32 C
Phnom Penh

TAG

គណបក្ស​កម្លាំង​ជាតិ

ក្រសួង​មហាផ្ទៃ​ព្រមាន​ថា​បក្ស​កម្លាំង​ជាតិ​អាច​ប្រឈម​នឹង​ការ​ប្តឹង​រំលាយ​ពី​សំណាក់​ពលរដ្ឋ

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ស្នើ​ឱ្យ​គណបក្ស​កម្លាំង​ជាតិ ដែល​ទើប​បង្កើត​ថ្មី ពិចារណា​ឡើង​វិញ​ចំពោះ​ការ​តែងតាំង​លោក រ៉ុង ឈុន ជា​ទីប្រឹក្សា​គណបក្ស​នេះ ដើម្បី​ជៀសវាង​ពី​ការ​ប្តឹង​រំលាយ​គណបក្ស​នេះ​ពី​សំណាក់​ពលរដ្ឋ ដោយសារតែ​លោក រ៉ុង ឈុន កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​ច្បាប់​របស់​តុលាការ មិន​ទាន់​មាន​នីតិសម្បទា​គ្រប់គ្រាន់​ធ្វើ​សកម្មភាព​នយោបាយ​នៅឡើយ។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល Fresh News ថា ការ​តែងតាំង​លោក រ៉ុង ឈុន ជា​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ...

លោក រ៉ុង ឈុន ប្រកាស​ចូលរួម​ធ្វើ​នយោបាយ​ថ្មី​ជាមួយ​គណបក្ស​កម្លាំង​ជាតិ ដោយ​លាលែង​តំណែង​ពី​គណបក្ស​ភ្លើង​ទៀន

លោក រ៉ុង ឈុន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ វិច្ឆិកា នេះ ប្រកាស​លាលែង​តំណែង​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន និង​ពី​សមាជិក​គណបក្ស​នេះ បន្ទាប់ពី​លោក​បាន​ចូលរួម​ជីវភាព​នយោបាយ​អស់​រយៈពេល​ជិត ១​ឆ្នាំ ដោយ​លោក​នឹង​ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ ដើម្បី​កសាង​កម្លាំង​នយោបាយ​អ្នក​ប្រជាធិបតេយ្យ​ឱ្យ​កាន់តែ​រីក​ធំធាត់​ឆ្ពោះ​ទៅ​រក​ការ​ដឹកនាំ​ប្រទេស​នា​ពេល​ខាងមុខ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា មូលហេតុ​នៃ​ការ​ចេញពី​គណបក្ស​នេះ គឺ​ដោយសារតែ​គណបក្ស​ភ្លើង​ទៀន មិន​អាច​ចូលរួម​ការ​បោះឆ្នោត​បន្ត​ទៅ​ថ្ងៃ​មុខ​ទៀត​បាន​ទេ ដូច្នេះ​ដើម្បី​បន្ត​ចរន្ត​នយោបាយ...

Latest news

© 2021, ដេលី. All rights reserved.