35.9 C
Phnom Penh

TAG

កូសាំងស៊ីន

សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ខួប​បាត់​ដែនដី​ខ្មែរក្រោម​ដោយ​យាង​ព្រះមហាក្សត្រ​ចូលរួម

សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រកាស​ប្រារព្ធ​ពិធីបុណ្យ​រំឭក​ខួប ៧៦​ឆ្នាំ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ដោយ​បាន​យាង​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ​ផង​ដែរ ដើម្បី​រំឭក​នូវ​វីរភាព​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​ដែល​បាន​បូជា​ជីវិត​ការពារ​ទឹកដី។ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ចេញ​លិខិត​អំពាវនាវ​កាលពី​ថ្ងៃទី​១១ ឧសភា។ ប្រភព​ដដែល​រៀបរាប់​ថា ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២៥ ខាងមុខ​នេះ ជា​ខួប​លើក​ទី ៧៦​ឆ្នាំ​ដែល​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ​សម្រាប់​ប្រជាជាតិ​ខ្មែរ​គ្រប់​រូប ដោយសារតែ​អាណាព្យាបាល​បារាំង កាត់​ទឹកដី​កម្ពុជា​ក្រោម​ប្រគល់​ទៅ​ឱ្យ​ប្រទេស​វៀតណាម ដោយ​ឥត​មាន​ការ​អនុញ្ញាត​ពី​ព្រះរាជា​ខ្មែរ។ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បញ្ជាក់​ថា ពិធីបុណ្យ​នេះ​ក៏​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ព្រះ​វីរបុរស​ខ្មែរ​ស្នេហា​ជាតិ​ទាំងអស់​ដែរ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ...

អ្នក​ឃ្លាំមើល​ថា​ពលរដ្ឋ​ខ្មែរក្រោម​បន្ត​រស់​ដោយ​គ្មាន​សេរីភាព​លើទឹក​ដី​កំណើត ខណៈ​វៀតណាម​រំលោភ​សិទ្ធិ​ពួកគេ​ក្នុង​នាម​ជា​ម្ចាស់​ទឹកដី

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា ថ្ងៃ​ទី​៤ ខែ​មិថុនា គឺជា​ខួប ៧២​ឆ្នាំ​ដែល​ខ្មែរក្រោម​ឈឺចាប់​ព្រោះ​តែ​ទឹកដី​កូសាំងស៊ីន ឬ​ទឹកដី​កម្ពុជាក្រោម បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​វៀតណាម បន្ត​ពី​អាណានិគមនិយម​បារាំង។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ថា មេដឹកនាំ​កុម្មុយនីស្ត​វៀតណាម តែងតែ​ចិញ្ចឹម​មហិច្ឆតា​លេប​យក​ទឹកដី​កម្ពុជា​ទៅ​គ្រប់គ្រង​ក្រោម​អំណាច​របស់​ខ្លួន​ទៅតាម​កាលៈទេសៈ​នយោបាយ​ជាបន្តបន្ទាប់​ឥត​ឈប់ឈរ។ លោក​អះអាង​ថា អំណាច​រដ្ឋការ​ក្រុង​ហាណូយ ត្រូវ​បាន​គេ​មើលឃើញ​ថា ពួកគេ​កំពុងតែ​ជ្រៀតជ្រែក​កិច្ចការ​នយោបាយ​បំបែក​បំបាក់​ជាតិ​ខ្មែរ​តាមរយៈ​នៃ​ការឈ្លានពាន ដោយ​ការ​ប្រឹង​ព្យាយាម​រំលោភ​យក​ទឹកដី​ខ្មែរ​តាម​គ្រប់​រូបភាព ដូចជា​ការរំលោភ​យក​ទឹកដី​កម្ពុជាក្រោម​ក្នុង​ឆ្នាំ​១៩៤៩ និង​ការ​ខ្ចី​ដី​ខ្មែរ​ធ្វើ​ទីលាន​សមរភូមិ​ឈរ​ជើង​ប្រយុទ្ធ​ជាមួយ​កងទ័ព​អាមេរិក...

Latest news

© 2021, ដេលី. All rights reserved.