TAG
ក.ប.ប
រយៈពេល ៧ខែដើមឆ្នាំ២០២១ សមត្ថកិច្ចរឹបអូសនិងបង្ក្រាបអាល់កុលក្លែងក្លាយបានចំនួន៩៦តោន
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច បានកម្ទេចចោល និងចុះចាប់អាល់កុលក្លែងក្លាយ (មេតាណុល) ដែលចរាចរណ៍លក់ដូរនៅក្នុងទីផ្សារកម្ពុជា ស្របពេលដែលតម្រូវការប្រើប្រាស់អាល់កុលរបស់ពលរដ្ឋកម្ពុជាកាន់តែកើនឡើង។
ក.ប.ប បានបង្ហោះព័ត៌មានលើបណ្ដាញសង្គមរបស់ខ្លួននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ថា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សហការជាមួយអាជ្ញាធរខណ្ឌដង្កោ កម្ទេចអាល់កុលក្លែងក្លាយចំនួន ៧០១ប៊ីដុង ដែលស្មើនឹងជាង ២ម៉ឺន ១ពាន់លីត្រ...