35 C
Phnom Penh

TAG

ខាន់ ចាន់សុផល

គ.ជ.ប រង​ការ​រិះគន់​ដែល​មិន​ចាត់​វិធានការ​លើ​លោក ខាន់ ចាន់សុផល សកម្មជន​បក្ស​កាន់​អំណាច

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​ចេញ​ប្រតិកម្ម​រិះគន់​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​ប្រកាស​មិន​ចាត់​វិធានការ​ទៅ​លើ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ខាន់ ចាន់សុផល ទោះបី​បុគ្គល​រូប​នេះ​បាន​បំភ័យ និង​បង្ខំ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​ក៏ដោយ។ បើ​តាម​ហ្វេសប៊ុក​ឈ្មោះ Sovan Ran បាន​សរសេរ​រិះគន់​ថា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ខុស ហើយ​សុំទោស​វិញ ពួកគេ​រួច​ពី​សំណាញ់​ច្បាប់ ប៉ុន្តែ​បើ​អ្នក​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ពួកគេ​ជៀស​មិន​ផុត​ពី​ការ​ជាប់​គុក និង​ការ​ពិន័យ​ជា​ប្រាក់​នោះ​ទេ។ សកម្មជន​ការពារ​សិទ្ធិមនុស្ស លោក សាន់ ម៉ាឡា បង្ហាញ​ការ​ហួសចិត្ត​ក្រោយពី​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ឆ្លើយតប​ថា ឝ.ជ.ប មិន​ចាត់​វិធានការ​ច្បាប់​លើ​លោក ខាន់ ចាន់សុផល...

បក្ស​នយោបាយ​និង​មន្ត្រី​សង្គម​ស៊ីវិល​រង់ចាំ​មើល​ចំណាត់ការ​គ.ជ.ប​លើ​លោក ខាន់ ចាន់សុផល

សកម្មជន​នយោបាយ​ដ៏​សកម្ម​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ខាន់ ចាន់សុផល ព្រមាន​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នឹង​ធ្វើ​កោសល្យវិច័យ​ស្នាម​ក្រយៅ​ដៃ​លើ​សន្លឹកឆ្នោត​ដែល​ត្រូវ​បាន​គូស​ខ្វែង​ចោល និង​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ មន្ត្រី​រាជការ និង​កម្មករ​និយោជិត​បញ្ជូន​ទៅ​ឱ្យ​អង្គភាព​របស់​ពួកគេ​ដើម្បី​ដាក់​ពិន័យ។ សកម្មជន​នយោបាយ​របស់​បក្ស​កាន់​អំណាច​លោក ខាន់ ចាន់សុផល បាន​ចេញ​បកស្រាយ​ក្នុង​វីដេអូ​មួយ​កាលពី​ថ្ងៃទី​២០ កក្កដា នេះ​ថា ដើម្បី​គ្រប់គ្រង​អ្នក​បោះឆ្នោត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ផ្ដិត​ស្នាម​មេដៃ​នៅ​លើ​សន្លឹកឆ្នោត មុន​នឹង​អ្នក​បោះឆ្នោត​យក​សន្លឹកឆ្នោត​នោះ​ទៅ​គូស​ក្នុង​បន្ទប់​សម្ងាត់ ដូច្នេះ​បើ​សន្លឹកឆ្នោត​ណា​មាន​សញ្ញា​គូស​ខ្វែង គេ​នឹង​ធ្វើ​កោសល្យវិច័យ​ដើម្បី​រក​ម្ចាស់​ស្នាម​មេដៃ​នោះ​ដើម្បី​ផ្ដន្ទាទោស​ជាមិនខាន។ លោក ខាន់ ចាន់សុផល អះអាង​ថា...

Latest news