27 C
Phnom Penh

TAG

កម្ពុជា-អាមេរិក

IDEA TALK៖ តើ​អ្វី​ទៅ​ជា​កត្តា​ស្លាប់​រស់​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា និង​អាមេរិក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​កត្តា​ស្លាប់​រស់​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា និង​អាមេរិក?»។

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីរ​ថ្ងៃ

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ២​ថ្ងៃ ពី​ថ្ងៃ​ទី​១២-១៣ ខែ​កក្កដា ឆ្នាំ​២០២២ នេះ ដើម្បី​ជួប​ពិភាក្សា​បញ្ហា​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​២០២២។ សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត​ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី...

បទវិភាគ៖ តើ​លោក ហ៊ុន សែន ចាត់ទុក​អាមេរិក​ជា​សត្រូវ​ឬ​យ៉ាង​ណា​ក្នុង​សំណុំរឿង​លោក កឹម សុខា?

អាមេរិក​គឺជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ដ៏​ល្បីល្បាញ​ក្នុង​លោក រីឯ​លោក ហ៊ុន សែន ក៏​ជា​ជន​ផ្ដាច់ការ​ដ៏​ល្បីល្បាញ​មួយ​រូប​ក្នុង​លោក​ដែរ។ ដូច្នេះ​មាគ៌ា​នយោបាយ​អាមេរិក និង​លោក ហ៊ុន សែន គឺ​ផ្លូវ​ពីរ​ដែល​មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​តែម្តង។ ប៉ុន្តែ​ក្នុង​ពិភព​នយោបាយ បុគ្គល​ឬ​ក្រុម​ដែល​មាន​ទស្សនៈ ឬ​មាគ៌ា​ផ្ទុយ​គ្នា គឺ​មិន​ប្រាកដ​ថា​ជា​សត្រូវ​នឹង​គ្នា​ឡើយ។ ដោយឡែក​គោលការណ៍​របស់​លោក ហ៊ុន សែន អាច​ផ្ទុយ​ពី​នេះ ពោល​គឺ​គាត់​រមែង​តែង​ចាត់ទុក​អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​គាត់ គឺជា​សត្រូវ។ ដូច្នេះ​តើ​លោក ហ៊ុន សែន ចាត់ទុក​អាមេរិក​ជា​សត្រូវ ឬ​ជា​មិត្ត? លោក ហ៊ុន...

អ្នក​ឃ្លាំមើល៖ ទំនាក់ទំនង​កម្ពុជា-អាមេរិក​នឹង​គ្មាន​ឧបសគ្គ បើ​រដ្ឋាភិបាល​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា អះអាង​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក នឹង​គ្មាន​ឧបសគ្គ​ណា​មួយ​កើតឡើង​នោះ​ឡើយ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​គោរព​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​១៦ ឧសភា ដើម​សប្តាហ៍​នេះ​ថា នៅ​ពេល​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក...

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន ខកចិត្ត​ចំពោះ​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក

អ្នក​តស៊ូ​មតិ​ក្រៅ​ស្រុក​រិះគន់​ថា ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក កាលពី​ថ្ងៃ​ទី​១២-១៣ ឧសភា កន្លងទៅ ធ្វើ​ឱ្យ​លោក ហ៊ុន សែន ខកចិត្ត​យ៉ាង​ខ្លាំង ដោយសារ​ពុំ​បាន​អង្គុយ​ទន្ទឹម​គ្នា​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ក្នុង​នាម​ជា​សហប្រធាន​ក្នុង​កិច្ចប្រជុំ​នេះ។ ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ថា តាម​ការ​រៀបចំ​កន្លែង​អង្គុយ​ប្រជុំ​របស់​សហរដ្ឋ​អាមេរិក បង្ហាញ​ឱ្យ​ឃើញ​ថា...

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​មិន​បាន​លើកឡើង​ពី​ទំនាក់ទំនង​កម្ពុជា-អាមេរិក​បន្ទាប់ពី​មក​ដល់​កម្ពុជា​វិញ

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន មិន​បាន​លើកឡើង​អំពី​ទំនាក់ទំនង​រវាង​កម្ពុជា-អាមេរិក ថា​បាន​ដើរ​ដល់​កម្រិត​ណា​នោះ​ទេ ក្រោយពី​បាន​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ទៅ​ជាន់​ទឹកដី​សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក រយៈពេល​ពីរ​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា កន្លងទៅ​នេះ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា លោក​និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​វិញ​ហើយ នៅ​យប់​ថ្ងៃ​អាទិត្យ បន្ទាប់ពី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ប្រកប​ដោយ​លទ្ធផល​ជោគជ័យ​រយៈពេល​ពីរ​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា...

លោក ហ៊ុន សែន បដិសេធ​ការ​ចោទប្រកាន់​របស់​អាមេរិក​ទាក់ទង​នឹង​វត្តមាន​យោធា​ចិន​នៅ​កំពង់ផែ​រាម

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ត្រកូល លោក ហ៊ុន សែន បដិសេធ​ថា ការ​ចោទប្រកាន់​លើ​កំពង់ផែ​រាម​អំពី​វត្តមាន​យោធា​ចិន ពី​សំណាក់​សហរដ្ឋ​អាមេរិក គឺជា​រឿង​មិន​ពិត ព្រោះ​កម្ពុជា​មាន​គោលជំហរ​ប្រកាន់​នយោបាយ​អព្យាក្រឹត​អចិន្ត្រៃយ៍​ដែល​មាន​ចែង​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ។ មេដឹកនាំ​ខ្មែរ​ដែល​គេ​ចាត់ទុក​ជា​ឧក្រិដ្ឋជន លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក បន្ទាប់ពី​លោក​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ និង​បញ្ចុះបញ្ចូល​ផ្នែក​ច្បាប់​របស់​អាមេរិក លោក ស្កុត ដេវីដ ផាវិន (Scott David Parven) កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា...

លោក ហ៊ុន សែន ថា​កម្ពុជា​ចង់​ធ្វើ​មិត្ត​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​រួម​ទាំង​អាមេរិក

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​ចង់​ធ្វើ​មិត្ត​គ្រប់​បណ្តា​ប្រទេស​ទាំងអស់ រួម​ទាំង​អាមេរិក​ផង​ដែរ ព្រោះ​កម្ពុជា​ប្រកាន់​ជំហរ​នយោបាយ​អព្យាក្រឹត​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។ មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​បន្ទាប់ពី​ជំនួប​ជាមួយ​អតីត​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក ដូណាល់ អឹម បេនតុន (Donald M. Benton) កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ ថា កម្ពុជា​ចង់​ធ្វើ​មិត្ត​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​រួម​ទាំង​អាមេរិក​ផង​ដែរ...

លោក ហ៊ុន សែន ថា​មិន​បាន​ចោទ​អាមេរិក​ជួយ​លោក កឹម សុខា ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ​ថា លោក​មិន​បាន​ចោទ​អាមេរិក​នៅ​ពីក្រោយ​សំណុំរឿង​លោក កឹម សុខា នោះ​ទេ ខណៈ​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman បារម្ភ​អំពី​ដំណើរការ​សវនាការ​សំណុំរឿង​របស់​លោក កឹម សុខា។ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រដ្ឋាភិបាល​ចោទប្រកាន់​ពី​បទ​រួម​គំនិត​ជាមួយ​បរទេស ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ហៅ​ថា «ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល»...

អ្នក​តស៊ូ​មតិ​ថា​លោក ហ៊ុន សែន គ្មាន​ឱកាស​ស្ដារ​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​ឡើងវិញ​ទេ

អ្នក​ឃ្លាំមើល​សង្គម​មួយ​រូប​ព្រមាន​ថា លោក ហ៊ុន សែន គ្មាន​ឱកាស​ស្ដារ​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើងវិញ​នោះ​ទេ ប្រសិនបើ​មិន​ទម្លាក់​ចោល​បទ​ចោទ​លើ​សំណុំរឿង​លោក កឹម សុខា និង​ជម្រះ​ការ​សង្ស័យ​ជុំវិញ​មូលដ្ឋាន​ទ័ព​ចិន​លើ​ទឹកដី​កម្ពុជា។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៥ ឧសភា ថា នៅ​ពេល​លោក កឹម សុខា នៅតែ​ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ​នោះ...

Latest news