25.8 C
Phnom Penh

CATEGORY

សុខភាព

អ្នក​ឃ្លាំមើល​រិះគន់​មន្ត្រី​ជំនាញ​ព្រំដែន​ឃុបឃិត​ជាមួយ​ឈ្មួញ​អនុញ្ញាត​ឲ្យ​នាំចូល​អាល់កុល​ក្លែងក្លាយ​រាប់​ម៉ឺន​លីត្រ​ក្នុង​មួយ​ថ្ងៃៗ

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម ថ្លែង​ហួសចិត្ត​អាជ្ញាធរ​នៅ​តាម​ព្រំដែន​ដែល​បណ្តែត​បណ្តោយ​ឲ្យ​ឈ្មួញ​ល្មើស​អាច​នាំចូល​អាល់កុល​ក្លែងក្លាយ​រាប់​ម៉ឺន​លីត្រ​ពី​ប្រទេស​ជិតខាង ចូល​មក​កម្ពុជា នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ អ្នក​ប្រើប្រាស់​ដែល​កំពុង​មាន​តម្រូវការ​ចាំបាច់​នា​ពេល​បច្ចុប្បន្ន​នេះ។ អ្នក​ឃ្លាំមើល​សង្គម​បាន​ចាត់ទុក​ការ​នាំចូល​អាល់កុល​ក្លែងក្លាយ​ចូល​មក​នេះ គឺ​លុះណាតែ​មាន​ការ​ត្រូវរ៉ូវ​គ្នា​រវាង​សមត្ថកិច្ច​ជំនាញ​ប្រចាំការ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ជាមួយ​ឈ្មួញ ទើប​អាច​ដឹក​អាល់កុល​រាប់​ម៉ឺន​លីត្រ​ដែល​ផ្ទុក​នៅ​លើ​រថយន្ត​ធំៗ​អាច​បើក​ឆ្លងកាត់​ព្រំដែន​បាន​ដោយ​រលូន។ ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង...

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.