26.6 C
Phnom Penh

TAG

កម្ពុជា-ថៃ

លោក មាជ សុវណ្ណារ៉ា៖ តុលាការ​ថៃ​លើកលែង​ទោស​ឱ្យ​លោក ថាក់ស៊ីន គឺ​មាន​បំណង​ប្រមូល​កម្លាំង​ប្រឆាំង​កម្ពុជា

មេដឹកនាំ​បក្ស​ក្រៅ​រដ្ឋាភិបាល លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​ទម្លាក់​បទ​ចោទ​លើ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជុំវិញ​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ​ថៃ បង្ហាញ​ឱ្យ​ឃើញ​ពី​បំណង​របស់​ថៃ ក្នុង​ការ​ប្រមូលផ្ដុំ​កម្លាំង​គ្នា​ប្រឆាំង​នឹង​កម្ពុជា។ ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ សីហា នេះ​ថា ដើម្បី​ផល​ប្រយោជន៍​ជាតិ មេដឹកនាំ​ថៃ បាន​ទុក​បញ្ហា​ទំនាស់​បែកបាក់​ផ្ទៃក្នុង​របស់​ពួកគេ​មួយ​ឡែក​សិន ដើម្បី​ប្រមូលផ្ដុំ​កម្លាំង​គ្នា​ប្រឆាំង​នឹង​កម្ពុជា ជុំវិញ​ជម្លោះ​ព្រំដែន​នា​ពេលនេះ។ លោក​បន្ត​ថា តុលាការ​ធម្មនុញ្ញ​ថៃ...

រដ្ឋាភិបាល​ថៃ ដាក់​ឈ្មោះ​អ្នកកាសែត​ពី​សេតវិមាន​ពីរ​នាក់​ក្នុង​បញ្ជីខ្មៅ​រឿង​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា

ប្រធាន​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​សេតវិមាន​របស់​ប្រធានាធិបតី​អាមេរិក លោក ហ្គារី ហ្វ្រង់ស៊ី (Gary Franchi) អះអាង​ថា ប្រទេស​ថៃ បាន​ដាក់​លោក Michael B Alfaro និង​រូបលោក​ផ្ទាល់​ក្នុង​បញ្ជីខ្មៅ​របស់​ពួកគេ បន្ទាប់ពី​លោក​រាយការណ៍​អំពី​វិបត្តិ​ព្រំដែន​កម្ពុជា-ថៃ និង​បាន​ដឹកនាំ​ព្រះសង្ឃ​កម្ពុជា ៧០០០​អង្គ ដើម្បី​គាំទ្រ​លោក​ប្រធានាធិបតី​អាមេរិក​សម្រាប់​រង្វាន់​ណូបែល​សន្តិភាព។ ប្រធាន​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​សេតវិមាន​ប្រធានាធិបតី​អាមេរិក លោក ហ្គារី ហ្វ្រង់ស៊ី (Gary Franchi) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ សីហា...

ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់ មាន​ទាំង​ឧត្ដមភេទ ស្នើសុំ​ឱ្យ​មេដឹកនាំ​អាមេរិក​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ-ថៃ

សិស្ស និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ ស្នើសុំ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដាក់​សម្ពាធ​រដ្ឋាភិបាល​ថៃ ឱ្យ​ដោះលែង​វីរ​កងទ័ព​កម្ពុជា ចំនួន ១៨​នាក់ រុះរើ​បន្លា​លួស​ចេញពី​ទឹកដី​ខ្មែរ និង​អនុវត្ត​បទ​ឈប់​បាញ់​ដែល​បាន​ឯកភាព​គ្នា​ឱ្យ​បាន​ត្រឹមត្រូវ។ សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ សីហា នេះ ទទួល​បាន​លិខិត​ពី​សិស្ស និស្សិត...

យោធា​ថៃ ថា​សង្គ្រាម ៥​ថ្ងៃ ខ្លួន​រង​ការ​វាយប្រហារ​តាម​ផ្លូវអាកាស ខណៈ​កម្ពុជា​អះអាង​ថា​ខ្លួន​ជា​អ្នក​រងគ្រោះ

យោធា​ថៃ ប្រាប់​អ្នក​សង្កេតការណ៍​អាស៊ាន​ថា ក្នុង​សង្គ្រាម​រយៈពេល ៥​ថ្ងៃ ខ្លួន​បាន​រង​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ដោយ​កងទ័ព​កម្ពុជា តាម​បន្ទាត់​ព្រំដែន​នៅ​តំបន់​កាបជើង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កងទ័ព​ថៃ វាយបក​ត្រឡប់​ទៅវិញ មុន​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​យប់​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ នោះ។ កាសែត​ថៃ ខៅ​ស៊ុត (Khaosod) ចុះផ្សាយ​ខ្លឹមសារ​របាយការណ៍​យោធា​ថៃ នៅ​ថ្ងៃទី​២០ សីហា នេះ​ថា ភាគី​កម្ពុជា មិន​ត្រឹមតែ​វាយប្រហារ​លើ​ទីតាំង​យោធា​ថៃ ក្នុង​ខេត្ត​សុរិន្ទ ទេ សូម្បី​ទីតាំង​ជនស៊ីវិល​ក្នុង​ខេត្ត​នេះ ក៏​ត្រូវ​ភាគី​កម្ពុជា​វាយប្រហារ​ដែរ...

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​ម៉ាឡេស៊ី បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ឱ្យ​បាន​ឆាប់

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) និង​ដំណើរការ​របស់​ក្រុម​អ្នក​សង្កេតការណ៍​បណ្ដោះអាសន្ន (IOT) ឱ្យ​បាន​ឆាប់ សម្រាប់​តាមដាន​ត្រួតពិនិត្យ​ការ​អនុវត្ត​បទ​ឈប់​បាញ់​ឲ្យ​មាន​ប្រសិទ្ធភាព។ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​បាន​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម...

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ថា​ក្រៅ​ពី​រងគ្រោះ​ពី​ការ​ទម្លាក់​គ្រាប់បែក​របស់​ថៃ នៅ​ត្រូវ​រងគ្រោះ​ដោយ​ការ​បំភ្លៃ​បញ្ហា​គ្រាប់មីន​ទៀត

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លើកឡើង​ថា កម្ពុជា​មិន​ត្រឹមតែ​រងគ្រោះ​ដោយ​ការ​ទម្លាក់​គ្រាប់បែក MK-84, MK-82 និង​គ្រាប់បែក​ចង្កោម​ពី​លើ​យន្តហោះ F-16 របស់​ថៃ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពេលនេះ​ក៏​កំពុង​រងគ្រោះ​ពី​ការ​សម្ដែង​របស់​ភាគី​ថៃ ដែល​កំពុង​ព្យាយាម​ប្រើប្រាស់​បញ្ហា​គ្រាប់មីន ទម្លាក់​កំហុស​លើ​កម្ពុជា​ថែមទៀត។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​២០ សីហា នេះ​ថា ថៃ​កំពុង​ព្យាយាម​ប្រើប្រាស់​បញ្ហា​គ្រាប់មីន​កាឡៃ​ការពិត ដើម្បី​ឱ្យ​ពិភពលោក​យល់​ថា​ខ្លួន​ជា​ជនរងគ្រោះ ខណៈ​ជនរងគ្រោះ​ពិតប្រាកដ គឺ​កម្ពុជា ដែល​ទទួល​រង​នូវ​គ្រាប់បែក​ធុន​ធ្ងន់​ក្នុង​រយៈពេល​សង្គ្រាម ៥​ថ្ងៃ​កន្លង​ទៅ​នេះ។ លោក...

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដង្ហែ​ញត្តិ​ដាក់​តាម​ស្ថានទូត​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ក្រុម​សង្គម​ស៊ីវិល នាំគ្នា​ដង្ហែ​ញត្តិ​ដាក់​តាម​ស្ថានទូត​ទាំង ១៨ ប្រចាំ​នៅ​កម្ពុជា ដែល​ជា​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ពុធ​នេះ រួម​ទាំង​ការិយាល័យ​អង្គការ​សហប្រជាជាតិ ដើម្បី​ស្នើសុំ​ឱ្យ​ប្រទេស​ទាំងនេះ​អនុវត្ត​នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ដែល​បាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចំពោះ​ការ​ការពារ​អធិបតេយ្យភាព​ជាតិ​កម្ពុជា។ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ប្រាប់​អ្នក​សារព័ត៌មាន​ថា គោលបំណង​នៃ​ការ​ដាក់​ញត្តិ​នេះ គឺ​សុំ​ឱ្យ​សហប្រធាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កោះ​ប្រជុំ​ជាបន្ទាន់​ដើម្បី​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​ប្រទេស​ហត្ថលេខី ជុំវិញ​ការ​ឈ្លានពាន​របស់​ប្រទេស​ជិតខាង​មក​លើ​កម្ពុជា នា​ពេលនេះ។ លោក វន់ ពៅ លើកឡើង​ថា ក្នុង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​ធានា​ការពារ​នូវ​ដែន​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា...

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំ​សេតវិមាន​នៃ​ក្រុមហ៊ុន Next News Network ថា​ខ្លួន​មាន​កិត្តិយស​ដែល​បាន​ឈរ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដើម្បី​យុត្តិធម៌

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំ​សេតវិមាន​របស់​ប្រធានាធិបតី​អាមេរិក​ប្រចាំ​ក្រុមហ៊ុន Next News Network អះអាង​ថា លោក​ពិត​ជា​មាន​កិត្តិយស​បំផុត​ក្នុង​ការ​ឈរ​ជាមួយ​ពលរដ្ឋ​ខ្មែរ ដើម្បី​យុត្តិធម៌​សម្រាប់​កម្ពុជា។ លោក ហ្គារី ហ្វ្រែនឈី (Gary Franchi) បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ សីហា នេះ​ថា លោក​មិន​មាន​បំណង​ចង់បាន​កិត្តិយស ឬ​កេរ្តិ៍ឈ្មោះ​ពី​ការ​រាយការណ៍​អំពី​ព្រឹត្តិការណ៍​ជម្លោះ​រវាង​កម្ពុជា-ថៃ នោះ​ទេ ប៉ុន្តែ​លោក​ចង់​ធ្វើ​អ្វី​ដែល​លោក​ដឹង​ថា​វា​ត្រឹមត្រូវ​ក្នុង​បេះដូង​របស់​លោក​ប៉ុណ្ណោះ ហើយ​នេះ​ក៏​ជា​គោលការណ៍​តែ​មួយ​គត់​ដែល​លោក​មាន​ដែរ​ចំពោះ​អ្វី​ដែល​លោក​បាន​មើល​ឃើញ​ថា​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​តែប៉ុណ្ណោះ។ លោក ហ្គារី ហ្វ្រែនឈី (Gary Franchi)...

អង្គការ​ក្រៅ​រដ្ឋាភិបាល​គ្រោង​ដាក់​ញត្តិ​ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជួយ​ការពារ​កម្ពុជា

អង្គការ​ក្រៅ​រដ្ឋាភិបាល រួម​ជាមួយ​ស្ថាប័ន​ផ្សេង​ទៀត គ្រោង​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​នៃ​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​ជួយ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​សន្តិភាព​របស់​កម្ពុជា។ អង្គការ​សង្គម​ស៊ីវិល សមាគម សហជីព និង​បណ្ដាញ​យុវជន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ​នៅ​ថ្ងៃទី​១៩ សីហា នេះ ដោយ​អំពាវនាវ​ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រក្សា​ការ​ប្ដេជ្ញាចិត្ត និង​មាន​ចំណាត់ការ​ដោយ​ការ​សម្របសម្រួល​ជាបន្ទាន់​ក្នុង​ការ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​សន្តិភាព​របស់​កម្ពុជា។ ប្រភព​ដដែល អះអាង​ថា ញត្តិ​នេះ​ជំរុញ​ឱ្យ​រដ្ឋ​ហត្ថលេខី​ទាំងអស់​កោះ​ប្រជុំ ការ​ពិគ្រោះ​យោបល់​ជាបន្ទាន់​តាម​មាត្រា​៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បង្កើត​បេសកកម្ម​ស្វែងរក​ការពិត​ជាមួយ​អន្តរជាតិ ដើម្បី​ស៊ើបអង្កេត​ការ​រំលោភ​បំពាន​ដែល​ត្រូវ​បាន​ចោទប្រកាន់ និង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​មនុស្សធម៌...

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា​ថា​បើ​ចង់​ដឹង​អ្នក​ណា​ឈ្លានពាន​អ្នក​ណា ត្រូវ​ពិនិត្យ​របាយការណ៍​ជាង​១០​ឆ្នាំ​មុន

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា លោក ខេស៊ី បាណេត (Casey Barnet) អំពាវនាវ​ឱ្យ​អ្នក​សង្កេតការណ៍​អន្តរជាតិ ពិនិត្យ​របាយការណ៍​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៤ អំពី​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង ៤០​នាក់​នា​ពេល​នោះ ទើប​ដឹង​អ្នក​ណា​ជា​អ្នក​ឈ្លានពាន​អ្នក​ណា ចំពោះ​សង្គ្រាម​កម្ពុជា-ថៃ ក្នុង​ពេលនេះ។ លោក ខេស៊ី បាណេត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែ​សីហា ថា ប្រសិនបើ​អ្នក​សង្កេតការណ៍​អន្តរជាតិ​ណា​មួយ​មិន​ច្បាស់​ថា​អ្នក​ណា​ជា​អ្នក​ឈ្លានពាន​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នា​ពេលនេះ ពួកគេ​អាច​ពិនិត្យ​មើល​គំរូ​នៃ​ការ​សម្លាប់​ជនស៊ីវិល​កម្ពុជា ដោយ​ទាហាន​ថៃ កាលពី​ជាង...

Latest news

© 2021, ដេលី. All rights reserved.