TAG
កម្ពុជា-អាមេរិក
បទវិភាគ៖ តើលោក ហ៊ុន សែន ចាត់ទុកអាមេរិកជាសត្រូវឬយ៉ាងណាក្នុងសំណុំរឿងលោក កឹម សុខា?
អាមេរិកគឺជាប្រទេសប្រជាធិបតេយ្យមួយដ៏ល្បីល្បាញក្នុងលោក រីឯលោក ហ៊ុន សែន ក៏ជាជនផ្ដាច់ការដ៏ល្បីល្បាញមួយរូបក្នុងលោកដែរ។ ដូច្នេះមាគ៌ានយោបាយអាមេរិក និងលោក ហ៊ុន សែន គឺផ្លូវពីរដែលមានភាពផ្ទុយគ្នាស្រឡះតែម្តង។
ប៉ុន្តែក្នុងពិភពនយោបាយ បុគ្គលឬក្រុមដែលមានទស្សនៈ ឬមាគ៌ាផ្ទុយគ្នា គឺមិនប្រាកដថាជាសត្រូវនឹងគ្នាឡើយ។ ដោយឡែកគោលការណ៍របស់លោក ហ៊ុន សែន អាចផ្ទុយពីនេះ ពោលគឺគាត់រមែងតែងចាត់ទុកអ្នកដែលមានទស្សនៈផ្ទុយពីគាត់ គឺជាសត្រូវ។
ដូច្នេះតើលោក ហ៊ុន សែន ចាត់ទុកអាមេរិកជាសត្រូវ ឬជាមិត្ត?
លោក ហ៊ុន...
អ្នកឃ្លាំមើល៖ ទំនាក់ទំនងកម្ពុជា-អាមេរិកនឹងគ្មានឧបសគ្គ បើរដ្ឋាភិបាលអនុវត្តតាមរដ្ឋធម្មនុញ្ញ
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា អះអាងថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិក នឹងគ្មានឧបសគ្គណាមួយកើតឡើងនោះឡើយ ប្រសិនបើរដ្ឋាភិបាលកម្ពុជាគោរពអនុវត្តឲ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃចន្ទ ទី១៦ ឧសភា ដើមសប្តាហ៍នេះថា នៅពេលដែលមេដឹកនាំបក្សកាន់អំណាច លោក...
អ្នកឃ្លាំមើលថាលោក ហ៊ុន សែន ខកចិត្តចំពោះការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក
អ្នកតស៊ូមតិក្រៅស្រុករិះគន់ថា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កាលពីថ្ងៃទី១២-១៣ ឧសភា កន្លងទៅ ធ្វើឱ្យលោក ហ៊ុន សែន ខកចិត្តយ៉ាងខ្លាំង ដោយសារពុំបានអង្គុយទន្ទឹមគ្នាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ក្នុងនាមជាសហប្រធានក្នុងកិច្ចប្រជុំនេះ។
ប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៥ ខែឧសភា ថា តាមការរៀបចំកន្លែងអង្គុយប្រជុំរបស់សហរដ្ឋអាមេរិក បង្ហាញឱ្យឃើញថា...
អ្នកឃ្លាំមើល៖ រដ្ឋាភិបាលមិនបានលើកឡើងពីទំនាក់ទំនងកម្ពុជា-អាមេរិកបន្ទាប់ពីមកដល់កម្ពុជាវិញ
បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន មិនបានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា-អាមេរិក ថាបានដើរដល់កម្រិតណានោះទេ ក្រោយពីបានដឹកនាំមន្ត្រីជាន់ខ្ពស់របស់ខ្លួនទៅជាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក រយៈពេលពីរថ្ងៃកាលពីថ្ងៃទី១២-១៣ ខែឧសភា កន្លងទៅនេះ។
លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នេះថា លោកនិងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតបានធ្វើដំណើរមកដល់កម្ពុជាវិញហើយ នៅយប់ថ្ងៃអាទិត្យ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រកបដោយលទ្ធផលជោគជ័យរយៈពេលពីរថ្ងៃកាលពីថ្ងៃទី១២-១៣ ខែឧសភា...
លោក ហ៊ុន សែន បដិសេធការចោទប្រកាន់របស់អាមេរិកទាក់ទងនឹងវត្តមានយោធាចិននៅកំពង់ផែរាម
បុរសខ្លាំងក្រាញអំណាចតត្រកូល លោក ហ៊ុន សែន បដិសេធថា ការចោទប្រកាន់លើកំពង់ផែរាមអំពីវត្តមានយោធាចិន ពីសំណាក់សហរដ្ឋអាមេរិក គឺជារឿងមិនពិត ព្រោះកម្ពុជាមានគោលជំហរប្រកាន់នយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ដែលមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ។
មេដឹកនាំខ្មែរដែលគេចាត់ទុកជាឧក្រិដ្ឋជន លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក បន្ទាប់ពីលោកបានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលផ្នែកច្បាប់របស់អាមេរិក លោក ស្កុត ដេវីដ ផាវិន (Scott David Parven) កាលពីថ្ងៃទី១២ ខែឧសភា...
លោក ហ៊ុន សែន ថាកម្ពុជាចង់ធ្វើមិត្តគ្រប់បណ្តាប្រទេសទាំងអស់រួមទាំងអាមេរិក
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា កម្ពុជាចង់ធ្វើមិត្តគ្រប់បណ្តាប្រទេសទាំងអស់ រួមទាំងអាមេរិកផងដែរ ព្រោះកម្ពុជាប្រកាន់ជំហរនយោបាយអព្យាក្រឹតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។
មេដឹកនាំខ្មែរក្រាញអំណាច លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកបន្ទាប់ពីជំនួបជាមួយអតីតសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក ដូណាល់ អឹម បេនតុន (Donald M. Benton) កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ថា កម្ពុជាចង់ធ្វើមិត្តគ្រប់បណ្តាប្រទេសទាំងអស់រួមទាំងអាមេរិកផងដែរ...
លោក ហ៊ុន សែន ថាមិនបានចោទអាមេរិកជួយលោក កឹម សុខា ផ្តួលរំលំរដ្ឋាភិបាលទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធថា លោកមិនបានចោទអាមេរិកនៅពីក្រោយសំណុំរឿងលោក កឹម សុខា នោះទេ ខណៈអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី Wendy Sherman បារម្ភអំពីដំណើរការសវនាការសំណុំរឿងរបស់លោក កឹម សុខា។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានរដ្ឋាភិបាលចោទប្រកាន់ពីបទរួមគំនិតជាមួយបរទេស ក្នុងគម្រោងមួយដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហៅថា «ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល»...
អ្នកតស៊ូមតិថាលោក ហ៊ុន សែន គ្មានឱកាសស្ដារទំនាក់ទំនងល្អជាមួយអាមេរិកឡើងវិញទេ
អ្នកឃ្លាំមើលសង្គមមួយរូបព្រមានថា លោក ហ៊ុន សែន គ្មានឱកាសស្ដារទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកឡើងវិញនោះទេ ប្រសិនបើមិនទម្លាក់ចោលបទចោទលើសំណុំរឿងលោក កឹម សុខា និងជម្រះការសង្ស័យជុំវិញមូលដ្ឋានទ័ពចិនលើទឹកដីកម្ពុជា។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៥ ឧសភា ថា នៅពេលលោក កឹម សុខា នៅតែត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ចោទប្រកាន់ពីបទក្បត់ជាតិនោះ...
IDEA TALK៖ បើរដ្ឋាភិបាលខ្មែរចាត់ទុកសហរដ្ឋអាមេរិកជាសត្រូវ តើពលរដ្ឋខ្មែរ-អាមេរិកាំងមានកាតព្វកិច្ចយ៉ាងណាឲ្យសមជាពលរដ្ឋប្រទេសសេរី?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ស្តីអំពី៖ «បើរដ្ឋាភិបាលខ្មែរចាត់ទុកសហរដ្ឋអាមេរិកជាសត្រូវ តើពលរដ្ឋខ្មែរ-អាមេរិកាំងមានកាតព្វកិច្ចយ៉ាងណាឲ្យសមជាពលរដ្ឋប្រទេសសេរី?»។
អនុព័ន្ធយោធាអាមេរិកថ្មីបំពេញបេសកកម្មការទូតក្រោយកម្ពុជាចុះកិច្ចព្រមព្រៀងជាមួយចិន
ក្រសួងការពារជាតិកម្ពុជា អះអាងថា ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីមកបំពេញបេសកកម្មការទូតយោធានៅកម្ពុជា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហការរវាងកងទ័ពទាំងពីរឲ្យកាន់តែមានភាពជិតស្និទ្ធថែមទៀតរវាងអាមេរិក និងកម្ពុជា បន្ទាប់ពីកម្ពុជាបានចុះហត្ថលេខារួមគ្នាលើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកចិន កាលពីពេលថ្មីៗនេះ។
នាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ថា ការបំពេញបេសកកម្មការទូតយោធានៅកម្ពុជារបស់ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីនេះ ធ្វើឡើងដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហការរវាងកងទ័ពទាំងពីរឲ្យកាន់តែមានភាពជិតស្និទ្ធថែមទៀតរវាងអាមេរិក និងកម្ពុជា។
ប្រភពដដែលអះអាងថា ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មី លោក ថាំង លី ( THANG LY)...