបើកក្នុងល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង ស្រាប់តែពេលនោះមានដុំថ្មមួយដុំត្រូវគេគប់ចេញមក ហើយអ្នកបើកបរបានបង្កើនល្បឿន ដូច្នេះយើងមិនអាចកំណត់ពីអ្វីបានឡើយ"។ ព្រះអង្គបន្តថា អ្នកបើកបរគឺជាមនុស្ស តែម្នាក់គត់ក្នុងរថយន្ត បន្ទាប់ពីដឹកព្រះសង្ឃ៧អង្គមកពីខេត្តកំពង់ឆ្នាំង មិនបានរងរបួសទេ។ ព្រះេតជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថា ព្រះអង្គសង្ស័យថា ជនមិនស្គាល់អត្តសញ្ញាណបានផ្តោតគោលដៅលើរថយន្តនេះ ដោយគិតថា ព្រះអង្គ និងសមាជិកបណ្តាញរបស់ព្រះអង្គនៅក្នុងរថយន្តនោះ។ ព្រះអង្គបានបន្ថែមថា "កាលពីពេលព្រឹកគេឃើញព្រះសង្ឃ៧អង្គគង់ក្នុងរថយន្តនោះ ដូច្នេះប្រហែលជាគេគិតថា អាត្មា ឬក្រុមរបស់អាត្មានៅក្នុងរថយន្តនោះដែរ។ រឿងនេះបានកើតឡើងដោយមានចេតនា"។ ព្រះអង្គបានបន្តថា ព្រះអង្គតែងតែផ្លាស់ប្តូររថយន្តនៅពេលព្រះអង្គនិមន្តដោយបារម្ភ ពីសុវត្ថិភាព។ ព្រះតេជគុណមានសង្ឃដីកាថា "មានមនុស្សតាមរថយន្តអាត្មា។នៅពេលអាត្មាសួរថា 'ហេតុអ្វីបានជាតាមអាត្មា'? គេនិយាយថា គេមកទីនេះដើម្បីការពារអាត្មា មិនមែនមកបង្កបញ្ហាដល់អាត្មាទេ ប៉ុន្តែ កាលពីយប់ម្សិលមិញ...

ការ​ធ្វើ​ពហិការ​ទទួល​បាន​ផ្លែផ្កា​តិចតួច​សម្រាប់​គណបក្ស​​ប្រឆាំង

ខណៈច្បាប់ថ្មីដ៏ចម្រូងចម្រាសត្រូវបានអនុម័តនៅរដ្ឋសភាកាលពីថ្ងៃច័ន្ទ ហាមឃាត់គណបក្សសង្គ្រោះជាតិមិនឱ្យសហការជាមួយលោក សម រង្ស៊ី អតីតមេដឹកនាំរបស់ខ្លួន រូបថតមួយចំនួនដែលបង្ហាញពីសកម្មភាពតំណាងរាស្ត្រជាន់ខ្ពស់នៃគណបក្សប្រឆាំងទទួលទានអាហារនៅឯសណ្ឋាគារមាត់ស្ទឹងក្នុងខេត្តកំពត ត្រូវបានបង្ហោះតាមបណ្តាញទំនាក់ទំនងហ្វេសប៊ុក ។ នេះគ្រាន់តែជាករណីចុងក្រោយប៉ុណ្ណោះដែលគណបក្សសង្គ្រោះជាតិបដិសេធមិនបោះឆ្នោតអនុម័តច្បាប់ដែលខ្លួនរិះគន់ថាបានរំលោភធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ។ កាលពីខែកុម្ភៈ តំណាងរាស្ត្រគណបក្សប្រឆាំងបានធ្វើពហិការការបោះឆ្នោតលើកដំបូងលើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលមជ្ឈដ្ឋានទូទៅរិះគន់ថាជារឿងនយោបាយ នៅពេលគណបក្សកាន់អំណាចបានអនុម័តវិសោធនកម្មនានាដែលបានផ្ដល់អំណាចថ្មីដល់រដ្ឋាភិបាល និងតុលាការឱ្យមានសិទ្ធិផ្អាក និងរម្លាយចោលគណបក្សណាដែលជាប់ពាក់ព័ន្ធបទល្មើសដែលមិនបញ្ជាក់ច្បាស់លាស់។ នោះកើតមានឡើងបន្ទាប់ពីក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលរដ្ឋសភារយៈពេល៥ខែកាលពីឆ្នាំមុន ដើម្បីប្រឆាំងនឹងសំណុំរឿងតុលាការមួយលើលោក កឹម សុខា ដែលពេលនោះជាអនុប្រធានគណបក្សសង្គ្រោះជាតិ និងការដែលរដ្ឋាភិបាលមិនគោរពអភ័យឯកសិទ្ធិស្របច្បាប់របស់តំណាងរាស្ត្រខ្លួន។ គណបក្សប្រឆាំងបានអះអាងថា ការចូលរួមការបោះឆ្នោតដែលចាត់ទុកថាមិនស្របតាមរដ្ឋធម្មនុញ្ញ នឹងផ្តល់ភាពស្របច្បាប់ដល់គណបក្សកាន់អំណាចដែលអាចជំរុញច្បាប់ឱ្យចេញរួចដោយសារខ្លួនមានសំឡេងភាគច្រើន។ ប៉ុន្តែអ្នកផ្សេងបានជំរុញឱ្យតំណាងរាស្ត្រទាំងនេះបង្ហាញការតវ៉ារបស់ខ្លួននៅរដ្ឋសភា ហើយបោះឆ្នោតប្រឆាំងច្បាប់បែបនេះ។ លោក អ៊ូ វីរៈ នាយកវេទិកាសាធារណៈបានមានប្រសាសន៍ថា "រាល់លើកដែលគណបក្សប្រជាជនស្នើអ្វីមួយដែលពួកគាត់មិនយល់ស្រប ពួកគាត់បានត្រឹមតែនិយាយថា ពួកគាត់នឹងធ្វើពហិការ"។ នៅក្នុងការជ្រើសរើសច្បាប់ដែលត្រូវបោះឆ្នោតអនុម័ត លោក អ៊ូ...

១​ឆ្នាំ​បន្ទាប់ពី​ឃាតកម្ម​លើ​លោក ​​កែម ឡី ​អ្នក​វិភា​គ​នានា​​នៅ​តែ​ប្រយ័ត្ន​​ពាក្យ​សម្ដី​របស់ខ្លួន​

នៅចុងខែមិថុនាឆ្នាំមុន ខណៈពេលលោក ឆាំ ប៊ុនថេត កំពុងជួបពិភាក្សាជាមួយលោក កែម ឡី អ្នកវិភាគនយោបាយដូចគ្នាដូចសព្វមួយដងនៅហាងកាហ្វេមួយកន្លែងស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ លោក កែម ឡី ដែលជាមិត្តភក្ដិរបស់លោកបានក្រើនរំឭកថានឹងមានរឿងអាក្រក់កើតឡើង។ លោក ឆាំ ប៊ុនថេត បានមានប្រសាសន៍នៅឯហាងកាហ្វេមួយកន្លែងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម កាលពីថ្ងៃអង្គារថា "ពេលនោះ ខ្ញុំបានយកកូនស្រីខ្ញុំទៅជាមួយ ហើយពេលពួកយើងកំពុងជួបពិភាក្សាគ្នាក្នុងបន្ទប់តូចមួយ កូនស្រីខ្ញុំអង្គុយលើកៅអីតូចមួយនៅខាងក្រៅញុាំដំឡូងបារាំង"។ លោកបានលើកឡើងបន្តថា "បន្ទាប់ពីពួកយើងជួបពិភាក្សាគ្នាចប់ កូនស្រីខ្ញុំបានគេងលក់នៅលើតុ ហើយគាត់ប្រាប់ខ្ញុំថា 'ថេត...

បទ​ញុះញង់​៖ នៅ​ក្នុង​​​​ប្រទេស​កម្ពុជា អ្វីៗសុទ្ធតែ​អាច​​ក្លាយ​ជា​​​បទ​ល្មើស​នយោបាយ​​ទាំង​អស់​

មិនថាមេដឹកនាំគណបក្សប្រឆាំងចោទប្រកាន់រដ្ឋាភិបាលថាជាអ្នកស្ថិតនៅពីក្រោយអំពើឃាតកម្ម សកម្មជនសិទ្ធិការងារគប់ស្បែកជើងសង្រែកទៅលើស្លាកគណបក្សកាន់អំណាច ឬក៏សមាជិកនៃក្រុមដែលរដ្ឋាភិបាលហៅថាក្រុម "ភេរវករ" ធ្វើសន្និសីទសារព័ត៌មាននោះទេ ទង្វើទាំងអស់នេះសុទ្ធសឹងតែត្រូវបានចោទប្រកាន់ពីបទ "ញុះញុង់" ក្រោមតុលាការកម្ពុជា។ នៅខេត្តតាកែវ កាលពីដើមសប្តាហ៍នេះ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់៦រូបមកពីគណបក្សសង្គ្រោះជាតិ ត្រូវបានសាកសួរក្នុងតុលាការទាក់ទិនជម្លោះមួយដែលបានកើតឡើងក្នុងក្បួនឃោសនារបស់គណបក្សកាន់អំណាចនៅមុនការបោះឆ្នោតឃុំ សង្កាត់កាលពីខែមុន។ បន្ទាប់ពីសក្មភាពប្រឈមមុខដាក់គ្នារវាងក្រុមអ្នកគាំទ្រនៃគណបក្សទាំងពីរត្រូវបានគេថតជាវីដេអូឃ្លីប អាជ្ញាធរបានចោទប្រកាន់បេក្ខជនគណបក្សប្រឆាំងពីបទជេរប្រមាថជាសាធារណៈ បទបរិហារកេរ្តិ៍ជាសាធារណៈ និង "បទញុះញុង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ"។ យើងអាចនឹងទាយដឹងមុនថា គេប្រាកដជាចោទពីបទប្រមាថ និងបទញុះញង់ដោយសារតែនៅក្នុងវីដេអូឃ្លីប អ្នកគាំទ្រគណបក្សប្រឆាំងម្នាក់បានហៅអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាម្នាក់ទៀតថា "អាភ្លើ" ប៉ុន្តែវាពិតជាពិបាកយល់ថា តើបេក្ខជនជាប់ចោទទាំង៦រូបនោះញុះញង់នរណាគេ ហើយញុះញង់ឲ្យគេធ្វើអ្វី។ តាមទ្រឹស្តី  បទញុះញង់សំដៅដល់ការជំរុញ្យអ្នកដទៃប្រព្រឹត្តបទល្មើសជាក់លាក់ណាមួយ។ ប៉ុន្តែជាក់ស្តែង អ្នកវិភាគច្បាប់...