27.4 C
Phnom Penh

TAG

កឋិនទាន

អ្នកស្រី ប៊ុន រ៉ានី អរគុណ​រដ្ឋាភិបាល​វៀតណាម​ដែល​បង្ក​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ក្នុង​ការ​រស់នៅ

ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​វៀតណាម ដោយ​អះអាង​ថា​បាន​បង្ក​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ក្នុង​ការ​រស់នៅ គោរព​ប្រតិបត្តិ​សាសនា វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​រហូត​មក និង​រាប់​ជំនាន់​ទៅ​មុខ​ទៀត ដើម្បី​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​បេតិកភណ្ឌ​មនុស្ស​ជាតិ។ អ្នកស្រី ប៊ុន រ៉ានី បាន​លើកឡើង​ក្នុង​ពិធី​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ នៅ​វត្ត​ពោធិគិរីវង្សារាម ខេត្ត​ត្រាវិញ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម កាលពី​ថ្ងៃទី​០៤ ខែ​វិច្ឆិកា ដោយ​វាយតម្លៃ​ខ្ពស់​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​បាន​បន្ត​ថែរក្សា​បាន​នូវ​វប្បធម៌​ប្រពៃណី​ខ្មែរ​ត​ជំនាន់​កន្លង​មក។ អ្នកស្រី​បញ្ជាក់​ថា អង្គ​កឋិនទាន​នេះ​គឺជា​អង្គ​កឋិនទាន​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ភាតរភាព មិត្តភាព...

លោក ហ៊ុន សែន ដង្ហែ​កឋិន​ទៅ​កម្ពុជា​ក្រោម​គឺ​មាន​ចេតនា​បង្វែរ​ការ​ចាប់​អារម្មណ៍​ពី​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ការ​ដង្ហែ​អង្គ​កឋិនទាន​របស់​លោក ហ៊ុន សែន ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម មិនមែន​ដោយសារ​ខ្វល់ខ្វាយ​ពី​ការ​បាត់បង់​ប្រពៃណី​វប្បធម៌​ខ្មែរ​នោះ​ទេ ប៉ុន្តែ​ដើម្បី​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ប្រឆាំង​នឹង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​តែប៉ុណ្ណោះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា ការ​ដង្ហែ​អង្គ​កឋិន​ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម​នេះ លោក ហ៊ុន សែន មាន​ចេតនា​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ​ពី​ការ​ប្រឆាំង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ ការ​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​សង្គម...

លោក ហ៊ុន សែន ប្រកាស​ដង្ហែ​អង្គ​កឋិនទាន​ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គ្រោង​ដង្ហែ​អង្គ​កឋិនទាន​ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម​នៅ​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ខាងមុខ ដោយ​ដាក់​ឈ្មោះ​ថា អង្គ​កឋិនទាន «មហា​សាមគ្គី​គ្រួសារ​ខ្មែរ» ដែល​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទីកន្លែង គ្រប់​គណបក្ស​នយោបាយ គ្រប់​និន្នាការ​នយោបាយ អាច​ចូលរួម​បាន​ទាំងអស់​គ្នា ពីព្រោះ​ខ្មែរ​លើ ខ្មែរ​កណ្តាល ខ្មែរក្រោម គឺជា​ខ្មែរ​តែ​មួយ។ លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៧ តុលា នេះ​ថា...

IDEA TALK៖ តើ​អ្វី​នៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន សែន ហែ​កឋិន​ទៅ​កម្ពុជា​ក្រោម?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ​២០២៤ ស្តីអំពី៖ ៖ «តើ​អ្វី​នៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន សែន ហែ​កឋិន​ទៅ​កម្ពុជា​ក្រោម?»។

Latest news

© 2021, ដេលី. All rights reserved.