Monday, September 23, 2019
Home Authors Posts by Van Roeun

Van Roeun

77 POSTS 0 COMMENTS
Weekend editor

អ្នកនាំពាក្យក្រសួង​​​ថា បណ្តាញ​​​គណ​​​​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹងត្រូវ​ស៊ើប​​​​​​​​​អង្កេត​ពី​​​បទប៉ុនប៉ង​​​​ធ្វើ​​​បដិវត្តន៍​​​ពណ៌​​​

កាលពីម្សិលមិញ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់កាសែតក្នុងស្រុកមួយថា សមាជិកគណបក្សប្រឆាំងនឹងត្រូវសើុបអង្កេតពីបទប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅក្នុងអ្វីដែលអ្នកវិភាគនយោបាយមួយរូបចាត់ទុកថា ជាចំណាត់ការដើម្បី"បោសសម្អាត" ឧបសគ្គរាំងផ្លូវគណបក្សប្រជាជនកម្ពុជាឆ្ពោះទៅរកជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំក្រោយ។ ដាច់ដោយឡែកពីនេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសកាលពីម្សិលមិញថា គណបក្សនយោបាយគ្មានសកម្មភាពចំនួន៩នឹងត្រូវរម្លាយចោលដោយសារមិនបានដាក់ជូនឯកសារដែលត្រូវការមកកាន់ក្រសួងនេះ។ ស្របពេលដំណាលគ្នានេះ គណៈប្រតិភូកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវបានច្រានចោលការរិះគន់របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(UNOHCHR) ដែលថារដ្ឋាភិបាលកំពុងផ្តោត គោលដៅលើស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការមិនមែនរដ្ឋាភិបាលនៅ   មុនការបោះឆ្នោតឆ្នាំក្រោយ។ គណៈប្រតិភូកម្ពុជាអះអាងថា សកម្មភាពរបស់រដ្ឋាភិបាលគឺគ្រាន់តែជាការអនុវត្តច្បាប់ប៉ុណ្ណោះ។ បន្ទាប់ពីមានការបង្ក្រាបដ៏គួរឱ្យភ្ញាក់ផ្អើលលើសា្ថប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការក្រៅរដ្ឋាភិបាល ការប្រកាសកាលពីម្សិលមិញ របស់ក្រសួងមហាផ្ទៃទំនងជាបង្ហាញ ឱ្យឃើញថា រដ្ឋាភិបាលកំពុងងាកមកផ្តោត គោលដៅលើគណបក្សសង្គ្រោះជាតិ។ ពេលថ្លែងទៅកាន់កាសែតរស្មីកម្ពុជាដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាលលោកឧត្តមសេនីយ៍ខៀវ សុភ័គ បានលើកឡើងថា ក្រសួងរបស់លោក"នឹងបើកការសើុបអង្កេតលើសេចក្តីប្រកាសព័ត៌មានដែលថា មានការរៀបចំបណ្តាញនៅក្នុងគណបក្សសង្គ្រោះជាតិ  ធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា"។ លោកមិនបានរៀបរាប់លម្អិតលើផែនការនេះទេ ហើយមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ លោក Carl Thayer សាស្ត្រាចារ្យដែលឈប់ធ្វើការតែនៅរក្សាតំណែងនៅសាកលវិទ្យាល័យ New South...

គណបក្ស​​​អំណាច​​​ខ្មែរ​​​​​​ប្រកាស​​​ពីការ​​​ធ្វើ​​​សមាជ​​​ដើម្បី​​​ជ្រើស​​​រើស​​អ្នក​​​ជំនួស​​​អតីត​​​ប្រធានគណ​​​បក្ស​​​ដែល​​​ជាប់​​​ពន្ធនាគារ

គណបក្សអំណាចខ្មែរនឹងធ្វើសមាជនៅខែក្រោយនេះដើម្បីជ្រើសរើសអ្នកជំនួសអតីតប្រធានគណបក្សដែលត្រូវបានកាត់ឱ្យជាប់ទោសកាលពីពេលថ្មីៗនេះ និងមានផែនការដករូបថតរបស់អតីតប្រធានបក្សរូបនោះចេញពីស្លាកសញ្ញាគណបក្សដែលដាក់តាមទីសាធារណៈទាំងអស់ នេះបើតាមគណបក្សប្រកាសកាលពីម្សិលមិញនៅសន្និសីទសារព័ត៌ មានមួយក្នុងរាជធានីភ្នំពេញ។ លោក សួន សេរីរដ្ឋា ដែលបានបដិសេធថា លោកមិនបានធ្វើអ្វីខុសនៅឯសាវនាការជំនុំជម្រះនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំកាលពីថ្ងៃសុក្រជុំវិញការបង្ហោះសារក្នុងទំព័រហ្វេសប៊ុករិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំកងយោធពលខេមរភូមិន្ទ។ លោក សួង សុភ័ណ្ឌ ប្រធានស្តីទីបានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សនឹងធ្វើសមាជនៅថ្ងៃទី១០ខែកញ្ញា ដើម្បីជ្រើសរើសប្រធាន និងអនុប្រធានថ្មី។ លោកបានថ្លែងថា សមាជនោះក៏នឹងដោះស្រាយយុទ្ធសាស្ត្រដើម្បីអនុវត្តតាមវិសោធនកម្មច្បាប់កាលពីពេលថ្មី ៗដែលហាមឃាត់គណបក្សទាំងអស់មិនឱ្យឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬមិនឱ្យប្រើប្រាស់រូបថតក្នុងរូបសញ្ញាគណបក្សជាដើម។ លោក សួង សុភ័ណ្ឌ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានជូនដំណឹងមកគណបក្សរបស់លោកថា រូបសញ្ញារបស់គណបក្សគឺស្រដៀងទៅនឹងរូបសញ្ញារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ច្បាប់ដដែលនេះ កាលពីពេលថ្មីៗកន្លងមកនេះ ក៏បានបង្ខំឱ្យគណបក្សសង្គ្រោះជាតិដករូបថតលោក សម រង្ស៊ី អតីតប្រធានគណបក្សនេះចេញពីស្លាកសញ្ញាគណបក្សរបស់ខ្លួននៅទូទាំងប្រទេសផងដែរ៕សារុន

លោក ញឹក ប៊ុនឆៃ សុំទោស​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលត្រូវបានចោទប្រកាន់កាលពីសប្ដាហ៍មុនពាក់ព័ន្ធសំណុំរឿងគ្រឿងញៀនមួយកាលពី១០ឆ្នាំមុន និងដែលបច្ចុប្បន្ន កំពុងជាប់ពន្ធនាគារ បានជំរុញឱ្យសហការីរបស់លោករក្សាគណបក្សនេះឲ្យបន្តដំណើរឆ្ពោះទៅមុខ បន្ទាប់ពីចេញលិខិតសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ លោក ញឹក ប៊ុនឆៃ បានសរសេរលិខិតមួយច្បាប់ចុះកាលបរិច្ឆេទថ្ងៃពុធផ្ញើទៅសមាជិកបក្សថា "ខ្ញុំមានសេចក្ដីសោកស្ដាយ និងវិប្បដិសារីយ៉ាងខ្លាំងដែលមិនអាចបន្តបេសកកម្មជាមួយបងប្អូនទាំងអស់គ្នាបានដោយសារារសម្រេចចិត្តខុសឆ្គងរបស់ខ្ញុំ"។ លោកបានបន្តថា "ខ្ញុំសូមគោរពសម្ដែងជូននូវការសារភាពកំហុសទាំងស្រុង ដោយស្មោះស្ម័គ្រ និងសុទ្ធចិត្តដែលបានប្រព្រឹត្តមិនគប្បីចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...និងគណបក្សប្រជាជនកម្ពុជា"។ ដោយអនាគតរបស់គណបក្សនេះស្ថិតក្នុងមន្ទិល អ្នកនាំពាក្យគណបក្សនេះបានលើកឡើងកាលពីម្សិលមិញថា មន្ត្រីជាន់ខ្ពស់នឹងជួបប្រជុំនៅថ្ងៃនេះដើម្បីពិភាក្សាជ្រើសរើសប្រធានស្ដីទីគណបក្ស។ លោក ញឹក ប៊ុនឆៃ អតីតឧត្ដមសេនីយ៍អំឡុងសម័យគណបក្សរាជានិយមហ្វុ៊នស៊ិនប៉ិចចែកអំណាចគ្នាជាមួយគណបក្សប្រជាជន ក្នុងទសវត្សរ៍ឆ្នាំ១៩៩០...

នាយករដ្ឋ​​​មន្ត្រី​​​​​​បង្កើត​​​​​​កងពលតូច​​​ថ្មើជើង​​​ថ្មី​​​​​​បន្ទាប់ពី​​​ជម្លោះព្រំដែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតកងពលតូចថ្មីមួយក្នុងខេត្តស្ទឹងត្រែងកាលពីម្សិលមិញ គឺមិនដល់១សប្ដាហ៍ផងបន្ទាប់ពីមានការប្រកាស ហើយពេលនោះបានដោះស្រាយវិបត្តិព្រំដែនជាមួយប្រទេសឡាវជាសម្ពន្ធមិត្តរបស់ខ្លួនយូរណាស់មកហើយនិងជាប្រទេសជិតខាងនៅភាគខាងជើង។ លោកនាយករដ្ឋមន្ត្រីបានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញ នៅពេលលោកចុះទៅកាន់ខេត្តភាគខាងជើងនេះថា "យើងនឹងបង្កើតកងពលតូចអន្តរាគមន៍ថ្មីលេខ១២៨ ឬហៅថា កងពលតូចថ្មើជើងលេខ១២៨ចំណុះឱ្យយោធភូមិភាគទី១"។ យោធភូមិភាគទី១គ្រប់ដណ្តប់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា"ការរៀបចំទាំងអស់មិនសំដៅធ្វើសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ តែសំដៅលើកិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង"។ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា កងពលតូចថ្មីនៃកងយោធពលខេមរភូមិន្ទនឹងរួមមានកងទ័ពរាប់ពាន់នាក់ ហើយនឹងយកកងទ័ពពីអង្គភាពដែលមានស្រាប់រួចហើយ។ ឧត្ដមសេនីយ៍ ឈុំ សុជាតិ បានមានប្រសាសន៍កាលពីម្សិលមិញថា...

នគរបាល​ប្រឆាំង​ភេរវកម្ម​ចុះ​​​ឆែកឆេរ​ការិយាល័យ​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​របស់​​​គណ​​​បក្ស​​​អំណាចខ្មែរ​

រឿងរ៉ាវពាក់ព័ន្ធនឹងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងដែលគេមិនសូវស្គាល់បានក្លាយទៅជារឿងមួយផ្សេងទៀតកាលពីម្សិលមិញ ជាពេលដែលការិយាល័យនៅក្នុងរាជធានីភ្នំពេញរបស់គណបក្សេនះត្រូវបាននគរបាលប្រឆាំងភេរវកម្មចូលឆែកឆេរ ដោយមន្ត្រីគណបក្សនេះម្នាក់អះអាងថា វាគឺដោយសារតែការមានទំនាក់ទំនងជាមួយនឹងបុគ្គលមួយរូបដែលរដ្ឋាភិបាលចាត់ទុកថា ជាភេរវករ។ មន្ត្រីរាប់សិបនាក់ និងព្រះរាជអាជ្ញារងម្នាក់បានចុះទៅកាន់ការិយាល័យរបស់គណបក្សអំណាចខ្មែរដែលទទួលបានសន្លឹកឆ្នោតត្រឹមតែ១.០៣៥សំឡេងទូទាំងប្រទេសអំឡុងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ដើម្បីធ្វើការឆែកឆេរ។  លោក  សួង សុភ័ណ្ឌ ប្រធានស្តីទីគណបក្សអំណាចខ្មែរបានលើកឡើងថា ការចូលឆែកឆេរនេះកើតមានឡើងដោយសារអតីតប្រធានគណ បក្សនេះមានទំនាក់ទំនងជាមួយលោក  សម  សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរ។ លោក សួង សុភ័ណ្ឌ អាយុ៣១ឆ្នាំបានទទួលស្គាល់ថា លោក សួន សេរីរដ្ឋា ជាស្ថាបនិក និងអតីតប្រធានគណបក្សអំណាចខ្មែរដែលលាលែងពីតំណែងជាប្រធានគណ បក្សកាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទល្មើសមួយចំនួនទាក់ទិននឹងការសរសេរសារបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃសៅរ៍នោះពិតជាមានទំនាក់ទំនងផ្ទាល់ជាមួយលោក សម សេរី  មែន ប៉ុន្តែ ថា បុរសទាំងពីរមិនបានឃុបឃិតសមគំនិតជាមួយគ្នាទេ។ រណសិរ្សរំដោះជាតិខ្មែរត្រូវបានរដ្ឋាភិ បាលចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម រួមមានទាំងការបង្កៃគ្រាប់បែកក្នុងរាជធានីភ្នំពេញផង ជាការអះ អាងដែលលោក សម សេរី បដិសេធ។ សមាជិករណសិរ្សរំដោះជាតិខ្មែរចំនួន១៦នាក់បានជាប់ពន្ធនាគារនៅកម្ពុជារហូតដល់ខែមិថុនា ក្នុងនោះមានខ្លះជាប់រហូតដល់ទៅ៩ឆ្នាំដោយសារប៉ុនប៉ងផ្តួលរំលំរដ្ឋាភិ បាល។ លោក សម សេរី ដែលភៀសខ្លួនទៅរស់នៅក្នុងប្រទេសដាណឺម៉ាកកាលពីឆ្នាំ២០១០ត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារ៩ឆ្នាំកាលពីខែធ្នូពីបទរៀបចំផែនការវាយប្រហារ ។ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់កាលពីម្សិលមិញថា ការចុះឆែកឆេររបស់នគរបាលនៅ ក្នុងការិយាល័យរបស់គណបក្សអំណាចខ្មែរមិនជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ចំនួន បីករណីពីបទញុះញង់និងជំរុញឱ្យមានការមិនស្តាប់បង្គាប់នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធដែលត្រូវបានដាក់បន្ទុកលើលោក សួន សេរី រដ្ឋា នោះទេ។ លោក លី សុផាណា បានថ្លែងថា " ករណីនេះជាការអនុវត្តវិធានការស្រាវជ្រាវទៅលើសំណុំរឿងមួយផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងលោក សួន សេរីរដ្ឋា ដែលធ្វើឡើងដោយនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន"។លោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ បច្ចុប្បន្ន លោក សួន សេរីរដ្ឋា កំពុងឃុំខ្លួននៅពន្ធនាគារព្រៃស។ លោកត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ  បន្ទាប់ពីសរសេរសាររិះគន់លោក ហ៊ុន សែន  និងយោធាកម្ពុជាតាមហ្វេសប៊ុកមុននោះមួយថ្ងៃ។ នៅក្នុងសាររិះគន់ធ្ងន់ៗនេះលោក...

សវនាការ​​​ផ្លេកបន្ទោរ​​​ជំនុំជម្រះ​​​អ្នក​​​រិះ​​​គន់​​​លោក ហ៊ុន សែន បាន​​​ចាប់​​​ផ្តើម​​​ ហើយ​​​ពន្យារ​​​ពេល​​​វិញ

មេដឹកនាំគណបក្សប្រឆាំងដែលគេមិនសូវស្គាល់ត្រូវបាននាំយកមកបើកសវនាការក្នុងរយៈពេលខ្លីកាលពីម្សិលមិញពាក់ព័ន្ធការប្រមាថដល់យោធា ជាករណីដែលឆ្លងប្រព័ន្ធតុលាការយ៉ាងឆាប់រហ័សខុសពីសព្វមួយដង ក្រោយពេលមានការព្រមានពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើនរណាដែលមើលងាយកងកម្លាំងប្រដាប់អាវុធ។ លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីព្រឹកម្សិលមិញ អំឡុងពិធីប្រគល់សញ្ញា បត្រនៅកោះពេជ្រថា "បើមិនច្បាស់ទេ នៅឱ្យស្ងៀម នៅឱ្យស្ងៀមទៅ...ជាប់ខ្នោះមួយហើយកាលពីម្សិលមិញ"។ លោកបានថ្លែងបន្តថា "អស់លោកទាំងអស់ត្រូវប្រយ័ត្នប្រយែងចំពោះការធ្វើអត្ថាធិប្បាយប៉ះពាល់ដល់កម្លាំងប្រដាប់អាវុធ និងភាពថ្លៃថ្នូរនៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីកើតមានឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ពីបទញុះញង់ចំនួន៣ករណីពាក់ព័ន្ធសាររិះគន់ធ្ងន់ៗតាមហ្វេសប៊ុកកាលពីថ្ងៃសៅរ៍។ នៅក្នុងសារនោះ លោក សួន សេរីរដ្ឋា បានចោទប្រកាន់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទថា ដេកនៅក្នុងម៉ាស៊ីនត្រជាក់សប្បាយជាមួយស្រីញី ខណៈពលទាហានខិតខំតស៊ូនៅក្នុងសមរភូមិ។ លោកបានសរសេរបន្ថែមថា លោកនាយករដ្ឋមន្ត្រី"ឱនក្បាលចូលបន្ទាយសត្រូវដើម្បីសុំចរចា"  បន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសកាលពីថ្ងៃសុក្រថា លោកនឹងធ្វើដំណើរទៅប្រទេសឡាវដើម្បីពិភាក្សាអំពីជម្លោះព្រំដែន។ លោក លី សុផាណា អ្នកនាំពាក្យតុលាការបានលើកឡើងកាលពីម្សិលមិញថា លោក សួន សេរីរដ្ឋា ត្រូវបានចោទប្រកាន់ពីបទញុះញង់ដើម្បីកុំឱ្យយោធាស្តាប់បង្គាប់ បទល្មើសធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ លោក លី សុផាណា បានលើកឡើងទៀតថា សវនាការជំនុំជម្រះរឿងក្តី របស់លោក សួន សេរីរដ្ឋា បានចាប់ផ្តើមនៅថ្ងៃម្សិលមិញប៉ុន្តែ ត្រូវបានផ្អាកភ្លាមៗដោយសារលោកត្រូវការស្វែងរកមេធាវីមកការពារក្តី។ លោកបានបន្ថែមថា សវនាការនេះគ្រោងនឹងបន្តនៅថ្ងៃទី២៤ខែសីហា ។ លោកប្រឈមនឹងការជាប់ពន្ធនាគារសរុបរហូតដល់១២ឆ្នាំ និងពិន័យជាប្រាក់២៤លានរៀល ប្រសិនបើត្រូវបានកាត់ឱ្យជាប់ទោសលើបទចោទទាំង៣។ សេចក្តីថ្លែងការណ៍របស់តុលាការលើកឡើងថា លោក សួន សេរីរដ្ឋា ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។ លោក ហ៊ុន សែន បានធ្វើការគំរាមជាទូទៅលើអ្នកធ្វើអត្ថាធិប្បាយណាដែលកំពុងពិចារណាធ្វើតាមលោក សួន សេរីរដ្ឋា។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា "នេះជាសន្តិសុខរបស់រដ្ឋ សន្តិសុខរបស់ជាតិ...

ជម្លោះ​​​ព្រំដែន​​​រវាង​​​កម្ពុជា​​​​​​​​​ និង​​​ឡាវ​​​​​​​​​នាំ​​​ឱ្យ​​​ឈាន​​​ដល់​​​ការ​​​ចាប់​​​​​​ ខ​​​្លួន​​​​​​​​​អ្នក​​​​​​រិះគន់រដ្ឋាភិបាល​​​​​​​មួយ​​​រូប​​​

អ្នករិះគន់រដ្ឋាភិបាលយ៉ាងញឹកញយមួយរូបត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ក្រោយពេលមានជម្លោះព្រំដែនក្នុងរយៈពេលខ្លីជា មួយប្រទេសឡាវ ដែលនាំឱ្យមានការចល័តរថពាសដែកឆ្លងកាត់តាមវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ និងធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅទីក្រុងវៀងចន្ទន៍ដើម្បីចរចារកដំណោះស្រាយ។ ជម្លោះការទូតដ៏ឆាប់រហ័សនេះកើតចេញពីទាហានឡាវមួយក្រុមដែលមន្ត្រីរដ្ឋាភិបាលលើកឡើងថា បានចូលកាន់កាប់ទឹកដីមួយកន្លែងចម្ងាយប្រហែល៧គីឡូម៉ែត្រ ពីច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀលក្នុងខេត្តស្ទឹងត្រែង។ ជម្លោះនេះមិនបណ្តាលឱ្យមានការរងរបួស ឬការបាត់បង់ជីវិតទេ ប៉ុន្តែ អ្នកនយោបាយកម្ពុជាមួយរូបឈ្មោះ សួន សេរីរដ្ឋា ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ បន្ទាប់ពីសរសេរសារបង្ហោះតាមហ្វេសប៊ុករិះគន់លោក ហ៊ុន សែន និងមេបញ្ជាការយោធា។ ភាពតានតឹងក្នុងពេលថ្មីៗនេះបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ជាពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើសន្និសីទកាសែតមួយនៅវិមានសន្តិភាព ហើយលើកឡើងថា "ខ្ញុំត្រូវការហោះទៅ ប្រទេសឡាវភ្លាមដើម្បីទៅជួបនាយករដ្ឋមន្ត្រីឡាវសួរឱ្យច្បាស់ ' ដកឬមិនដក'"?។ បន្ទាប់ពីលោក ហ៊ុន សែន បានទៅដល់ទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃសៅរ៍ ហើយជួបជាមួយសមភាគីឡាវគឺលោក ថោងលន់ ស៊ីស៊ូ លីត នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើសន្និសីទារសែតរួមគ្នាដោយអំឡុងពេលនោះលោក  ថោងលន់ ស៊ីស៊ូលីត បានយល់ព្រមដកទ័ពរបស់លោកទៅវិញ។ យោងតាមវីដេអូផ្លូវការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន លោក ថោងលន់ ស៊ីស៊ូលីត បានមានប្រសាសន៍ថា "ខ្ញុំបានចេញបទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធដកកងទ័ពចេញពីតំបន់នោះមិនឱ្យហួសពីព្រឹកថ្ងៃស្អែកទេ"។ ទាហានឡាវបានចូលកាន់កាប់តំបន់នោះតាំងពីខែមេសាមកម្លេ៉ះហើយគណៈកម្មាធិការព្រំដែនចម្រុះកំពុងធ្វើការដើម្បីស្វែងរកដំណោះស្រាយពេញលេញនៅឡើយពាក់ព័ន្ធជម្លោះទឹកដីនេះ។ ការដកកងទ័ពទៅវិញនេះត្រូវបានបញ្ជាក់ដោយលោក ស្វាយ ញ៉ន មេបញ្ជាការយោធានប្រចាំខេត្តស្ទឹងត្រែងដែលលើកឡើងកាលពីម្សិលមិញថា ទាហានឡាវបានដកថយចេញពីតំបន់មានជម្លោះទៅវិញបន្ទាប់ពីសន្និសីទកាសែតកាលពីថ្ងៃសៅរ៍។ លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន បានមានប្រសាសន៍ថា "គេចាកចេញអស់នៅម៉ោង៤រសៀលម្សិលមិញ ហើយស្ថានភាពក្លាយជាធម្មតាឡើងវិញ"។ កងទ័ពកម្ពុជាក៏បានត្រឡប់ទៅបន្ទាយរបស់ខ្លួនវិញដែរកាលពីម្សិលមិញ ក្រោយពីមានបទបញ្ជាពីលោក ហ៊ុន សែន នេះបើយោងតាមលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។ ក្រសួងការបរទេសបានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសៅរ៍ដោយបានលើកឡើងថា "នាយករដ្ឋមន្ត្រីទាំងពីរបានប្តេជ្ញាថា នឹងខិតខំបន្តដោះស្រាយរាល់បញ្ហាជាមួយគ្នា ដោយការចរចា ការយោគយល់ និងដោយមិត្តភាព...

អនាគត KNUP ស្ថិត​​​ក្នុង​​​មន្ទិល ​​​ខណៈលោក ញឹក ប៊ុនឆៃ​​​ ជាប់ពន្ធនាគារ​​​ 

ទីប្រឹក្សាផ្ទាល់របស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ (KNUP) ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធសំណុំរឿង គ្រឿងញៀនតាំងពី១០ឆ្នាំមុន បានមានប្រសាសន៍កាល ពីម្សិលមិញថា អនាគតរបស់គណបក្សស្ថិតក្នុងភាពមិនច្បាស់លាស់បន្ទាប់ពីមានការចោទប្រកាន់ និងការផ្ដាច់ខ្លួនរបស់អនុប្រធានគណបក្សនេះទៅចូលរួមជាមួយគណបក្សកាន់អំណាច។ លោក ញឹក ប៊ុនឆៃ ជាអតីតឧត្ដមសេនីយ៍មួយរូបអំឡុងពេលគណបក្សរាជានិយមហ្វុ៊នស៊ិនប៉ិចបានចែកអំណាចជាមួយគណបក្សប្រជាជនកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៩០នោះ ត្រូវបានចោទប្រកាន់កាលពីថ្ងៃអាទិត្យពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំសម្រាប់ផលិតគ្រឿងញៀនក្នុងករណីមួយកាលពីឆ្នាំ២០០៧។ លោក ម៉ៅ ផាន់ណា ទីប្រឹក្សាផ្ទាល់របស់លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍កាលពីម្សិលមិញថា ករណីប្រឆាំងមេដឹកនាំគណបក្សខ្មែររួបរួមជាតិដែលបានផ្ដល់មូលនិធិដល់គណបក្សខ្មែររួបរួមជាតិដោយប្រាក់របស់លោកផ្ទាល់នោះ បានធ្វើឱ្យអនាគតរបស់គណបក្សនេះស្ថិតក្នុងភាពមិនច្បាស់លាស់។ លោក ម៉ៅ ផាន់ណា បានមានប្រសាសន៍ថា "ពេលគ្មានប្រធាន...

លោក ញឹក ប៊ុនឆៃ ​ប្រធាន​បក្ស​​​ខ្មែរ​រួបរួម​ជាតិ​ត្រូវ​បាន​តុលា​ការ​​​​​​ចោទ​ប្រកាន់ និង​ដាក់​​​​ពន្ធនាគារ​​​

សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាមរយៈសេចក្ដីថ្លែងការណ៍មួយថា កាលពីម្សិលមិញ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិត្រូវបានចោទប្រកាន់ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀនមួយតាំងពី១០ឆ្នាំមុន គឺចំពេលដែលគណបក្សប្រជាជនកម្ពុជាកាន់អំណាចកំពុងចាត់វិធានការលើរូបលោក និងគណបក្សរបស់លោក ពីព្រោះអ្នកទោសម្នាក់ទើបតែធ្វើការចោទប្រកាន់ថ្មី។ សេចក្ដីថ្លែងការណ៍នេះដែលចេញកាលពីម្សិលមិញដោយលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានខ្លឹមសារដូច្នេះថា "អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឈ្មោះ ញឹក ប៊ុនឆៃ ភេទប្រុស អាយុ៥៩ឆ្នាំ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ហើយបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន"។ សេចក្ដីថ្លែងការណ៍ដដែលបន្តថា "ការចោទប្រកាន់នេះត្រូវបានធ្វើឡើងបន្ទាប់ពីមានលិខិតចុះថ្ងៃទី២៤...

លោកនាយករដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​បញ្ជា​​​ឱ្យ​​​បិទ​​​អង្គការ​​​មិន​​​​​​មែន​​​រដ្ឋាភិបាល​​​មួយពាក់​​​ព័ន្ធ​​​ “ការ​​​ប្រមាថ​​​” របស់ CNN

កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ បទបញ្ជាឱ្យសើុបអង្កេត បិទ និងបណ្តេញអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងការជួញដូរផ្លូវភេទមួយភ្លាមៗ  ដោយចោទប្រកាន់អង្គការនេះថា បាន "ប្រមាថដ៏ធ្ងន់ធ្ងរ" លើប្រទេសកម្ពុជា តាមរយៈការលើកឡើងថា ម្តាយមួយចំនួនលក់កូនរបស់ខ្លួនឱ្យបម្រើផ្លូវភេទ ក្រោយពេលបណ្តាញសារព័ត៌មាន CNN បានធ្វើសេចក្តីរាយការណ៍អំពីការងាររបស់អង្គការនេះក្នុងពេលថ្មីៗ។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតច្បាប់ក្នុងរាជធានីភ្នំពេញលោកនាយករដ្ឋមន្ត្រីក៏បានរិះគន់ខ្លាំងៗលើបណ្ដាញសារព័ត៌មាន CNN ផងដែរចំពោះការផ្សាយព័ត៌មាននេះ ហើយបានជំរុញឱ្យស្ថានទូតអាមេរិកធ្វើការសើុបអង្កេតផ្ទាល់ខ្លួនលើអង្គការមេត្រីអន្តរជាតិ (AIM)ដែលចុះបំពេញការងារផ្ទាល់ភាគច្រើនក្នុងប្រទេសកម្ពុជាប៉ុន្តែ មានទីស្នាក់ការកណ្តាលនៅរដ្ឋកាលីហ្វ័រញ៉ា។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា "ខ្ញុំមិនអាចទទួលយកបានទេដែលធ្វើការចុះផ្សាយរបស់អង្គការមួយបញ្ចាំងតាមទូរទស្សន៍ CNN ក៏ដូចជា ABC ដោយនិយាយថា ម្តាយយកកូនទៅលក់ធ្វើស្រីពេស្យានោះ។នេះជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ"។ លោកបានមានប្រសាសន៍បន្ថែមថា "ខ្ញុំដាក់បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងការបរទេសពិនិត្យមើល ហើយបិទចោលភ្លាមៗ។ មិនឱ្យអ្នកឯងប្រមាថជនជាតិខ្ញុំបាននោះទេ"។ លោក ហ៊ុន សែន បានព្រមានអង្គការក្រៅរដ្ឋាភិបាលបរទេសកុំប្រើកម្ពុជាជាដើមទុនដើម្បីរៃអង្គាសជំនួយ និងព្រមានស្ថានទូតអាមេរិកកុំ "បង្កើតបញ្ហាច្រើនពេក"។ លោកបានបន្ថែមថា លោកអាចអនុញ្ញាតឱ្យមានការតវ៉ាប្រឆាំងអង្គការមេត្រីអន្តរជាតិ...