លោក ជុំ ឈាង ជាអតីតនាយទាហានជាន់ខ្ពស់នៃភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ.) របស់សម្ដេចបវរសេដ្ឋា សឺន សាន និងជាសមាជិកក្រុមការងារនៃភាគីសម្ដេចបវរសេដ្ឋា សឺន សាន ក្នុងការចរចាស្វែងរកដំណោះស្រាយលើបញ្ហាកម្ពុជា។
កិច្ចសម្ភាសន៍ពិសេសជាមួយលោក ជុំ ឈាង
រដ្ឋាភិបាលថា ក្រុមអាវក្រហមរ៉ាប់រងស្ទើរទាំងអស់ ចំពោះការចំណាយលើការប្រមូលផ្តុំគ្នានៅកម្ពុជា
- 0
មន្ត្រីថ្នាក់ខេត្តបានឲ្យដឹងកាលពីម្សិលមិញថា ការចំណាយភាគច្រើនសម្រាប់ការមកប្រមូលផ្តុំគ្នារបស់ក្រុមអាវក្រហម កាលពីចុងសប្តាហ៍មុន នៅក្នុងទីក្រុងសៀមរាប គឺត្រូវបានចំណាយដោយក្រុមអាវក្រហមផ្ទាល់ ទោះបីជាយ៉ាងណា មន្ត្រីទាំងនោះបានបដិសេធមិនបង្ហាញអំពីទំហំនៃការចំណាយពិតប្រាកដទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានទទួលរងការរិះគន់នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលអ្វីប្រព័ន្ធផ្សព្វផ្សាយរបស់ថៃបានហៅថា “ គឺជាចិត្តសប្បុរសដ៏លើសលប់” ក្នុងការធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ ដែលបាននិរទេសខ្លួន គឺលោក ថាក់ស៊ីន សុីណាវ៉ាត្រាប្រមាណ៣០.០០០នាក់។
បន្ថែមទៅលើកងកម្លាំងរក្សាសន្តិសុខចំនួន៧.០០០នាក់ ដែលត្រូវបានគេដាក់ពង្រាយនៅក្នុងក្រុងសៀមរាប ដើម្បីរក្សាសន្តិសុខ រយៈពេលបីថ្ងៃមកនេះ រាប់ទាំងការរៀបចំទីលានទំហំ១៥ហិកតា ដើម្បីទទួលក្រុមអាវក្រហម នៅក្នុងនោះ ក៏មានអណ្តូងទឹក តង់ បង្គន់ បណ្តាញអគ្គិសនី មណ្ឌលសុខភាព មា៉ស៊ីនអុិកសារ៉េ (X-ray) និងមានបំពាក់ទៅដោយទូរទស្សន៍កាមេរ៉ាវីដេអូព្រមទាំងកៅអីអង្គុយសម្រាប់អ្នកគាំទ្ររាប់ម៉ឺននាក់ផងដែរ។
ប៉ុន្តែកាលពីម្សិលមិញ មន្ត្រីនៅខេត្តសៀមរាប បានលើកឡើងថា ការបង្កើតព្រឹត្តិការណ៍នេះ គឺត្រូវបានឧបត្ថម្ភដោយក្រុមអ្នកគាំទ្ររបស់លោក ថាក់ស៊ីនដោយផ្ទាល់។
លោកស៊ូភិរិន្ទអភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា “ ក្រុមអាវក្រហមថៃគឺបានចំណាយដោយខ្លួនឯងផ្ទាល់ ហើយយើងមិនចំណាយប្រាក់សម្រាប់ការដំឡើងកន្លែងថែទាំសុខភាព បង្គន់ឬអណ្តូងទឹកនៅកន្លែងដែលក្រុមអាវក្រហមមកប្រមូលផ្តុំគ្នានោះដែរ”។
លោក ស៊ូភិរិន្ទបានទទូចថាការចំណាយរបស់រដ្ឋាភិបាល គឺត្រូវបានរក្សាក្នុងកម្រិតអប្បបរមា ប៉ុន្តែលោកមិនព្រមទម្លាយអំពីខ្ទង់ចំណាយសរុបទេ។
រីឯលោក ប៊ុន ថារិទ្ធ អភិបាលរងខេត្តសៀមរាបវិញ បានថ្លែងថា ទាហាន នគរបាលនិងកងអង្គរក្ស គឺទទួលខុសត្រូវចំពោះការចំណាយដោយអង្គភាពរបស់ខ្លួនឯង។ លោក ថារិទ្ធបានបន្តថា “យើងចំណាយតែប្រេងសាំងសម្រាប់អង្គភាពនីមួយៗ ហើយ
រាល់ការចំណាយទៅលើបេសកកម្មចំនួនបីថ្ងៃមកនេះ គឺអង្គភាពនីមួយៗជាអ្នកទទួលខុសត្រូវដោយផ្ទាល់ ហើយលោកក៏មិនដឹងខ្ទង់ចំណាយទៅលើប្រេងសាំងនោះដែរ។
ក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំសេចក្តីអត្ថាធិប្បាយបានទេ ប៉ុន្តែ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ បានអះអាងថា អង្គភាពនីមួយៗបានចំណាយសម្រាប់បុគ្គលិករបស់ខ្លួន។
លោកឧត្តមសេនីយ៍ទោ ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា “ មេដឹកនាំនៃអង្គភាពនីមួយៗបានចំណាយដោយខ្លួនឯងផ្ទាល់។ខ្ញុំមិនច្បាស់អំពីចំនួននៃការចំណាយសរុបនោះទេ ប៉ុន្តែខ្ញុំដឹងថា នគរបាលរាជធានីភ្នំពេញបានចំណាយប្រហែល៨.០០០ ទៅ១០.០០០រៀល សម្រាប់ប្រាក់បេសកកម្ម(per diem)ដ៏តិចតួចនេះ។
សមាជិកនៃកងកម្លាំងនគរបាលរាជធានីភ្នំពេញប្រមាណ២០០នាក់ ត្រូវបានបញ្ជូនឲ្យទៅចូលរួមជាមួយមន្ត្រីនគរបាលជាតិចំនួន២.០០០នាក់ ដែលមានស្រាប់នៅក្នុងខេត្តសៀមរាប។ “ មិនមានប្រាក់បន្ថែមត្រូវបានផ្តល់នោះទេ។ យើងគ្រាន់តែផ្តល់ឲ្យពួក
គេនូវប្រាក់បេសកកម្មបន្តិចបន្តួចប៉ុណ្ណោះ។ មន្ត្រីនគរបាលរបស់យើងបានដឹងយ៉ាងច្បាស់អំពីតួនាទីរបស់ខ្លួន ពួកគេមិនដែលស្នើសុំថ្ងៃឈប់សម្រាកនោះទេ”។
កាលពីព្រឹកម្សិលមិញនៅខេត្តសៀមរាបគឺជាថ្ងៃចុងក្រោយរបស់ក្រុមគាំទ្រអាវក្រហមដែលគាំទ្រលោកថាក់ស៊ីនគឺត្រូវបានគេមើលឃើញថា កំពុងតែរៀបចំត្រឡប់ទៅកាន់ប្រទេសថៃវិញ។
លោក អ៊ុកកែវរតនៈអ្នកនាំពាក្យរបស់សាលាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាត្រឹមពេលរសៀលថ្ងៃនេះក្រុមអាវក្រហមភាគច្រើនបានធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនប៉ោយប៉ែត។ លោក កែវរតនៈ បានបន្តទៀតថា “ យើងបា៉ន់ប្រមាណថា មានក្រុមអាវក្រហមចំនួន២០.០០០នាក់បានធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនប៉ោយប៉ែត ទៅប្រទេសថៃវិញកាលពីថ្ងៃអាទិត្យនិងថ្ងៃច័ន្ទ”៕
(រាយការណ៍បន្ថែមដោយ Abby Seiff )
ប្រែសម្រួលដោយ ស៊ាស៊ុយឈាង
ការជួបគ្នាពេលបាយថ្ងៃត្រង់ នាំឲ្យមានការចាប់ខ្លួនស្ថាបត្យករបារាំង បា៉ទ្រីក ឌឺវីឡេ
- 0
អ្នករស់នៅក្នុងរាជធានីភ្នំពេញ ឈ្មោះបា៉ទ្រីកឌឺវីឡេ (Patrick Devillers) អាយុ៥២ឆ្នាំ បានធ្វើឲ្យមានការចាប់ពីអារម្មណ៍ជាអន្ដរជាតិ នៅពេលមន្ត្រីរដ្ឋាភិបាលបារំាងកាលពីថ្ងៃអង្គារ បានទម្លាយឲ្យដឹងថា លោកត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា តាមសំណើរបស់ប្រទេសចិន។
ប៉ុន្ដែកាលពីម្សិលមិញ រឿងរ៉ាវអំពីថា តើស្ថាបត្យករបារាំងរូបនេះ មានជាប់ពាក់ព័ន្ធនឹងលោក បូ៉ ស៊ីឡាយ(Bo Xilai) អ្នកនយោបាយចិន ដែលមានរឿងអាស្រូវ និងភរិយារបស់លោកឈ្មោះ ហ្គូ ខៃឡាយ(Gu Kailai) យ៉ាងណានោះទើបត្រូវអាជ្ញាធរកម្ពុជាឃាត់ខ្លួនវាគ្រាន់តែជាការចាប់ផ្ដើមលេចឡើងប៉ុណ្ណោះ។
យោងតាមមិត្តភក្ដិរបស់លោករស់នៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថាលោកឌឺវីឡេត្រូវបានជនជាតិកម្ពុជា ស្លៀកពាក់ស្អាតបាតមួយក្រុមឃាត់ខ្លួននៅពេលជួបពិភាក្សាគ្នាអំពីការរកស៊ី កាលពីថ្ងៃទី១៣ខែមិថុនានៅឯភោជនីយដ្ឋានមួយក្នុងក្រុងភ្នំពេញ។ មិត្តភក្ដិរបស់លោកបាននិយាយថាលោកឌឺវីឡេបានទៅចូលរួមការប្រជុំនោះដែរដោយគិតថា ខ្លួននឹងជួបមនុស្សដែលចាប់អារម្មណ៍ក្នុងការទិញដីរបស់ខ្លួននៅក្រុងកែប។
ការជួបជុំគ្នានេះ ធ្វើឡើងនៅក្នុងភោជនីយដ្ឋានរំដេងតាមផ្លូវលេខ១៧៤ នៅក្បែរផ្ទះបីជាន់ ដែលលោក ឌឺវីឡេ បានជួលស្នាក់នៅក្នុងខណ្ឌដូនពេញ។
យោងតាមការសម្ភាសជាមួយបុគ្គលិកភោជនីយដ្ឋាននោះ បានឲ្យដឹងថា នៅចន្លោះម៉ោង១១ព្រឹក និងថ្ងៃត្រង់លោក ឌឺវីឡេ បានចេញពីផ្ទះជួលរបស់លោកជាមួយនឹងគូកនម្នាក់ដែលជាសមាជិកនៃក្រុមបារាំងរស់នៅក្នុងប្រទេសកម្ពុជា ហើយបានអង្គុយនិងកុម្មង់ភេសជ្ជៈនៅក្នុងភោជនីយដ្ឋាននេះ។
ភ្លាមៗនោះ មុនពេលលោកឌឺវីឡេបានចូលមកដល់ ជនជាតិខ្មែរប្រាំពីរនាក់បានមកដល់កន្លែងនេះដែរ ហើយអង្គុយនៅឯតុពីរដែលតុមួយមានមនុស្សប្រាំនាក់ និងតុមួយទៀតមានមនុស្សពីរនាក់ ។ មិត្តភក្ដិជិតស្និទ្ធរបស់លោក ឌឺវីឡេ បាននិយាយថា ការជួបគ្នានេះ ត្រូវជួបពិភាក្សា ជាមួយជនជាតិខ្មែរពីរនាក់ ដែលចេះនិយាយភាសាចិន។ អ្នកបម្រើម្នាក់ក៏បាននិយាយផងដែរថា ក្រុមនេះ រួមមានជនជាតិខ្មែរពីរនាក់ហើយអ្នកបម្រើរូបនេះបាននិយាយសំដៅដល់មនុស្សពីរនាក់នោះថាជា“ឯកឧត្តម”។
អ្នកបម្រើ ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារខ្លាចមានបញ្ហាបាននិយាយថា“អ្នកអាចនិយាយបានថា ពួកគេគឺជាមន្ត្រីជាន់ខ្ពស់ ដោយផ្អែកលើរបស់ប្រើប្រាស់ដូចជាចិញ្ចៀននិងទូរស័ព្ទដៃថ្លៃៗ”។
អ្នកបម្រើរូបនេះបាននិយាយថាលោកឌឺវីឡេ និងមិត្តភក្ដិរបស់ខ្លួនបានចេញទៅស្វាគមន៍ជនជាតិខ្មែរពីរនាក់នេះ ដែលអង្គុយនៅតុផ្សេងនោះ។ ក្រោយមកអ្នកទាំងបួនរូប បានដូរទៅតុលោក ឌឺវីឡេវិញ។ គូកនជនជាតិបារាំាងរបស់លោក ឌឺវីឡេបានចាកចេញទៅ បន្ទាប់ពីបាននិយាយគ្នាប្រហែល១៥ទៅ២០នាទីដែលទំនងជាជួបពិភាក្សាគ្នាអំពីការលក់ដីរបស់លោក ឌឺវីឡេ នៅក្រុងកែប។
បុគ្គលិករូបនេះបាននិយាយទៀតថានៅពេលការពិភាក្សាគ្នានេះបានចប់ លោកឌឺវីឡេបានដើេរចេញពីភោជនីយដ្ឋានជាមួយជនជាតិខ្មែរពីរនាក់នេះហើយចូលទៅក្នុងរថយន្តឡិចស៊ីសពណ៌មាសមួយគ្រឿង ដែលកំពុងតែរង់ចាំនៅខាងក្រៅ។ លោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីបានមានប្រសាសន៍កាលពីម្សិលមិញថាលោក ឌឺវីឡេត្រូវបានឃាត់ខ្លួននៅក្នុងភោជនីយដ្ឋានមួយក្នុងខណ្ឌដូនពេញ ប៉ុន្ដែលោកបានបដិសេធមិនព្រមផ្ដល់សេចក្ដីលម្អិតបន្ថែមទៀតឡើយ។
បន្ទាប់ពីការជួបជុំគ្នានៅឯភោជនីយដ្ឋានរំដេងរួច លោក ឌឺវីឡេ ក៏បាត់ខ្លួនរហូតតែម្តង។ ផ្ទះជួលរបស់លោក ដែលស្ថិតនៅជាប់ភោជនីយដ្ឋាននោះ បច្ចុប្បន្ននេះ ត្រូវបានបោះបង់ចោល ហើយកង់អាគុយផលិតនៅប្រទេសចិនរបស់លោកឃើញនៅចតខាងក្រៅភោជនីយដ្ឋានរំដេង នៅឡើយ កាលពីម្សិលមិញនេះ។ មិត្តភក្ដិមិនបានដឹងដំណឹងពីលោក ឌឺវីឡេទេ រហូតដល់ដើមសប្ដាហ៍នេះ ហើយតាមរយៈប្រភពពីទូតបារាំង លោកបានផ្ដាំផ្ញើទៅមិត្តភក្ដិជិតស្និទ្ធរបស់ខ្លួនម្នាក់ ដោយប្រាប់ថាលោកត្រូវនគរបាលឃាត់ខ្លួនហើយ។
បន្ថែមទៅនឹងការចាប់អារម្មណ៍ចំពោះការចាប់ខ្លួននេះ គណៈប្រតិភូមួយក្រុម ដែលមានសមាជិកជាន់ខ្ពស់នៃគណបក្សកុម្មុយនិស្តចិន ដែលក្នុងនោះ មានមន្ត្រីម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតករណីលោក បូ៉សុីឡាយ បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអគារខុទ្ទកាល័យរបស់លោក ចថ្ងៃដែលលោក ឌឺវីឡត្រូវបានឃាត់ខ្លួន។
លោកហឺហ្គួឈៀង (He Guoqiang) ជាសមាជិកជាន់ខ្ពស់ម្នាក់នៃគណៈកម្មាការិយាល័យនយោបាយអចិន្ត្រៃយ៍របស់បក្សកុម្មុយនីស្តចិន បានដឹកនាំគណៈប្រតិភូមកកម្ពុជាកាលពីសប្ដាហ៍មុន ជាដំណើរទេសចរណ៍អន្ដរជាតិដ៏ធំមួយ។ លោក ហឺ ហ្គួឈៀង ក៏ជាលេខាធិការនៃគណៈកម្មការកណ្ដាលចិនទទួលបន្ទុកត្រួតពិនិត្យផ្នែកវិន័យផងដែរ និងតាមសេចក្ដីរាយការណ៍នានាបានឲ្យដឹងថាកំពុងតែដឹកនាំការស៊ើបអង្កេតកំហុសឆ្គង ដែលនាំឲ្យលោកបូ៉សុីឡាយធ្លាក់ពីតំណែងកាលពីក្នុងខែមិនា។
លោកហឺហ្គួឈៀងបានជួបជាមួយនឹងលោក ហ៊ុន សែន និងលោក ហេង សំរិនប្រធានរដ្ឋសភព្រមទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដោយបានសន្យាផ្ដល់ប្រាក់កម្ចីសម្រាប់គម្រោងសាងសង់ទំនប់ទឹក និងផ្លូវថ្នល់ ដល់ប្រទេសកម្ពុជា ព្រមទាំងផ្តល់អំណោយជាយន្ដហោះផលិតនៅប្រទេសចិន ផងដែរ។ ម្សិលមិញនេះ។
មិត្តភក្ដិមិនបានដឹងដំណឹងពីលោក ឌឺវីឡទេ រហូតដល់ដើមសប្ដាហ៍នេះ ហើយតាមរយៈប្រភពពីទូតបារាំង លោកបានផ្ដាំផ្ញើទៅមិត្តភក្ដិជិតស្និទ្ធរបស់ខ្លួនម្នាក់ ដោយប្រាប់ថាលោកត្រូវនគរបាលឃាត់ខ្លួនហើយ។
បន្ថែមទៅនឹងការចាប់អារម្មណ៍ចំពោះការចាប់ខ្លួននេះ គណៈប្រតិភូមួយក្រុម ដែលមានសមាជិកជាន់ខ្ពស់នៃគណបក្សកុម្មុយនីស្តចិន ដែលក្នុងនោះ មានមន្ត្រីម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតករណីលោក បូ៉សុីឡាយ បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអគារខុទ្ទកាល័យរបស់លោកចំថ្ងៃដែលលោក ឌឺវីឡត្រូវបានឃាត់ខ្លួន។
លោកហឺហ្គួឈៀង (He Guoqiang) ជាសមាជិកជាន់ខ្ពស់ម្នាក់នៃគណៈកម្មាធិការការិយាល័យនយោបាយអចិន្ត្រៃយ៍របស់បក្សកុម្មុយនីស្តចិន បានដឹកនាំគណៈប្រតិភូមកកម្ពុជាកាលពីសប្ដាហ៍មុន ជាដំណើរទេសចរណ៍អន្ដរជាតិដ៏ធំមួយ។ លោក ហឺ ហ្គួឈៀង ក៏ជាលេខាធិការនៃគណៈកម្មការកណ្ដាលចិនទទួលបន្ទុកត្រួតពិនិត្យផ្នែកវិន័យផងដែរ និងតាមសេចក្ដីរាយការណ៍នានាបានឲ្យដឹងថាកំពុងតែដឹកនាំការស៊ើបអង្កេតកំហុសឆ្គង ដែលនាំឲ្យលោកបូ៉សុីឡាយធ្លាក់ពីតំណែងកាលពីក្នុងខែមីនា។
លោកហឺហ្គួឈៀងបានជួបជាមួយនឹងលោក ហ៊ុន សែន និងលោក ហេង សំរិនប្រធានរដ្ឋសភាព្រមទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដោយបានសន្យាផ្ដល់ប្រាក់កម្ចីសម្រាប់គម្រោងសាងសង់ទំនប់ទឹក និងផ្លូវថ្នល់ ដល់ប្រទេសកម្ពុជា ព្រមទាំងផ្តល់អំណោយជាយន្ដហោះផលិតនៅប្រទេសចិន ផងដែរ។
គេនៅមិនទាន់ច្បាស់ថាតើលោក ឌឺវីឡេមានពាក់ព័ន្ធទៅនឹងការចោទប្រកាន់របស់ចិន ប្រឆាំងទៅនឹងលោក បូ៉សុីឡាយឬយ៉ាងណានោះទេ បើទោះជាលោកមានការជាប់ពាក់ព័ន្ធនឹងបញ្ហាបុគ្គលព្រមទាំងការរកស៊ីជាមួយលោកស្រី ហ្គូ ខៃឡាយ ដែលជាភរិយារបស់លោក ប៉ូសុីឡាយក៏ដោយ។
កាលពីម្សិលមិញ គេមិនទាន់ដឹងថាលោក ឌឺវីឡេ នៅទីណានោះទេ។ អ្នកយាមម្នាក់នៅនាយកដ្ឋាននគរបាលអន្ដោប្រវេសន៍ នៅទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញបាននិយាយថាមានបុរសជនជាតិបារំាងម្នាក់ត្រូវបាននាំខ្លួនចូលទៅក្នុងអគារនេះ កាលពីសប្ដាហ៍មុន ក៏ប៉ុន្ដែ បាននិយាយថា ក្រោយមកលោកត្រូវបាននំាខ្លួនទៅកាន់កន្លែងផ្សេងទៀត។ក្រសួងការបរទេសបារាំងនៅក្នុងទីក្រុងបា៉រីស បានលើកឡើងអំឡុងសន្និសីទកាសែតប្រចាំថ្ងៃមួយ កាលពីម្សិលមិញថា លោក ឌឺវីឡេ កំពុងជាប់ឃុំនៅក្នុងរាជធានីភ្នំពេញនៅឡើយ ហើយមន្ត្រីកុងស៊ុលបារាំង បានទៅសួរសុខទុក្ខជាហូរហែ។
លោក ព្យា អុីវ៉េស ក្លេរ (Pierre- Yves Clais) ជាអ្នករកសុីផ្នែកសណ្ឋាគារ និងជាមិត្តភក្ដិរបស់លោកឌឺវីឡេ បាននិយាយថា“គាត់ជាមនុស្សឆ្លាតម្នាក់។ គាត់ជាស្ថាបត្យករដ៏ចំណាន”។ លោកបានមានប្រសាសន៍បន្ថែមថា លោក ឌឺវីឡេ រស់នៅក្នុងប្រទេសកម្ពុជា រយៈពេលប្រហែលប្រាំឆ្នាំ និងមានដៃគូភរិយាជានារីខ្មែរ ដែលលោករស់នៅជាមួយ និងមានកូនពីរនាក់ហើយ៕
ប្រែសម្រួលដោយចេវប៊ុននី
មន្ត្រីនគរបាល និងមន្ត្រីសាលាដំបូងខេត្តបាននិយាយកាលពីម្សិ លមិញថា នគរបាលខេត្តក្រចេះ បានចាប់ខ្លួនអ្នកចាត់ការទូទៅរបស់ក្រុមហ៊៊ុនចម្ការកៅស៊ូ TTY ហើយឥឡូវនេះគាត់កំពុងតែប្រឈមមុខនឹងការចោទប្រកាន់ចំពោះការជាប់ពាក់ព័ន្ធនៅក្នុងករណីបាញ់ប្រហារ កាលពីថ្ងៃទី ១៨ខែមករា លើអ្នកភូមិបួននាក់ ពីសំណាក់សន្តិសុខប្រដាប់អាវុធរបស់ក្រុមហ៊ុននេះ។
អាជ្ញាធរបានចាប់ខ្លួនសន្តិសុខពីរនាក់របស់ក្រុមហ៊ុន TTY កាលពីខែមុន ដោយជាប់សង្ស័ យថា ពួកគេបានប្រើអាវុធ AK-៤៧ បាញ់ប្រហារលើអ្នកតវ៉ា ដោយបង្កឲ្យ មនុស្ស បួននាក់ក្នុងចំណោមអ្នកភូមិមួយក្រុម ដែលតវ៉ាប្រឆាំងនឹងការចាប់យកដីធ្លីរបស់ពួកគេពីសំណាក់ក្រុមហ៊ុននេះរងរបួស ។
លោក អ៊ុំ ភី ស្នងការរងនគរបាលខេត្តក្រចេះបានមានប្រសាសន៍ថា នគរបាលបានចាប់ខ្លួនលោក អ៊ុន ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុមហ៊ុន TTY កាលពីសប្តាហ៍មុន ក្រោយពីសាលាដំបូងខេត្តក្រចេះ បានបង្គាប់ឲ្យចាប់ខ្លួនគាត់។ លោកបានថ្លែងថា “យើងចាប់ខ្លួនគាត់នៅក្នុងខេត្តក្រចេះ ក្រោយពីសាលាដំបូងចេញដីកាចាប់ខ្លួន។ យើងចាប់ខ្លួនគាត់ ដោយសារគាត់ បានបំពានច្បា ប់”។
លោក កេត សុជាតិ ជាចៅក្រមស៊ើបអង្កេតរបស់សាលាដំបូងខេត្តក្រចេះ បានមានប្រសាសន៍ថា លោក អ៊ុន ពិសិដ្ឋ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស និងពីបទរក្សា ទុកអាវុធខុសច្បា ប់ ហើយគាត់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តក្រចេះ។
ដោយបដិសេធមិនបញ្ជាក់ឲ្យ បានលម្អិតលោកចៅក្រម កេត សុជាតិ បានមានប្រសាសន៍ថា “គាត់ត្រូវបានឃុំខ្លួនតាំងពីសប្តាហ៍មុន ហើយសាលាដំបូងកំពុងតែបន្តស៊ើបអង្កេតសំណុំរឿង នេះ”។
កាលពីថ្ងៃទី៥ខែកុម្ភៈ ក្រុមហ៊ុន TTY បានបង្ខំចិត្តប្រគល់ខ្លួនសន្តិសុខពីរនាក់ ឈ្មោះ កែ សុវណ្ណា អាយុ៤១ឆ្នាំ និងឈ្មោះ ពិន គឹមឡេង អាយុ២៦ឆ្នាំ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាជាសាធារណៈឲ្យនាយក ក្រុមហ៊ុននេះ គឺលោក ណា ម៉ារ៉ាឌី ប្រគល់ខ្លួនសន្តិសុខទាំងពីរនាក់នេះ បើមិនដូច្នោះទេ ត្រូវប្រឈមមុខនឹងការសាកសួរពីតុលាការ។
តាំងពីលោក ហ៊ុន សែន បានថ្លែងមក អាជ្ញាធរខេត្តក្រចេះ បានអះអាងថា អស់រយៈពេលបីសប្តាហ៍មកហើយពួកគេមិនអាចរកឃើញខ្មាន់កាំភ្លើង បាញ់អ្នកភូមិ ដែលមានតែដៃទទេនោះទេ។
លោក ណា ម៉ារ៉ាឌី បានមានប្រសាសន៍ថាលោក “បារម្ភយ៉ាងខ្លាំង” ចំពោះការចាប់ខ្លួនអ្នកចាត់ការទូទៅ របស់លោក ហើយបានអះអាងថា បុរសម្នាក់នេះមិនបានធ្វើអ្វីខុសទេ។
លោកបានថ្លែងថា “ខ្ញុំបានបញ្ជូនមេធាវីរបស់ខ្ញុំឲ្យដោះស្រាយបញ្ហានេះ ដើម្បី ជួយលោក អ៊ុន ពិសិដ្ឋ”។ លោកបានថ្លែងអំពីការចាប់ខ្លួននេះថា “ខ្ញុំមិនគាំទ្រទង្វើនេះេទ”។
នៅពេលសួរថា តើលោកបារម្ភខ្លាចតុលាការនឹងបង្គាប់ឲ្យ ចាប់ខ្លួនលោក ឬយ៉ាងណានោះ លោក ណា ម៉ារ៉ាឌី បានឆ្លើយថា “ខ្ញុំមិនគិតដូច្នេះទេ ព្រោះយើងមិនបានអនុញ្ញាតឲ្យ សន្តិសុខធ្វើ ការ ដូច្នេះឡើយ។ អ្នកចាត់ការ របស់ខ្ញុំមិនទាំងដឹងថា ហេតុអ្វីបានជាសន្តិសុខទាំងនោះ ធ្វើដូច្នោះផង”។
លោក ណា ម៉ារ៉ាឌី គ្រប់គ្រងការវិនិយោគ មួយចំនួន របស់ក្រុមហ៊ុន TTY ដោយរួមមានសម្ប ទានដីចម្ការកៅស៊ូទំហំ៩.៨០០ហិកតានៅស្រុកស្នួល ក្នុងខេត្តក្រចេះ ជាដើម ដែលមានរឿងចម្រូងចម្រាសជាមួយអ្នកភូមិក្រីក្រចំនួនពីរបីរយនាក់ ដែលអះអាងថា ក្រុមហ៊ុន TTY កំពុងតែចាប់យកដីចម្ការរបស់ពួកគាត់។ កន្លងមក លោក ណា ម៉ារ៉ាឌី បានបង្ហាញពីខ្លួនឯងថា លោកជាទីប្រឹក្សារបស់លោក ហ៊ុន សែន។
ក្រុមបុគ្គលិកអង្គការសិទ្ធិមនុស្ស បានស្វាគមន៍ដោយមានការប្រុងប្រយ័ត្ន ចំពោះការចាប់ខ្លួននេះ។ លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសរបស់អង្គការសិទ្ធិមនុស្ស លីកាដូ បានមានប្រសាសន៍ថា “វាជាការល្អ ដែលមានការចាប់ខ្លួនជនសង្ស័យ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ចំពោះករណីនេះ"។ទោះជាយ៉ាងណាក៏ដោយ
លោក អំ សំអាត បានថ្លែងថា ក្រៅពីមនុស្សបីនាក់ ដែលត្រូវបានចាប់ខ្លួននេះ លោកជឿជាក់ថា “នៅមានមនុស្សជាច្រើនទៀត ដែលពាក់ព័ន្ធនឹងការបាញ់ប្រហារនោះ”។
លោក អ៊ូច ឡេង បុគ្គលិកផ្នែកកម្មវិធីដីធ្លី របស់អង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា សាលាដំបូងខេត្តក្រចេះ គួរបន្តស៊ើបអង្កេតក្រុមហ៊ុន TTY ដើម្បីកំណត់ឲ្យច្បាស់ថា តើបុគ្គលិករបស់ខ្លួនមួយចំនួនទៀតគួរតែត្រូវប្រឈមមុខនឹងការចោទប្រកាន់នេះ ឬយ៉ាងណានោះ។
លោក អ៊ូច ឡេង ក៏បានបន្ថែមដែរថា អង្គការរបស់លោកកំពុងតែខកចិត្ត ដែលអាជ្ញាធរបានចាប់ខ្លួនជនដៃដល់ក្រោយពីមានបញ្ជាជាសាធារណៈពីលោក ហ៊ុន សែន នោះ។ លោកបានថ្លែងបន្ថែមទៀតថា “ខ្ញុំចង់ឲ្យរាល់តុលាការខ្មែរ ដោយពុំចាំបាច់មានបញ្ជាពីនាយករដ្ឋមន្ត្រី”។
លោក យន់ ខាន់ ជាពូរបស់អ្នកភូមិឈ្មោះមួង ទូច បាននិយាយថា ក្មួយរបស់លោកជាជនរងគ្រោះ ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយការបាញ់ប្រហារនេះ បានវិលត្រឡប់មកភូមិវិញហើយ កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ក្រោយពីជើងទាំងសងខាងរបស់គាត់ ដែលបានត្រូវគ្រាប់កាំភ្លើងត្រូវបានវះកាត់នៅទីក្រុងហូជីមិញ។
លោក យន់ ខាន់ បាននិយាយថា ក្រុមវេជ្្ជបណ្ឌិតបានណែនាំមិនអនុញ្ញាតឲ្យ ក្មួយប្រុសអាយុ២៣ឆ្នាំ របស់លោកឈរក្នុងរយៈពេលយ៉ាងហោចណាស់ក៏ប្រាំខែដែរ។
លោកបានថ្លែងបន្ថែមថា លោកមិនច្បា ស់ទេ ថាតើក្មួយប្រុសរបស់លោកអាចដើរបានដូចមុន ឬយ៉ាងណានោះ។
លោកបាននិយាយថា ក្រុមគ្រួសាររបស់ក្មួយលោកបានទទួលប្រាក់ប្រហែល ៣.០០០
ដុល្លារ ពីមន្ត្រីរដ្ឋាភិបាលសម្រាប់ចំណាយលើការព្យា បាលក្មួយប្រុសលោក ដែលរួមមាន លោកស្នងការនគរបាលេខត្ត លោកអភិបាលខេត្ត និងលោក ម៉ុក ម៉ារេ៉ត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លោក យន់ ខាន់ ក៏បាននិយាយដែរថា អាជ្ញាធរកំពុងតែកាត់ដីមួយចំនួនចេញពីដីសម្បទានចម្ការកៅស៊ូរបស់ក្រុមហ៊ុន TTY ឲ្យទៅក្រុមអ្នកភូមិទាំងនោះ។
លោកបានថ្លែងបន្ថែមថា ប្រជាជនមួយចំនួនបានទទួលដីចម្ការរួចហើយ ចំណែកឯអ្នកផ្សេ ងទៀតរំពឹងថា នឹងទទួលបានដីនៅថ្ងៃទី១៨ខែមីនា។
យោងតាមក្រុមអង្គការសិទ្ធិមនុស្សបានឲ្យ ដឹងថា ការបាញ់ប្រហាររបស់ក្រុមហ៊ុន TTY គឺជាឧប្ប ត្តិហេតុមួយក្នុងចំណោមឧប្ប ត្តិហេតុប្រាំពីរករណី ដែលបានកើតឡើងកាលពីបីខែមុន ដែលក្នុងនោះ ក្រុមហុ៊នឯកជនមួយចំនួនបានប្រើប្រាស់មន្ត្រីប្រដាប់អាវុធនៃកងកម្លាំងរបស់រដ្ឋ ដើម្បីបង្ក្រាបអ្នកតវ៉ារឿងដីធ្លី ដោយមានប្រជាជនជាច្រើននាក់បានទទួលរងការបាញ់ប្រហារក្នុងឧប្បត្តិហេតុបួនករណី៕
ប្រែសម្រួលដោយ ឌឿង សាវតា
យោងតាមការស្រាវជ្រាវថ្មី ដែលអំពាវនាវឲ្យមានការពិចារណាឡើងវិញនូវផែនការសង់ទំនប់មួយចំនួន បានឲ្យដឹងថា ផែនការសង់ទំនប់វារីអគ្គិសនីនៅតាមដៃទន្លេមេគង្គ ជាពិសេសទំនប់សេសានក្រោម២ (Lower Sesan 2) នឹងមានផលប៉ះពាល់ “ដ៏មហន្តរាយ”ដល់ធនធានត្រី នៅទូទាំងប្រទេស។
ដោយចងក្រងជាឯកសារដោយអ្នកស្រាវជ្រាវអន្តរជាតិមួយក្រុម និងមានការចូលរួមពីអ្នកវិទ្យាសាស្រ្តម្នាក់ មកពីរដ្ឋបាលជលផល ការសិក្សា ដែលផ្សព្វផ្សាយ កាលពីថ្ងៃច័ន្ទនៅក្នុងនីតិវិធី នៃការស្រាវជ្រាវវិទ្យាសាស្រ្តជាតិបានផ្តល់នូវភស្តុតាងដ៏រឹងមាំបំផុត អំពីហានិភ័យបង្កឡើងដោយទំនប់សេសាន២។ ការសិក្សានេះបន្ថែមទៅនឹងបរិមាណនៃការសិក្សាដែលកាន់តែកើនឡើងថា ទំនប់នេះនឹងមានការបំផ្លាញព្រៃឈើ ព្រមទាំងមានផលប៉ះពាល់រហូតដល់ជលផលជីវចម្រុះ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់មុឺននាក់។
ខណៈដែលមានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ក្នុងប៉ុន្មានខែថ្មីៗនេះចំពោះវិបត្តិទំនប់សាយ៉ាបូរីនៅក្នុងប្រទេសឡាវ ផែនការសង់ទំនប់ទីមួយ សម្រាប់ខ្សែទឹកមេ របស់ទន្លេមេគង្គ ត្រូវបានក្រុមអ្នកបរិស្ថាន និងជំនាញការជលផល បានវែកញែកជាយូរមកហើយថា ទំនប់តូចៗកាត់ដៃទន្លេសេសាននេះអាចមានផលប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។
ការស្រាវជ្រាវចុងក្រោយបំផុតនេះទំនងជាគាំទ្រចំពោះការលើកឡើងនេះ។ ដោយបង្ហាញតួលេខ នៃការបម្លាស់ទី របស់ត្រី ដោយដោយប្រៀបធៀប ទៅនឹងផលចំណេញបានមកពីថាមពល នៅតាមទីតាំង ដែលនឹងសាងសង់ ក្រុមនេះបានសន្និដ្ឋានថាទំនប់ជាច្រើននឹងផលិតថាមពលបានតិចជាងផលប៉ះពាល់ផ្នែកបរិស្ថាន។
ការសិក្សានេះកត់សម្គាល់ថា“យើងយល់ឃើញថា ការសាងសង់ទំនប់កាត់ដៃទន្លេសេសានទាំងអស់៧៨កន្លែង ដោយមិនរាប់បញ្ចូលទំនប់តាមខ្សែទឹកមេ ដែលនឹងផលិតថាមពលបានតិច តែអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានខ្លាំងជាងទំនប់ខ្សែតាមទឹកមេខាងលើចំនួន៦កន្លែង នៅតាមទន្លេមេគង្គក្រោម”។
ក្នុងចំណោមទំនប់កាត់ទន្លេសេសានទាំងអស់ ដែលស្ថិតក្នុងផែនការនៅឡើយនោះផលប៉ះពាល់ធ្ងន់ធ្ងរបំផុត គឺទំនប់សេសាន២របស់ប្រទេសកម្ពុជា ដែលក្រុមអ្នកស្រាវជ្រាវប៉ាន់ប្រមាណថានឹងបណ្តាលឲ្យមានការធ្លាក់ចុះ៩,៣ភាគរយ នៃទិន្នផលត្រីតាមដងទន្លេមេគង្គទាំងមូល។ លទ្ធផលនេះឲ្យដឹងថាទំនប់ទី២ និងទី៣ នៅក្នុងប្រទេសឡាវ នឹងបង្កប៉ះពាល់ធ្ងន់ធ្ងរបំផុត ដែលគេគិតថា អាចបង្កឲ្យទិន្នផលត្រីធ្លាក់ចុះពី២,៣មកនៅត្រឹម០,៩ ភាគរយ។
លោក ហ្គុយ ហ្ស៊ីវ (Guy Ziv) អ្នកស្រាវជ្រាវផ្នែកបរិស្ថាន នៅសាកលវិទ្យាល័យស្តេនហ្វត(Standford) បានសរសេរក្នុងអីុម៉េលមួយថា“ការវិភាគលើកឡើងថា ការប្រៀបធៀបរវាងថាមពល និងជីវម៉ាស់ (ការរស់នៅផ្តុំគ្នា)ការប្រៀបធៀបរវាងថាមពលនិងជីវចម្រុះ បានឲ្យដឹងថាទំនប់ទន្លេសេសាន២ បង្កផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ យើងទទូចនឹងតម្រូវការផ្នែកថាមពលកើនដល់ទៅ គឺត្រូវសង់ទំនប់ផ្សេងទៀត ជំនួសថែមពីលើទំនប់សេសាន២"។
ពេលនេះប្រទេសកម្ពុជា កំពុងប្រើប្រាស់ថាមពល ប្រហែល៥៨០មេហ្គាវ៉ាត់ក្នុងមួយឆ្នាំ ចំណែកឯធនាគារអភិវឌ្ឍន៍អាស៊ី ប៉ាន់ប្រមាណថា តម្រូវការនឹងកើនឡើងជាងបួនដង ស្មើនឹង២.៤០០មេហ្គាវ៉ាត់គិតត្រឹមឆ្នាំ២០២០។
លោកអាឡាន ប្រ៊ូកស៍ (Alan Brooks) នាយកមជ្ឈមណ្ឌលមច្ឆជាតិពិភពលោក ដែលជាអ្នកចងក្រងរបាយការណ៍ថ្លែងថា ការសិក្សានេះអាចមានឥទ្ធិពលលើអ្នកបង្កើតគោលការណ៍។
លោកបានសរសេរតាមរយៈអីុម៉េលថា“ការស្រាវជ្រាវបង្ហាញច្បាស់នូវសារៈសំខាន់នៃការជ្រើសរើសទីតាំងឲ្យបានត្រឹមត្រូវសម្រាប់សាងសង់ទំនប់វារីអគ្គិសនី ដោយពិចារណា អំពីតុល្យភាពរបស់វារវាងជីវចម្រុះនិងសុវត្ថិភាពចំណីអាហារ ជាពិសេសអំពីជីវភាពរស់នៅរបស់ប្រជាជន ដែលពឹងផ្អែកទាំងស្រុងលើការនេសាទត្រី”។
កាលពីម្សិលមិញនៅក្នុងតំបន់ក្បែរទំនប់ ដែលគ្រោងនឹងសាងសង់ ក្រុមអ្នកតស៊ូមតិនិងអ្នកភូមិ បានលើកឡើងថាពួកគេជឿថាការស្រាវជ្រាវចុងក្រោយបំផុតនេះ គឺដើម្បីបង្ហាញអំពីក្តីព្រួយបារម្ភរបស់ពួកគេ ជាច្រើនឆ្នាំមកហើយ។
លោក ចាន់ ថុន តំណាងឲ្យភូមិមកពីឃំុស្រែគរ នៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែងបាននិយាយថា “យើងយល់ស្របជាមួយរបាយការណ៍នេះទាំងស្រុង។ ទំនប់សាងសង់បានបង្កផលប៉ះពាល់ដល់គុណភាពទឹក និងជីវចម្រុះរួចទៅហើយ”។
ការវាយតម្លៃរបស់រដ្ឋាភិបាល ពីផលប៉ះពាល់លើបរិស្ថានបានប្រមាណថា អ្នកស្រុកចំនួន៥.០០០នាក់ នៅស្រុកសេសាន នឹងត្រូវផ្លាស់ប្តូរទីលំនៅ រីឯអ្នកស្រាវជ្រាវជឿថាអ្នកស្រុកចំនួន១០០.០០០នាក់ និងរងប៉ះពាល់ដោយសារការបាត់បង់ត្រីនិងធនធានទឹក។
លោក ចាន់ថុនបាននិយាយថា“យើងមិនមែនជាអ្នកវិទ្យាសាស្ត្រឬជំនាញផ្នែកជីវចម្រុះនោះទេ ក៏ប៉ុន្តែយើងជាអ្នកភូមិដែលធ្លាប់មានបទពិសោធន៍រស់នៅជាយូរមកហើយតាមដងទន្លេមេគង្គ។ យើងបានកត់សម្គាល់ថា ទាំងជីវិតមនុស្ស និងជីវិតសត្វនៅក្នុងទឹក ក៏ត្រូវបាត់បង់ទីជម្រក និងកន្លែងស្នាក់នៅដូចគ្នាដែរ”។
លោក មាច មាន អ្នកសម្របសម្រួល របស់អង្គការបណ្តាញទន្លេ៣នៅក្នុងខេត្តរតនគិរីបានអះអាងថា ផលប៉ះពាល់ដំបូង គឺត្រី។លើសពីនេះ មានការផ្លាស់ប្តូរលំនៅថ្មី និងការបាត់បង់ស្បៀងអាហារ និងចំណូលពីជលផលដែលកាន់តែខើចទៅៗ ចំណែកអ្នករស់នៅខ្សែទឹកខាងក្រោមត្រូវជួបប្រទះនឹងទឹកកខ្វក់ និងបញ្ហាសុខភាព អស់រយៈពេលច្រើនឆ្នាំមកេហើយ។
ក៏ប៉ុន្តែលោក ប៊ូ កែវសុវណ្ណ អភិបាលស្រុក សេសាន បាននិយាយការពារគម្រោងនេះ ដោយលោកមានជំនឿថា រដ្ឋាភិបាលនឹងអាចទទួលបាន “ផលប្រយោជន៍ច្រើនជាងផលប៉ះពាល់ឆ្ងាយ”។ លោកបានថ្លែងថា “ចំពោះគម្រោងសាងសង់ទំនប់សេសាន២ រដ្ឋាភិបាល និងក្រុមហ៊ុន បានធ្វើការសិក្សាទាំងផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គមរួចអស់ហើយ”។លោកបន្ថែមថា ការព្រួយបារម្ភអំពីគុណភាពទឹក និងការផ្លាស់ប្តូរលំនៅថ្មីគឺមិនត្រឹមត្រូវឡើយ។
លោកកែវសុវណ្ណ បានមានប្រសាសន៍បន្ថែមទៀតថា “រដ្ឋាភិបាល នឹងមិនចាប់ផ្តើមអនុវត្តគម្រោងណាមួយ ដែលមានផលប៉ះពាល់ខ្លាំងទៅលើមច្ឆជាតិ ឬគុណភាពទឹកឡើយ"។
លោកតែ ណាវុធអគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានមានប្រសាសន៍ថា លោកមិនអាចធ្វើអត្ថាធិប្បាយអំពីការសិក្សានេះបានទេ ពីព្រោះគណៈកម្មាធិការនេះ បានដោះស្រាយតែទំនប់ខ្សែទឹកមេប៉ុណ្ណោះ ហើយលោកបានបង្វែរសំនួរនេះទៅក្រសួងឧស្សាហកម្មរ៉ែ និងថាមពលវិញ។ មន្ត្រីរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលនិងក្រសួងបរិស្ថានមិនអាចទាក់ទងបានទេ៕
ប្រែសម្រួលដោយ ចេវប៊ុននី
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការលើកលែងទោសដល់ប្រជាពលរដ្ឋដែលត្រូវបានឃុំខ្លួន និងចាប់ដាក់ពន្ធនាគារ ដោយសារបទល្មើសនេសាទនោះ ក្រសួងយុត្តិធម៌បានឆ្លើយតប និងបានដោះលែងជនសង្ស័យជាច្រើននាក់ ពីពន្ធនាគារខេត្ត នៅទូទាំងប្រទេសរួចហើយ។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគឯករាជ្យបាននិយាយថា បទបញ្ជានេះខុសប្លែកពីធម្មតានិងបង្ហាញឲ្យឃើញអំពីឥទ្ធិពលរបស់រដ្ឋាភិបាលមកលើប្រព័ន្ធយុត្តិធម៌ទៅ វិញទេ។ អ្នកវិភាគទាំងនេះបាននិយាយថា ការលើកលែងទោសក្នុងបទល្មើសនេសាទ ដែលមនុស្សជាច្រើនមិនពេញចិត្តនោះទំនងជាការប៉ុនប៉ងរកការគាំទ្រផ្នែកនយោបាយនៅពេលបោះឆ្នោតហើយ។
លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បាននិយាយថា លោក ហ៊ី សុភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានធ្វើដំណើរមកកាន់ខេត្តរបស់លោក កាលពីថ្ងៃអាទិត្យ គឺមួយថ្ងៃក្រោយពីលោក ហ៊ុន សែន បានប្រកាសអំពីការលើកលែងទោសនេះ ដើម្បីណែនាំឲ្យព្រះរាជអាជ្ញា និងតុលាការដោះលែងមនុស្សទាំងអស់ដែលជាប់ឃុំ ពីបទល្មើសនេសាទ។
លោក ទី សុវិនថាល់ បាននិយាយថាតុលាការបានបើក “សវនាការ” ទ្រង់ទ្រាយធំមួយភ្លាមៗកាលពីម្សិលមិញ ដែលនៅក្នុងនោះបានសម្រេចថា អ្នកនេសាទក្រីក្រ១៧នាក់មិនមានពិរុទ្ធភាពទេ ហើយដោះលែងពួកគេចេញពីការឃុំខ្លួនបណ្តោះអាសន្ន។ បុរសម្នាក់ទៀត ដែលត្រូវបានកាត់ឲ្យជាប់ទោសពីបទល្មើសនេសាទ ក៏ទទួលបានការដោះលែងផងដែរ។
លោក ទី សុវិនថាល់ បាននិយាយថា “តុលាការជួយប្រជាជនក្រីក្រតាមសំណើរបស់លោក ហ៊ុន សែន ដែលស្នើឲ្យដោះលែងពួកគេ។ លោកបានថ្លែងបន្ថែមថា ការប្រោសព្រះរាជទានលើកលែងទោសដោយឡែកមួយទៀត ត្រូវបានរៀបចំ ឡើងសម្រាប់ជនដែលត្រូវបានកាត់ឲ្យជាប់ទោសក្នុងបទល្មើសនេសាទ។
លោកបានថ្លែងថា មិនមានអ្វីខុសប្លែកទេ ការដែលតុលាការអនុវត្តបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្លាមៗនោះ។ “បើទោះបីជាសម្តេច ហ៊ុន សែន ចេញបញ្ជាក៏ដោយ ក៏យើងនៅតែបើកសវនាការដែរ។ យើងមិនបានបំពានច្បាប់ទេ។ យើងធ្វើតាមនីតិវិធី ” ។
នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំវិញ តុលាការ និងព្រះរាជអាជ្ញាក៏បង្ហាញផងដែរនូវការលើកលែងទោសជាបន្ទាន់ដល់អ្នកដែលបានជាប់ឃុំពីបទប្រើប្រាស់មធ្យោបាយនេសាទខុសច្បាប់ ដូចជាការឆក់ត្រីជាដើម។
លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បាននិយាយថា “យើងដោះលែងឲ្យពួកគេនៅក្រៅឃុំ ក៏ព្រោះ តែបទល្មើសទាំងនេះជាបទល្មើសតូចតាច ហើយពួកគេគឺជាប្រជាជនក្រីក្រ”។ លោកបានថ្លែងថា ជនសង្ស័យ១១នាក់ ដែលកំពុងរង់ចាំឡើងសវនាការកាត់ទោសនោះ ក៏ត្រូវបានដោះលែងដែរកាលពីម្សិលមិញ។
នៅក្នុងខេត្តពោធិ៍សាត់ លោកព្រះរាជអាជ្ញា តន់ សីហតេជះ ក៏បាននិយាយដែរថា មនុស្ស១១នាក់ ដែលជាប់សង្ស័យក្នុងបទល្មើសនេសាទត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។ លោកបានថ្លែងថា “យើងបានដោះលែងពួកគេឲ្យនៅក្រៅឃុំក្រោយពីមានសំណើរបស់សម្តេច ហ៊ុន សែន”។លោក ក៏បានអះអាងដែរថា លោក និងតុលាការគឺ“ឯករាជ្យ” មិនស្ថិតក្រោមអំណាចលោក ហ៊ុន សែន ទេ ហើយបាន “ធ្វើតាមនីតិវិធីច្បាប់” នៅក្នុងការដោះលែងនេះ។
កាលពីថ្ងៃសៅរ៍ លោក ហ៊ុន សែន បានប្រកាសថា លោកលើកលែងទោសដល់ជនសង្ស័យ ឬទណ្ឌិតក្នុងបទល្មើសប្រើប្រាស់មធ្យោបាយនេសាទខុសច្បាប់។ ទោះជាយ៉ាងណា ការដោះលែងនេះមិនធ្វើឡើងចំពោះអ្នកជាប់ឃុំក្នុងបទល្មើសនេសាទធ្ងន់ធ្ងរ ដូចជាការកាប់ឆ្ការព្រៃលិចទឹកដោយខុសច្បាប់នោះឡើយ។ វិធានការនេះធ្វើឡើងក្រោយពីមានការសម្រេចកាលពីពេលថ្មីៗនេះរបស់លោកនាយករដ្ឋមន្ត្រីក្នុងការបិទឡូត៍នេសាទពាណិជ្ជកម្មទាំងអស់នៅតាមបឹងទន្លេសាប។
លោក សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបាននិយាយថា ព្រះរាជអាជ្ញាអាចដកការចោទប្រកាន់ពីអ្នកជាប់ឃុំបណ្តោះអាសន្នបាន ប៉ុន្តែការប្រោសព្រះរាជទានលើកលែងទោសសម្រាប់តែទណ្ឌិតប៉ុណ្ណោះ៕
ប្រែសម្រួលដោយ ឌឿង សាវតាោក សុក សំអឿន បាននិយាយថា ទោះជាយ៉ាងណា វាមានភាព “ខុសប្លែកពីធម្មតា” ដែលរដ្ឋាភិបាលផ្តល់ការលើកលែងទោសទូទៅបែបនេះ។ លោកបានថ្លែងថា “វាប្រហែលជាពាក់ព័ន្ធនឹងរឿងនយោបាយ ខ្លះហើយ ព្រោះការយកមនុស្សមកកាត់ទោសពីបទល្មើសតូចតាចនោះ មិនមែនជាការល្អទេ”៕
ប្រែសម្រួលដោយ ឌឿង សាវតា
ឯកអគ្គរាជទូតជប៉ុន លោក ម៉ាសា ហ្វូ៊មីគូរូគី (Masafumi Kuroki) បានមានប្រសាសន៍កាលពីម្សិលមិញថា លោករំពឹងថា រដ្ឋានឹងចាប់ខ្លួនខ្មាន់កាំភ្លើងនៅពីក្រោយការបាញ់ប្រហារកាលពីថ្ងៃទី២០ ខែកុម្ភៈ ទៅលើកម្មករតវ៉ានៅក្នុងខេត្តស្វាយរៀង ហើយត្រូវធានាសុវត្ថិភាពដល់វិនិយោគិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) នោះ។
មិនទាន់មានការចាប់ខ្លួននៅឡើយទេចាប់តាំងពីបុរសស្លៀកពាក់ឯកសណ្ឋានម្នាក់បានបាញ់ប្រហារទៅលើកម្មករតវ៉ា នៅឯតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាតតាន់ ដែលបានធ្វើឲ្យរបួសកម្មការិនីបីនាក់។ លោក ឈូក បណ្ឌិត អភិបាលក្រុងបាវិត ត្រូវបានអះអាងថាជាជនសង្ស័យ ប៉ុន្តែសាលាដំបូងខេត្ត បានត្រឹមតែសុំឲ្យលោក បង្ហាញខ្លួន ដើម្បីសាកសួរនៅចុងខែនេះប៉ុណ្ណោះ។
នៅឯកិច្ចប្រជំុរវាងវិស័យសាធារណៈនិងឯកជនលើកទីប្រាំមួយរបស់កម្ពុជា និងជប៉ុន នៅឯក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោកឯកអគ្គរាជទូត ម៉ាសាហ្វូ៊មី គូរ៉ូគី បានលើកឡើងដោយផ្ទាល់ អំពីបញ្ហាមិនទាន់ដោះស្រាយករណីបាញ់ប្រហារ ដែលបានធ្វើឲ្យមានការគិតគូរឡើងវិញ ចំពោះតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសនេះ និងបញ្ហានិទណ្ឌភាពពាក់ព័ន្ធនឹងនយោបាយ។
លោកឯកអគ្គរាជទូតបានថ្លែងថា"ខ្ញុំសូមលើកឡើងពីបញ្ហា ដែលបានកើតឡើងនៅឯតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាតតាន់ កាលពីខែមុន"។ លោកបានថ្លែងថា "ខ្ញុំគិតថាកម្ពុជា
គឺជាប្រទេសមាននីតិរដ្ឋ...ដូច្នេះខ្ញុំសង្ឃឹមថា ដូច្នេះ នឹងវែកមុខជនសង្ស័យហើយនាំខ្លួនជននេះទៅឲ្យតុលាការកាត់ទោស ទៅតាមច្បាប់"។ លោកបន្ថែមថា ពីព្រោះក្រុមហ៊ុនជប៉ុនប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះដែរ ហើយជនជាតិជប៉ុនផ្សេងទៀតមានការព្រួយបារម្ភដោយសារតែព្រឹត្តិការណ៍នេះ។
លោកឯកអគ្គរាជទូត បានថ្លែងថា "ត្រូវតែធានាសុវត្ថិភាពដល់វិនិយោគិនទាំងនៅក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស ដូច្នេះកំុឲ្យព្រឹត្តិការណ៍នេះកើតឡើងម្តងទៀត"។លោកបានបន្ថែមថា "ខ្ញុំនិយាយដូច្នេះពីព្រោះខ្ញុំនាំភ្ញៀវជប៉ុនមកទីនេះគ្រប់ពេលពីព្រោះកម្ពុជាមានសុវត្ថិភាពណាស់ ក៏ប៉ុន្តែវាក៏លំបាកណាស់ដែរនៅពេលមានព្រឹត្តិការណ៍អ៊ីចឹងកើតឡើង"។
ឆ្លើយតបទៅនឹងលោកឯកអគ្គរាជទូត លោក សុខ ចិន្តាសុភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រាប់គណៈប្រតិភូជប៉ុនវិញថាការបាញ់ប្រហារនេះ "គឺជាព្រឹត្តិការណ៍គួរឲ្យសោកស្តាយណាស់"។ លោកចិន្តាសុភាបានថ្លែងថារដ្ឋាភិបាលបានប្រជំុពីរលើក កាលពីថ្ងៃទី២៧ខែកុម្ភៈនិងថ្ងៃទី២ ខែមីនា ដើម្បីពិភាក្សាអំពីការបាញ់ប្រហារនេះ ក៏ប៉ុន្តែលោកមិនបានបរិយាយឲ្យបានល្អិតល្អន់ទេ។
លោក ចិន្តាសុភា បានថ្លែងថា "ខ្ញុំសូមទោសដោយសារខ្ញុំមិនបានជូនដំណឹងប្រាប់លោកអំពីវិធានការត្រូវអនុវត្តយ៉ាងម៉េចនោះ។គ្រប់ស្ថាប័នរដ្ឋាភិបាលទាំងអស់ នឹងព្យាយាមដោះស្រាយវិវាទការងារ"។
យោងតាមទិន្នន័យពីក្រុមប្រឹក្សាវិនិយោគកម្ពុជា បានឲ្យដឹងថា គម្រោងវិនិយោគពីប្រទេសជប៉ុន មានទឹកប្រាក់ជាង១២០លានដុល្លារ ហើយនៅតែជាវិនិយោគិនមួយ ក្នុងចំណោមវិនិយោគិនដ៏ធំបំផុត របស់កម្ពុជារៀងរាល់ឆ្នាំ។
ពេលទាក់ទងបន្ទាប់ពីកិច្ចប្រជំុនេះលោក ចិន្តាសុភា បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីកិច្ចប្រជំុនេះឡើយ។ លោកបានមានប្រសាសន៍ថា "កំុសួរពីព្រោះខ្ញុំមិនឆ្លើយទេ។ កំុសរសេរថា ខ្ញុំមិនឆ្លើយសំនួរ"។
ស្ថានទូតជប៉ុនក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយស្តីពីជំនួបនេះដែរ។ ស្ថានទូតបានលើកឡើងថា"ដោយសារកិច្ចប្រជំុថ្ងៃនេះ ជាលក្ខណៈមិនផ្លូវការនោះ ស្ថានទូតជប៉ុនសូមមិនធ្វើអត្ថាធិប្បាយចំពោះសេចក្តីថ្លែងការណ៍ ធ្វើឡើងដោយអគ្គរាជទូតអំឡុងកិច្ចប្រជំុនេះទេ"។
លោកឯកថាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងថា បើទោះជាឯកអគ្គរាជទូតជប៉ុនមានកង្វល់ក៏ដោយក៏វិនិយោគិននៅកម្ពុជានៅតែមានសុវត្ថិភាពដែរ។
លោក ឯក ថា បានថ្លែងបន្ថែមថា "រាជរដ្ឋាភិបាលកម្ពុជាធានាដល់ការវិនិយោទុននៅក្នុងប្រទេសកម្ពុជា ហើយយើងបន្តអនុវត្តតាមច្បាប់នៅក្នុងប្រទេសកម្ពុជា"។ លោកបានបន្ថែមថា ការបាញ់ប្រហារនៅឯតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាតតាន់ គឺជាហេតុការណ៍ដាច់ដោយឡែកមួយ។លោកថ្លែងថា "នេះគឺជាហេតុការណ៍មួយផ្សេង។ហេតុការណ៍នេះមិនរាលដាលទៅតំបន់ផ្សេងទៀតទេ"។
លោកមឿនតុលាប្រធានផ្នែកគម្រោងការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់កម្ពុជាបានច្រានចោលការអះអាងរបស់លោកឯកថា ដែលអះអាងថា ការបាញ់ប្រហារនេះគឺជាហេតុការណ៍ដោយឡែក ដោយលោកបានសំដៅដល់ហេតុការណ៍កើតឡើងកាលពីថ្ងៃទី១៨ ខែមករានៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលសន្តិសុខប្រដាប់អាវុធបានបាញ់ក្រុមអ្នកតវ៉ាក្នុងជម្លោះដីធ្លីមួយកន្លែងដោយបានធ្វើឲ្យរបួសមនុស្សបួននាក់។
លោក មឿន តុលា បានថ្លែងថា "ហេតុការណ៍នេះមិនមែនកើតឡើងតែមួយនេះទេ...ប្រសិនបើការអនុវត្តច្បាប់ ក្នុងប្រទេសនេះមិនល្អ រឿងនេះប៉ះពាល់ដល់អារម្មណ៍វិនិយោគិន"។
របាយការណ៍មួយ ដែលចេញផ្សាយដោយអង្គការសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា កាលពីខែមុន វិវាទដីធ្លីបានប្រែក្លាយជាអំពើហិង្សាក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះដោយមានហេតុការណ៍យ៉ាងតិចប្រាំករណីពាក់ព័ន្ធនឹងកម្លាំងប្រដាប់អាវុធបាញ់ប្រហារ អ្នកតវ៉ា។ អ្នកស្រុកសរុប១៩នាក់បានរងរបួសនៅក្នុងការតវ៉ានោះ រាប់ទាំងប្រាំពីរនាក់បានរងរបួសដោយសារការផ្ទុះអាវុធផងដែរ"៕
ប្រែសម្រួលដោយ ចេវ ប៊ុននី
មន្ត្រីសហជីពបាននិយាយថាកាលពីម្សិលមិញ សាលាដំបូងខេត្តកំពង់ឆ្នាំងបានសាកសួរលោកជាមុនី ប្រធានសហជីពសេរីកម្មករជុំវិញការចោទប្រកាន់លោកពីបទញុះញង់កម្មករ ដែលត្រូវបានប្តឹងដោយរោងចក្រកាត់ដេរមួយរបស់ក្រុមហ៊ុន M&V International Manufacturing Ltd។
លោកជាមុនីបានមានប្រសាសន៍ថាសាលាដំបូងបានសាកសួររូបលោកនិងអ្នកតំណាងសហជីពសេរីកម្មករពីររូបផ្សេងទៀតគឺលោក ម៉ាន់សេងហាក់ និងលោកឃឹមចំណានដែលត្រូវរោងចក្រកាត់ដេរ M&V ចោទប្រកាន់ពីបទញុះញង់បទប៉ុនប៉ងធ្វើឲ្យខូចខាតផលប្រយោជន៍ និងបទដឹកនាំកូដកម្មខុសច្បាប់មួយកាលពីខែតុលា។
លោកជាមុនី បានបន្តថា “ការចោទប្រកាន់ទាំងនេះគឺមិនត្រឹមត្រូវទេ”។លោកបានបដិសេធថាលោកមិនបានញុះញង់កម្មករកម្មការិនីឲ្យធ្វើកូដកម្មនោះឡើយហើយបានមានប្រសាសន៍ថាក្រុមហ៊ុនប្តឹងរូបលោកគឺខុសហើយ។
លោកបានមានប្រសាសន៍ថា“កម្មករកម្មការិនីបានធ្វើកូដកម្មនោះដោយខ្លួនឯងពីព្រោះពួកគេមិនពេញចិត្តនឹងថៅកែរោងចក្រដែលតែងតែរំលោភសិទ្ធិកម្មករ។វាជាពាក្យបណ្តឹងមួលបង្កាច់ការពិត”។ លោកសេងហាក់ បានមានប្រសាសន៍ថា“ខ្ញុំគិតថាក្រុមហ៊ុននេះដាក់ពាក្យប្តឹងពួកយើងដោយសារតែពួកគេមានបំណងគំរាមកំហែងសេរីភាពនៃការបញ្ចេញមតិនិងសិទ្ធិដែលមានចែងក្នុងច្បាប់”។
លោកបានបន្តថា“យើងយល់ថាវាគឺជាការព្រមានមួយមកលើសហជីពរបស់យើងដែលតែងតែទាមទារសិទ្ធិសេរីភាពជូនកម្មករ កុំឲ្យមានការគាបសង្កត់និងការកេងប្រវ័ញ្ចពីសំណាក់ក្រុមហ៊ុន និងដោយសារតែពួកគេចង់បញ្ឈប់ពួកយើងមិនឲ្យប្រឆាំងនឹងពួកគេ”។
លោកយិនណាក់ប្រធានរដ្ឋបាលនៅរោងចក្រ M&V បាននិយាយថាលោកបានដាក់ពាក្យបណ្តឹងនេះជួសមុខឲ្យលោកស៊ីជីន ជាជាតិចិនដែលជាថៅកែរោងចក្រនេះកាលពីថ្ងៃទី២៤ខែតុលា។លោកបានអះអាងថាលោកជាមុនី និងអ្នកក្រោមបង្គាប់របស់លោកបានញុះញង់ឲ្យកម្មករធ្វើកូដកម្មកាលពីចន្លោះថ្ងៃទី៥ដល់ថ្ងៃទី១០ខែតុលា ដែលបានធ្វើឲ្យក្រុមហ៊ុនខាតបង់ប្រាក់ចំណូលជាច្រើន។
លោក យិនណាក់ បានបន្តថា“ថៅកែរោងចក្រទាមទារសំណងចំនួន ៨៥០.០០០ដុល្លារពីពួកគេ។ សូមតុលាការផ្តន្ទាទោសពួកគេទៅតាមច្បាប់”។ លោកបានបន្ថែមថាលោកជាមុនី និងអ្នកក្រោមបង្គាប់របស់គាត់ត្រូវតែទទួលខុលត្រូវក្នុងរឿងនេះពីព្រោះពួកគេបានបិទទ្វាររោងចក្រអំឡុងពេលធ្វើកូដកម្មនោះ ដោយធ្វើឲ្យទំនិញមិនអាចចេញក្រៅបាន។ លោកអ៊ូផាតព្រះរាជាអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំងដែលទទួលបន្ទុកលើសំណុំរឿងនេះមិនអាចទាក់ទងសុំការបំភ្លឺបានទេ។
លោកព្រះរាជអាជ្ញាពេញ វិបុលបានមានប្រសាសន៍ថាលោកមិនដឹងពីសេចក្តីលម្អិតនៃសំណុំរឿងនេះទេប៉ុន្តែលោកបានបញ្ចាក់ថាក្រុមហ៊ុន M&V ពិតជាបានដាក់ពាក្យបណ្តឹងមែន៕
ប្រែសម្រួលដោយស៊ាស៊ុយឈាង
អ្នកភូមិបាននិយាយថាប្រជាជន១២៥គ្រួសារ ដែលត្រូវបានបណ្ដេញចេញពីសហគមន៍បុរីកីឡា បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌទៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញប្តឹងក្រុមហ៊ុនផានអីុម៉ិច ជាក្រុមហ៊ុនដែលបានបញ្ជាឲ្យឈូសកម្ទេចផ្ទះសម្បែងរបស់ពួកគាត់ ដោយស្វែងរកសំណងការខូចខាតជាប្រាក់ចំនួន៣៦០.០០០ដុល្លារ។
អ្នកស្រី អិុនស្រីមុំជាអតីតអ្នកភូមិសហគមន៍បុរីកីឡាបាននិយាយាថាពាក្យបណ្តឹងនោះបានដាក់ឈ្មោះអ្នកស្រីស៊ុយសុផានប្រធានក្រុមហ៊ុនផានអីុម៉ិចថាជាអ្នកទទួលខុសត្រូវចំពោះការបណ្តេញអ្នកភូមិជាង៣០០គ្រួសារកាលពីថ្ងៃទី៣ ខែមករា។
អ្នកស្រីស្រីមុំ បាននិយាយបន្ថែមទៀតថាអ្នកភូមិ១២០គ្រួសារ ដែលបានដាក់ពាក្យបណ្តឹងនេះគឺជាអ្នកភូមិនៅសេសសល់ចុងក្រោយដែលមិនព្រមទទួលយកសំណើតាំងលំនៅដ្ឋានថ្មី ហើយបន្តធ្វើការតវ៉ាជំទាស់នឹងក្រុមហ៊ុននេះ។
អ្នកស្រី ស្រីមុំបាននិយាយថា“យើងបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្តឹងក្រុមហ៊ុននេះពីព្រោះក្រុមហ៊ុននេះបានឈូសកម្ទេចផ្ទះសម្បែងនិងបំផ្លាញទ្រព្យសម្បត្តិរបស់យើងទាំងស្រុង”។អ្នកស្រីបានបន្ថែមថាគ្រួសារនីមួយៗទាមទារសំណងជាប្រាក់ចំនួន៣.០០០ដុល្លារ។
ពាក្យបណ្តឹងនេះធ្វើឡើងបន្ទាប់ពីមានការដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីដោយអ្នកភូមិសហគមន៍បុរីកីឡាដែលត្រូវបានបណ្តេញចេញចំនួន៩៩គ្រួសារកាលពីថ្ងៃទី៣ ខែកុម្ភៈ
ទៅតុលាការដដែលនេះ ប្តឹងក្រុមហ៊ុន ផានអីុម៉ិច ចំពោះការមិនគោរពកិច្ចសន្យាឆ្នាំ២០០៣ដែលថានឹងសាងសង់អគារផ្ទះល្វែងចំនួន១០សម្រាប់អ្នកភូមិ ដើម្បីដោះដូរនឹងដីរបស់ពួកគាត់។កាលពីឆ្នាំ២០១០ក្រុមហ៊ុននេះបានប្រកាសថាខ្លួននឹងសាងសង់អគារតែប្រាំបីប៉ុណ្ណោះដោយធ្វើឲ្យអ្នកភូមិជាង៣០០គ្រួសារនៅក្រៅកិច្ចសន្យានោះ។ អ្នកស្រីស៊ុយសុផាន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
បុគ្គលិកម្នាក់នៅការិយាល័យរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ ដែលបានប្រាប់តែឈ្មោះថា“ហាក់”នោះបានអះអាងកាលពីម្សិលមិញថាតុលាការបានទទួលពាក្យបណ្តឹងនេះហើយ។ ដោយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម លោកបាននិយាយថា“យើងនឹងចាប់ផ្តើមនីតិវិធីលើបណ្តឹងព្រហ្មទណ្ឌនេះក្នុងពេលឆាប់ៗនេះ”។
លោក ប៉ិចលឹមឃួនអតីតអ្នកភូមិសហគមន៍បុរីកីឡា ដែលបានទៅដាក់ពាក្យបណ្តឹងជាមួយអ្នកស្រី លីមុំនោះ បាននិយាយថាគាត់មានជំនឿតិចតួចណាស់ដែលថាតុលាការនឹងចាត់ការដោយឯករាជ្យហើយចេញសាលក្រមប្រកបដោយយុត្តិធម៌សម្រាប់ក្រុមអ្នកភូមិនោះ។
លោក លឹមឃួនបាននិយាយថា“បើទោះជាសាលាដំបូងរាជធានីភ្នំពេញទទួលយកពាក្យបណ្តឹងព្រហ្មទណ្ឌដែលប្តឹងក្រុមហ៊ុនអ្នកមាននេះហើយក៏ដោយក៏ខ្ញុំមិនទាន់ហ៊ានគិតថាតុលាការមិនឯករាជ្យដែរ។អ្នកភូមិរបស់យើងមិនទាមទារច្រើនពេកទេយើងគ្រាន់តែទាមទារប្រាក់តិចតួចពីក្រុមហ៊ុនដែលបានប្រព្រឹត្តសកម្មភាពឧក្រិដ្ឋនេះប៉ុណ្ណោះ”។
លោកលឹមឃួនបាននិយាយថាលោកនិងអ្នកដែលត្រូវបានបណ្តេញចេញពីសហគមន៍បុរីកីឡាបួននាក់ទៀតបានចូលរួមកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញកាលពីម្សិលមិញជាមួយលោកកើត ឆែអនុប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ ដែលបានសួររកឯកសារកាន់កាប់លំនៅដ្ឋានរបស់អ្នកភូមិ១២០គ្រួសារ ដែលកំពុងពុះពារទាមទារ
ផ្ទះល្វែងនៅនឹងកន្លែង។ លោក កើតឆែមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕
ប្រែសម្រួលដោយសោមសារុន
អ្នកស្រុកជាច្រើនបាននិយាយថា“កាលពីថ្ងៃម្សិលមិញ ការតវ៉ាបានបន្តដល់ថ្ងៃទីពីរនៅក្នុងទីរួមខេត្តព្រៃវែងខណៈដែលអ្នកស្រុកជាងមួយពាន់នាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅខាងមុខការិយាល័យទីរួមខេត្តស្តីពីការដំឡើងថ្ងៃទឹកដែលត្រូវបានតម្លើងដោយក្រុមហ៊ុនឯកជនដែលកាលពីពេលថ្មីៗនេះបានកាន់កាប់លើរដ្ឋករទឹកក្រុងព្រៃវែង”។ក្រុមហ៊ុនផ្គត់ផ្គង់ទឹកគីមទូចដែលបានកាន់កាប់ពីរដ្ឋាភិបាលក្នុងខែមករាកំពុងតែទាមទារអោយអ្នកស្រុកបង់ថ្លៃទឹក៥០ភាគរយលើសពីតំលៃមុន រឺក៏១៨០០រៀលក្នុង១ម៉ែត្រគូប។
អ្នកតំណាងមួយរូបរបស់ហ្វូងបាតុករ ដែលស្នើសុំមិនបញ្ចេញឈ្មោះព្រោះខ្លាចមានការយាយីធ្វើបាបបាននិយាយថា“ហ្វូងបាតុករបានជួបជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកកាលពីម្សិលមិញដើម្បីចរចាពីតម្លៃទឹកឡើងវិញប៉ុន្តែកិច្ចចរចានេះត្រូវបានបរាជ័យ”។ អ្នកតំណាងរូបនេះបានបន្តថា“ពួកយើងបាននាំគ្នាធ្វើបាតុកម្មនិងបានបញ្ជូនអ្នកតំណាងជាច្រើនរូបទៅចរចាជាមួយអាជ្ញាធររដ្ឋករទឹកប៉ុន្តែមិនដែលទទួលបានលទ្ធិផលនោះទេ។ អ្វីដែលអ្នកស្រុកទាមទារគឺចង់បានតម្លៃទឹកស្ថិតត្រឹម១៥០០រៀលក្នុង១ម៉ែត្រគូប”។
អ្នកតំណាងជាច្រើនរូបបាននិយាយថា “ក្រុមហ៊ុនបានចេញគំរោងតម្លៃមួយដែលតម្រូវឲ្យអ្នកប្រើប្រាស់បង់តិចជាង១៨០០រៀលក្នុង១ម៉ែត្រគូបប្រសិនបើពួកគេប្រើតិចជាង១០ម៉ែត្រគូប”ពួកគេបានបន្តថា “គំរោងតម្លៃដែលបានដាក់ចេញនេះត្រូវបានច្រានចោលខណៈដែលអ្នកប្រើប្រាស់បានប្រើលើសពី១០ម៉ែត្រគូប ដោយមិនបានចូលក្នុងគំរោងសន្សំសម្ចៃនេះទេ”។
អ្នកស្រុកជាច្រើនក្នុងខេត្តព្រៃវែងក៏បានប្តឹងនៅដើមសប្តាហ៍នេះដែរថាក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្នុងស្រុក បានកាត់ផ្តាច់ទឹកនៅដើមខែនេះចំពោះអ្នកណាដែលមិនព្រមអនុវត្តន៍តាមគំរោងដែលពួកគេបានដាក់ចេញ។ លោកស៊ីនសារ៉ាក់អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍នៅពេលដែលលោកមានវត្តមានក្នុងកិច្ចចរចាកាលពីថ្ងៃម្សិលមិញថា“ក្រុមហ៊ុននិងមន្ត្រីថ្នាក់ខេត្តជាច្រើនថ្មីៗ នេះកំពុងធ្វើការជាមួយគ្នាលើដំណោះស្រាយ
មួយចំនួនដើម្បីបញ្ចប់ការតវ៉ានេះរាប់ទាំងការបិទនូវប្រព័ន្ធចម្រោះទឹកថ្មីដែលចាយលុយអស់ច្រើនរបស់ខេត្តនឹងបើកឲ្យប្រើប្រាស់ឡើងវិញនូវប្រព័ន្ធចម្រោះទឹកសម័យអណានិគមន៍បារាំងចាស់”។
លោក សារ៉ាក់ បានបន្តថា “ពួកយើងបានចំណាយពេលអស់ជាងមួយម៉ោងដើម្បីចរចាជាមួយអ្នកតំណាងទាំងប្រំាបីរបស់អ្នកស្រុកខេត្តស្វាយរៀង ប៉ុន្តែពួកយើងមិនមានការព្រមព្រៀងគ្នានោះទេ”។ អ្នកតវ៉ាជាច្រើនបាននិយាយកាលពីម្សិលមិញថា“ទម្រាំដល់ភាគីទាំងពីរអាចឈានទៅរកការព្រមព្រៀងគ្នា ហ្វូងបាតុករត្រូវបាន គេរំពឹងថានឹងបន្ត”ពួកគេបានបន្ថែមថា“ពួកគេមានគំរោងបិទផ្លូវជាតិលេខ១១នៅព្រឹកនេះ”៕
ប្រែសម្រួលដោយស៊ាស៊ុយឈាង
កាលពីម្សិលមិញ មន្ត្រីក្រុងបាវិតបានបញ្ជាឲ្យអនុប្រធានភូមិម្នាក់ ទៅផ្តល់សំណងជាប្រាក់ ឬម៉ូតូមួយគ្រឿងឲ្យស្ត្រីពីរនាក់ ដែលជាជនរងគ្រោះដោយការបាញ់ប្រហារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កាលពីថ្ងៃទី២០ ខែកុម្ភៈ ក្នុងខេត្តស្វាយរៀង ដើម្បីកុំឲ្យប្តឹងអ្នកបាញ់ប្រហារពួកគេ។
លោក សុខ សៀ អនុប្រធានភូមិព្រែកផ្តៅក្នុងឃុំច្រកម្ទេស បានមានប្រសាសន៍ថា លោកកែវ គង់ អធិការនគរបាលក្រុងបាវិតនិងអធិការរងរបស់លោកឈ្មោះ កៅ ហន ព្រមទាំងលោកយិនគឹមយៀន សមាជិកក្រុមប្រឹក្សាឃុំ និងលោកមេឃុំ ហួត សាម៉ៃ បានមកផ្ទះរបស់លោក និងបានបញ្ជាឲ្យលោកផ្តល់ប្រាក់ដល់ជនរងគ្រោះឈ្មោះ ប៊ុន ចន្តា អាយុ២១ឆ្នាំនិងឈ្មោះ កែវនៀអាយុ១៨ឆ្នាំ។
លោកសុខសៀបានមានប្រសាសន៍ថា “អាជ្ញាធរនិងមន្ត្រីនគរបាលបានមកផ្ទះខ្ញុំ និងបញ្ជាឲ្យខ្ញុំទៅសួរសុខទុក្ខនាង ចិន្តា និងក្រុមគ្រួសាររបស់នាង ដើម្បីសម្របសម្រួលគ្នាដោយផ្តល់សំណងជាប្រាក់ចំនួន១.០០០ដុល្លារ ឬ ជាម៉ូតូថ្មីមួយគ្រឿង ប្រសិនបើពួកគេឈប់ប្តឹងជនសង្ស័យ”។
លោកបានមានប្រសាសន៍ថា “ខ្ញុំក៏ទៅសួរសុខទុក្ខក្រុមគ្រួសាររបស់ កែវ នៀ ផងដែរ ដើម្បីសម្របសម្រួលគ្នា ដោយផ្តល់ជាសំណង ប្រសិនបើជនរងគ្រោះឈប់ប្តឹងជនសង្ស័យ”។
ការផ្តល់សំណងជាប្រាក់នេះ គឺជាលើកទី២ហើយ ដែលមន្ត្រីជាន់ខ្ពស់ និងអាជ្ញាធរខេត្ត ខំបញ្ចុះបញ្ចូលជនរងគ្រោះតាមរយៈអំណោយជាប្រាក់ ដើម្បីគាបសង្កត់ជនរងគ្រោះ មិនឲ្យប្តឹងអ្នកបាញ់ប្រហារ។ ជនសង្ស័យក្នុងការវាយប្រហារនោះគឺជាលោកឈូក បណ្ឌិត អភិបាលក្រុងបាវិត តែម្នាក់ប៉ុណ្ណោះ ដែលតុលាការត្រូវកោះហៅមកសួរបំភ្លឺនៅចុងខែនេះ។
ដោយទាក់ទងតាមទូរស័ព្ទ កាលពីម្សិលមិញ ទាំងលោកកែវគង់និងលោកកៅហនដែលជាអធិការ និងអធិការរងក្រុងបាវិត បាន
បដិសេធចំពោះការផ្តល់ប្រាក់ ដើម្បីជាថ្នូរកុំឲ្យជនរងគ្រោះប្តឹង។
លោក គង់ បានថ្លែងថា “ខ្ញុំមិនបានទៅសួរសុខទុក្ខពួកគេទេ។ ខ្ញុំកំពុងតែធ្វើការ”។ទោះជាយ៉ាងណាលោកបានបន្ថែមថា“វាជារឿងធម្មតាទេ សម្រាប់អាជ្ញាធរ...ទៅសួរសុខ
ទុក្ខគ្រួសារជនរងគ្រោះនោះ”។
ជនរងគ្រោះទី៣ ក្នុងការវាយប្រហារនេះឈ្មោះ នុតសុខនអាយុ២៣ឆ្នាំ បាននិយាយថា ខ្លួនមិនបានទទួលអំណោយឧបត្ថម្ភជាលើកទី២ទេ តែបានយល់ព្រមរួចហើយថា មិនប្តឹងទាមទារឲ្យមានការចោទ
ប្រកាន់អ្នកបាញ់នាងឡើយ។
នាងសុខន បាននិយាយថា លោកដួងវណ្ណា សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា បានមកសួរសុខទុក្ខ ព្រមទាំងបាន
ផ្តល់ប្រាក់៥០០ដុល្លារ ដើម្បីកុំឲ្យនាងប្តឹងអ្នកបាញ់ប្រហារ។ លោក ដួង វណ្ណា មិនបានឆ្លើយតបនឹងសំណួរតាមទូរស័ព្ទទេ។
នាងសុខនបាននិយាយថា “ខ្ញុំបានផ្តិតមេដៃ យល់ព្រមថាមិនប្តឹងឡើយពីព្រោះខ្ញុំខ្លាចណាស់”។ នាងបាននិយាយថា “ពួកគេមានអំណាច ហើយខ្ញុំមិនចង់មានបញ្ហាទេ”។នាងបានបន្ថែមថារបួសនាងនៅឈឺនៅឡើយ ដោយសារគ្រាប់កាំភ្លើងមួយគ្រាប់បានទម្លុះខ្នងនាង។
អ្នកស្រីគុមសាម៉េន អាយុ៣០ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះ ឈ្មោះ កែវនៀ បាននិយាយថា អ្នកស្រីបានយល់ព្រមយកលុយ ពីមន្ត្រីរដ្ឋាភិបាល និងយល់ព្រមឈប់ប្តឹង។
អ្នកស្រី សាម៉េនបាននិយាយថា “ខ្ញុំយល់ព្រមជាមួយអាជ្ញាធរថា មិនប្តឹងជនសង្ស័យទេ ពីព្រោះពួកគេសន្យាឲ្យខ្ញុំ១.០០០ដុល្លារដើម្បីជាសំណង ពីព្រោះកូនស្រីរបស់ខ្ញុំរងរបួសស្រាល ទេ។ ខ្ញុំមិនចង់មានបញ្ហាទេ”។
នាង ចិន្តា ដែលរងរបួសធ្ងន់បំផុត នៅពេលគ្រាប់កាំភ្លើងមួយគ្រាប់បានទម្លុះខ្នងរបស់នាង មិនអាចទាក់ទងបានទេកាលពីម្សិលមិញនេះ។ ទោះជាយ៉ាងណា បងប្រុសរបស់នាងបានបញ្ជាក់ថា ប្អូនស្រីរបស់ខ្លួននឹងបន្តប្តឹង ហើយនឹងមិនទទួលប្រាក់នោះទេ។
លោកសំស៊ីណាតអាយុ២៣ឆ្នាំដែលជាបងប្រុសរបស់នាង ចិន្តាបាននិយាយថា “ខ្ញុំគិតថា វាជាការគំរាមមកលើគ្រួសារខ្ញុំ ពីព្រោះ
ជនសង្ស័យបាញ់ប្អូនស្រីខ្ញុំ និងធ្វើឲ្យប្អូនស្រីខ្ញុំរបួសដូចសត្វធាតុ”។ គាត់បានបន្ថែមទៀតថា “គ្រួសាររបស់ខ្ញុំមិនខ្លាចទេ យើងមិនទទួល
យកសំណងរបស់ពួកគេឡើយ។ ខ្ញុំនឹងប្តឹងជនសង្ស័យ”។
លោកមឿនតុលា ប្រធានគម្រោងការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានថ្កោលទោសអាជ្ញាធរ ដែលចុះទៅសួរសុខទុក្ខជនរងគ្រោះ។
លោកតុលា បានមានប្រសាសន៍ថា “អ្នកមិនអាចប្រើលុយ ដើម្បីទិញអំពើឧក្រិដ្ឋបានទេ។ ែតប្រាក់មិនអាចទិញអ្វីៗបាននោះទេ”។ លោកបន្ថែមថា ការព្យាយាមរបស់អាជ្ញាធរបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា លោក
បណ្ឌិត គឺជាជនសង្ស័យ។ “ពេលអ្នកមានប្រាក់ អ្នកអាចដើរបាញ់ប្រជាជនអ៊ីចឹងបានដែរឬ?...វាជាការគំរាមកំហែងដល់ពួកគាត់នេះជាទម្រង់នៃការគាបសង្កត់”។
លោកសុកសំអឿន ប្រធានក្រុមអ្នកការពារសិទ្ធិកម្ពុជា បានមានប្រសាសន៍ថា សំណងនៅក្រៅប្រព័ន្ធតុលាការ គឺកើតឡើងជាទូទៅទៅហើយ ហើយជនសង្ស័យក្នុងការបាញ់ប្រហារ អាចព្យាយាមស្វែងរកស្ថានសម្រាលទោសឬ ទទួលទោសរយៈពេលខ្លី ដោយសារ
មិនមានបណ្តឹងពីជនរងគ្រោះ។
លោកបានបន្ថែមថា “មនុស្សភាគច្រើនគិតថា ប្រសិនបើគ្មានបណ្តឹងព្រហ្មទណ្ឌទេ ក៏គ្មានបទល្មើសដែរ។ នោះខុសហើយ”។លោកបន្ថែមថា ទង្វើរបស់អាជ្ញាធរច្រើនតែ
បង្កផលប៉ះពាល់អវិជ្ជមានដល់ប្រព័ន្ធច្បាប់។ លោក សំអឿន បានមានប្រសាសន៍ថា “សាធារណជននឹងលែងទុក្ខចិត្តពួកគេទៀតហើយហើយនឹងលែងចាត់ទុកពួកគេថាជាអ្នកអព្្យាក្រឹត។ ខ្ញុំដឹងថា ក្នុងករណីធម្មតា គេអាចធ្វើអ៊ីចឹងបាន។ ប៉ុន្តែករណីនេះធំណាស់ ដូច្នេះ នេះជាអំពើឆោតល្ងង់របស់ពួកគេ”។ លោកឧត្តមសេនីយ៍ត្រី ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា លោកមិនដឹងថា លោក បណ្ឌិត នៅទី
ណាឡើយ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនដឹងថា គាត់នៅឯណាទេ ប៉ុន្តែខ្ញុំអាថា គាត់មិនទៅក្រៅប្រទេសទេ”។
(រាយការណ៍បន្ថែមដោយ Dene-Hern Chen )
ប្រែសម្រួលដោយ ចេវប៊ុននី