TAG
គណបក្សខ្មែររួបរួមជាតិ
ថ្ងៃបិទបញ្ចប់ឃោសនាបោះឆ្នោត បក្សបីធ្វើនៅភ្នំពេញ ខណៈបក្សមួយចំនួនទៀតធ្វើតាមខេត្ត
នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ១៤ថ្ងៃ ត្រូវបានបិទបញ្ចប់ហើយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នេះ ដោយមានគណបក្សនយោបាយចំនួន៣ បានធ្វើការឃោសនាធំនៅរាជធានីភ្នំពេញ ខណៈបក្សមួយចំនួនទៀតធ្វើតាមខេត្ត។
ការធ្វើយុទ្ធនាការឃោសនាធំរបស់គណបក្សនយោបាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ខណៈថ្ងៃទី៤ មិថុនា គេហៅថាថ្ងៃ «ស» ដោយគណបក្សនយោបាយទាំងអស់មិនអាចធ្វើការឃោសនាឡើយ។
គណបក្សនយោបាយដែលធ្វើយុទ្ធនាការឃោសនានៅរាជធានីភ្នំពេញ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្សខ្មែររួបរួមជាតិ ខណៈគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សមួយចំនួនទៀតធ្វើនៅតាមខេត្ត ហើយបក្សខ្លះទៀតគ្មានប្រាក់សម្រាប់ធ្វើយុទ្ធនាការធំនៅថ្ងៃបិទបញ្ចប់។
នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជាមានអ្នកចូលរួមហែក្បួនចន្លោះពី...