25.5 C
Phnom Penh

CATEGORY

នយោបាយ

នាយករដ្ឋមន្រ្តីខ្មែរ សម្ពោធថ្នល់ជាតិលេខ៧ ប្រើថវិកាចិន ក្នុងគម្រោង ខ្សែក្រវាត់និងផ្លូវ

នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចូលរួមជាអធិបតី សម្ពោធ កាត់ខ្សែបូ រៀបចំឡើងនៅស្គន់ ខេត្តកំពង់ ចាម បន្ទាប់ពីការបិទការដ្ឋានពង្រីកថ្នល់ជាតិលេខ៧ ពីពីរខ្សែ ទៅ៤ខ្សែ សម្រាប់ចរាចរណ៍ទៅមក ដោយ ប្រើទុនចិនពីគម្រោង គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ហៅកាត់តាមភាសាអង់គ្លេសថា ប្រ៊ី BRI។

ជនបរទេសធ្វើបាតុកម្មឲ្យសកម្មជនខ្មែរ នៃអង្គការ មាតាធម្មជាតិប្រាំនាក់ នៅក្រុងប៉ារីស

ជនបរទេសមិនដល់១០នាក់ បានព្យាយាមបង្ហាញមុខតវ៉ាជំនួសសហគមន៍ខ្មែរនៅប្រទេសបារាំង ទាមទារឲ្យដោះលែងសកម្មជននៃ ចលនាមាតាធម្មជាតិ៥នាក់ ដែលរដ្ឋអំណាចក្រុងភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារ។

ប្រមុខរាជរដ្ឋាភិបាល ប្តេជ្ញាអភិរក្សប្រាសាទ ព្រះវិហារ

នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តការពារអធិបតេយ្យជាតិ ទឹកដី និងអភិរក្សប្រាសាទព្រះវិហារ ព្រមទាំងប្រាសាទបុរាណផ្សេងទៀតនៅតាមបណ្តោយព្រំដែនដោយលោកចាត់ទុកការខូចខាតអំឡុងពេលប៉ះទង្គិចគ្នាប្រដាប់អាវុធកាលពីឆ្នាំ២០២៥ ថាជាការបាត់បង់សម្រាប់បេតិកភណ្ឌមនុស្សជាតិទាំងមូល។ 

ខួប១០ឆ្នាំឃាតកម្មលោក កែម ឡី៖ អង្គការសិទ្ធិមនុស្សថា យុត្តិធម៌នៅមិនទាន់ពេញលេញ ខណៈអ្នកគាំទ្របន្តរំលឹកកេរ្តិ៍ដំណែលរបស់លោក

ដប់ឆ្នាំក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី អង្គការសិទ្ធិមនុស្ស និងអ្នកគាំទ្ររបស់លោកនៅតែអះអាងថា យុត្តិធម៌មិនទាន់ត្រូវបានផ្តល់ពេញលេញ ខណៈពួកគេបន្តចងចាំ និងលើកឡើងពីកេរ្តិ៍ដំណែលរបស់អ្នកវិភាគសង្គមរូបនេះ។ 

ស.រ.អា និង រាជាណាចក្រ កម្ពុជា ចុះកិច្ចព្រមព្រៀង មេឃចំហរ ភ្ជាប់ទំនាក់ទំនងផ្លូវអាកាស

រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវីល លោក ម៉ៅ ហាវាណ្ណាល់ និង ភូឈួយ រដ្ឋមន្រ្តី ក្រសួង ការបរទេស ស.រ.អា Christopher Landau បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី ភ្ជាប់ទំនាក់ទំនងវិស័យអាកាសចរណ៍ជាមួយគ្នាឆ្លងទ្វីប បន្ទាប់ពីចំណាយពេលចរចាគ្នាអស់រយៈពេល១២ឆ្នាំ។

ទីប្រឹក្សាគណបក្ស កម្លាំងជាតិ ដាក់ញត្តិនៅក្រសួង យុត្តិធម៌ ទាមទារសិទ្ធិតាមរដ្ឋធម្មនុញ្ញ

ទីប្រឹក្សា គណបក្ស កម្លាំងជាតិ លោក រ៉ុង ឈុន នៅថ្ងៃទី១ ខែកក្កដា បានដាក់លិខិតទៅក្រសួង យុត្តិធម៌ ស្នើឱ្យរដ្ឋមន្ត្រីក្រសួងនេះធ្វើអន្តរាគមន៍ និងពិនិត្យឡើងវិញលើសាលដីកាតុលាការកំពូល ដែលលោកអះអាងថា ផ្អែកលើអង្គហេតុមិនច្បាស់លាស់ និងដាក់កម្រិតលើសិទ្ធិជាមូលដ្ឋានរបស់លោកផ្ទុយនឹងរដ្ឋធម្មនុញ្ញ។

នាយករដ្ឋមន្រ្តី ប្រទេសកម្ពុជា ប្រាប់ពលរដ្ឋខ្មែរថា កសិកម្ម ប្រៀបដូចជា ក្រពះជាតិ

នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចូលរួមជាអធិបតី ជាមួយនឹងភរិយា ក្នុងទិវា មច្ឆជាតិ ខួបទី២១ ដោយថ្លែងប្រាប់ពលរដ្ឋខ្មែរថា រដ្ឋាភិបាល ជានិច្ចកាល ចាត់ទុកវិស័យ កសិកម្ម ប្រៀបបាននឹងក្រពះជាតិ មានសារសំខាន់ដល់អាយុជីវិតពលរដ្ឋខ្មែរ ពោលគឺជារឿងស្លាប់រស់។

កម្ពុជាច្រានចោលការទាមទារព្រំដែនជាឯកតោភាគីរបស់ថៃ និងចោទថាបន្តរំលោភកិច្ចព្រមព្រៀងទ្វេភាគី

កម្ពុជាបានប្រកាសជាថ្មីថា ខ្លួន "មិនទទួលស្គាល់ដាច់ខាត" ចំពោះខ្សែបន្ទាត់ព្រំដែនដែលប្រទេសថៃទាមទារដោយឯកតោភាគី ខណៈរបបក្រុងភ្នំពេញចោទប្រកាន់ថា កងកម្លាំងយោធាថៃបានបន្តរំលោភកិច្ចព្រមព្រៀងព្រំដែន និងរុលចូលទឹកដីកម្ពុជាក្នុងខេត្តឧត្តរមានជ័យ។ 

អ្នកតាមដាន កំពុងគយគន់ស្ថានការណ៍យោធាតាមព្រំដែនខ្មែរ-ថៃ

អតីតនាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន ទទួលស្គាល់ការដឹកមកដល់នៃរថក្រោះកង់ច្រវាក់ ប្រភេទ T59D៤០គ្រឿង កាលពីថ្ងៃទី៩ ខែមិថុនា ប៉ុន្តែថ្លែងថា ជារថក្រោះបញ្ជាទិញតាំងពីយូរមកហើយ។ តាមប្រភពព័ត៌ មានជាច្រើន គេរាយការណ៍ថា រថក្រោះដែលរាជរដ្ឋាភិបាលបញ្ជាទិញមានចំនួនសរុប៩៣គ្រឿង។

ប្រទេសកម្ពុជាខ្ចីបុសបរទេសពង្រីកវាលយន្តហោះ និង សង់ប្រព័ន្ធថាមពលនៅខេត្តកំពង់ឆ្នាំង

រាជាណាចក្រ កម្ពុជា ខ្វះថវិការអភិវឌ្ឍន៍វិស័យមួយចំនួន ទាំងខាងរដ្ឋ ទាំងខាងឯកជន បន្ទាប់ពីបាត់បង់ចំ ណូលពីទេសចរបរទេសមួយភាគប្រមាណជិត៥០% ក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ២០២៦។ រាជរដ្ឋាភិបាលប្រ ទេសកម្ពុជា បានសុំខ្ចីបំណុលពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួនជាង៦៣លានដុល្លារ ដើម្បីបង្កើតមជ្ឈ មណ្ឌលរក្សាទុកប្រភពថាមពលភ្លើងអគ្គិសនីជាអាគុយនៅខេត្តកំពង់ឆ្នាំង សម្រាប់ប្រើប្រាស់បង្រ្គប់សេចក្តី ត្រូវការផ្នែកថាមពល។

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.