26.1 C
Phnom Penh

CATEGORY

ច្បាប់

អ្នកឃ្លាំមើល​ថា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្សារភ្ជាប់​ការ​អប់រំ​មាន​ប្រសិទ្ធភាព​ជាង​ការ​ផ្ដោត​តែ​លើ​ការ​ផាក​ពិន័យ​តែ​មួយ​មុខ

អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឈរ​លើ​គោលការណ៍​ដាក់​ពិន័យ​ផ្សារភ្ជាប់​នឹង​ការ​អប់រំ ក្នុង​គោលដៅ​ប្រែ​ក្លាយ​ពី​ការ​ដាក់​ទោស មក​ជា​ការ​កែប្រែ​ឥរិយាបថ មាន​ប្រសិទ្ធភាព​ជាង​ការ​ផ្ដោត​ខ្លាំង​តែ​លើ​យន្តការ​ផាកពិន័យ​ជា​ប្រាក់​តែ​មួយ​មុខ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ...

អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង ដោយ​ការ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លោក ម៉ែន ណាត អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា សម្រួល​ផ្ទៃក្នុង​ជាតិ​ដើម្បី​កសាង​ស្មារតី​សាមគ្គី និង​ឯកភាព​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ ស្រប​តាម​គោលបំណង​នៃ​រដ្ឋធម្មនុញ្ញ...

អ្នកកាសែត​ខ្មែរ​ពីរ​នាក់​ប្តឹង​ទៅ​ឧទ្ធរណ៍ បន្ទាប់ពី​តុលាការ​កាត់ទោស​ឱ្យ​ជាប់​គុក ១៤​ឆ្នាំ​ចោទ​ក្បត់​ជាតិ

អ្នកកាសែត​ខ្មែរ​ពីរ​នាក់ នៅ​ថ្ងៃទី​២០ ខែ​កុម្ភៈ នេះ បាន​ប្តឹង​តវ៉ា​ទៅ​សាលា​ឧទ្ធរណ៍ ក្រោយពី​សាលាដំបូង​បាន​វិនិច្ឆ័យ​សេចក្តី​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៤​ឆ្នាំ អំពី​បទ​ចោទ​ថា «ក្បត់​ជាតិ»។ តុលាការ​ចោទ​អ្នកកាសែត...

សហរដ្ឋ​អាមេរិក​សរសើរ​រាជរដ្ឋាភិបាល​កម្ពុជា​រឿង​ចាប់​បញ្ជូន​ឧក្រិដ្ឋជន​អាមេរិកាំង​ម្នាក់​ទៅ​តុលាការ​អាមេរិក

សហរដ្ឋ​អាមេរិក សរសើរ​ប្រទេស​កម្ពុជា ថា​ជា​ដៃគូ​ល្អ​ប្រកប​ដោយ​វិជ្ជាជីវៈ​ចំពោះ​កិច្ចសហការ​ក្នុង​ការ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​គេច​ច្បាប់ ដែល​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​មួយ​ចំនួន បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​បាន​សហការ​គ្នា​ចាប់​បញ្ជូន​ខ្លួន​ឧក្រិដ្ឋជន​ជា​ជនជាតិ​អាមេរិក​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញ​ដោយ​ជោគជ័យ។ តាមរយៈ​ការ​ផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​នៅ​ថ្ងៃទី​៩ កុម្ភៈ នេះ ភ្នាក់ងារ​មាន​សមត្ថកិច្ច​ពិសេស​ពី​សេវា​សន្តិសុខ​ការទូត...

ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​កើត​លើ​ទឹកដី​ខ្មែរ ផ្តើម​រៀបចំ​អនុវត្ត​ដើម​ឆ្នាំ​២០២៦

ពលរដ្ឋ​ខ្មែរ​សុទ្ធ​មាន​ដើមកំណើត​ខ្មែរ កើត​លើ​ទឹកដី​ខ្មែរ ប្រកាន់​ជំនឿ​សាសនា វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​បែប​ខ្មែរ រៀន​អក្សរសាស្ត្រ​ជាតិ​ខ្មែរ អាច​នឹង​បាត់បង់​សញ្ជាតិ​របស់​ខ្លួន បាត់បង់​សិទ្ធិ​សេរីភាព​ជា​ម្ចាស់​ទឹកដី​ខ្លួន នៅ​ពេល​រាជរដ្ឋាភិបាល​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ដែល​សភា​ជាតិ​អនុម័ត​នៅ​ខែ​កក្កដា...

សាលា​ឧទ្ធរណ៍​បន្ត​លើក​ពេល​សវនាការ​របស់​លោក កឹម សុខា លើ​សំណុំរឿង​ក្បត់​ជាតិ​ទៅ​ដើម​ឆ្នាំ​ក្រោយ

សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ សម្រេច​លើក​ពេល​សវនាការ​សំណុំរឿង​សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទៅ​ដើម​ឆ្នាំ​ក្រោយ​វិញ។ សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ បាន​ចេញ​លិខិត​ជូនដំណឹង​កាលពី​ថ្ងៃទី​១៦ ខែ​ធ្នូ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៧...

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ប្ដឹង​ថៃ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ប្រឆាំង​មនុស្ស​ជាតិ

រដ្ឋាភិបាល​កម្ពុជា ប្រកាស​ប្ដឹង​ថៃ ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា...

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ប្រៀបធៀប​ទង្វើ​សមត្ថកិច្ច​ខ្មែរ​ពាក់ព័ន្ធ​ស្ត្រី​រំដោះ​អ្នកទោស​វៀតណាម និង​ទាហាន​ឈុត​ខ្មៅ​ថៃ

សាធារណជន មើលឃើញអត្តចរិតប៉ូលីសខ្មែរ គ្មានការអប់រំសីលធម៌វិជ្ជាជីវៈ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ប្រដូច​ទង្វើ​ភ្នាក់ងារ​សមត្ថកិច្ច​ខ្មែរ​ដែល​យក​ស្ត្រី​ជនសង្ស័យ​រំដោះ​អ្នកទោស​ជនជាតិ​វៀតណាម ធ្វើ​ជា​រូបភាព​កម្សាន្ត​ជា​សាធារណៈ ថា​មាន​ចរិត​ទំនោរ​ទៅ​រក​ទាហាន​ឈុត​ខ្មៅ​ថៃ ដែល​ភាគី​ខ្មែរ​ចោទ​ថា​បាន​រំលោភ​បូក​លើ​ពលការិនី​ខ្មែរ​កាលពី​ពេល​ថ្មីៗ​នេះ។ អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​សមាជិក​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក...

កម្ពុជា​បន្ត​ជាប់​លេខ​អន់​បំផុត​ខាង​នីតិរដ្ឋ​ក្នុង​ចំណោម​ប្រទេស​សមាគម​អាស៊ាន

របបគ្រប់គ្រងនគរកម្ពុជា ជាប់លេខអន់បំផុតខាងនីតិរដ្ឋក្នុងសហគមន៍អាស៊ាន ប្រទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១១ ហើយ​ស្ថិត​លំដាប់​លេខ​រៀង​ទី​១៤១ ក្នុង​ចំណោម​ប្រទេស​១៤៣ នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០២៥។ ពិន្ទុ​ស្ដីពី​នីតិរដ្ឋ​នេះ បង្ហាញ​ថា ប្រទេស​កម្ពុជា...

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.