TAG
កេនយ៉ា
ប្រធានាធិបតីឈ្នះឆ្នោតនៅកេនយ៉ាសន្យាបង្រួបបង្រួមជាតិនិងប្រឆាំងអំពើអយុត្តិធម៌សង្គម
លទ្ធផលបោះឆ្នោតប្រធានាធិបតីនៃប្រទេសកេនយ៉ា បានបង្ហាញថា បេក្ខជនលោក William Ruto ត្រូវបានប្រកាសថាជាអ្នកឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៩ ខែសីហា។ តែយ៉ាងហោចណាស់ លទ្ធផលបោះឆ្នោតបាននាំឱ្យមានភាពចម្រូងចម្រាសកើតឡើងផងដែរនៅក្នុងប្រទេសដ៏ក្រីក្រនៅក្នុងទ្វីបអាហ្វ្រិកមួយនេះ។
តាមលទ្ធផលនៃការបោះឆ្នោតនេះ គឺលោក William Ruto ទទួលបានសំឡេងសន្លឹកឆ្នោតជាង ៥០% ប៉ុណ្ណោះ ខណៈបេក្ខជនចាញ់ឆ្នោត គឺអតីតនាយករដ្ឋមន្ត្រី Raila Odinga ទទួលបានសំឡេងជាង ៤៨%។
ការបោះឆ្នោតដំណាក់កាលថ្មីនេះមានការវាយតម្លៃថា បានប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌ភាគច្រើន ដែលអ្នកសង្កេតការណ៍ជាតិ...