Placeholder

From the Archives

លោក អ៊ុំ សំអាន៖ ក្រុមហ៊ុន​ចិន​គ្រប់គ្រង​ព្រលាន​យន្តហោះ​ថ្មី​នៅ​សៀមរាប​គឺ​ធ្វើ​ពាណិជ្ជកម្ម​កេងប្រវ័ញ្ច

មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង លើកឡើង​ថា កាដូ​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៤ ដែល​ក្រុមហ៊ុន​ចិន​គ្រប់គ្រង​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប ផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ គឺ​ការ​ដំឡើង​តម្លៃ​រថយន្ត​ដែល​បាន​បើកបរ​លើ​ផ្លូវ​របស់​ចិន ទៅ​ព្រលាន​យន្តហោះ​ថ្មី​នេះ ហើយ​ការ​យក​លុយ​ថ្លៃ​រថយន្ត​នេះ គឺជា​ជំនួញ​ចិន​បង្កប់​នូវ​ការ​កេងប្រវ័ញ្ច និង​អំពើ​ទុច្ចរិត​ដែល​ត្រូវ​បាន​កំណត់​តាម​អំពើ​ចិត្ត​ដោយ​ក្រុមហ៊ុន​ចិន។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២ មករា នេះ​ថា ក្រុមហ៊ុន​ចិន​មិន​ខ្វល់​ថា​ភ្ញៀវ​ដែល​ត្រូវ​ជិះ​យន្តហោះ​ក្នុង​ព្រលាន​របស់​ពួកគេ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ណា ឬ​ចម្ងាយ​ណា ដើម្បី​ទៅ​កាន់​ព្រលាន​យន្តហោះ​នោះ​ទេ ប៉ុន្តែ​ឲ្យ​តែ​ចូល​ដល់​ព្រលាន​យន្តហោះ ពួកគេ​ដឹង​តែ​តម្រូវ​ឱ្យ​បង់​លុយ​ថ្លៃ​ផ្លូវ​គ្រប់​រថយន្ត​ទាំងអស់។ ជាង​នេះ​ទៀត ទោះបីជា​ម្ចាស់​រថយន្ត​ទាំងនោះ​បាន​បង់​លុយ​រួច​ម្តង​ហើយ​ក៏ដោយ ប៉ុន្តែ​បើ​ពួកគេ​ចេញ​មក​ខាងក្រៅ​បរិវេណ​ព្រលាន ឬ​ចេញ​ផុត​កន្លែង​ត្រួតពិនិត្យ...

ផ្តល់ជំនួយដល់The Cambodia Daily ខ្មែរ

The Cambodia Daily relies on support from our readers.

$
Personal Info

Donation Total: $10.00 One Time