31 C
Phnom Penh

TAG

គណៈមេធាវី​កម្ពុជា

គណៈមេធាវី​ប្តឹង​លោក ដេវិដ ឆាណាយវា ពី​បទ​ប្រព្រឹត្ត​អំពើ​ក្លែង​ឋានៈ​ជា​មេធាវី​និង​ជេរប្រមាថ​ជា​សាធារណៈ

គណៈមេធាវី​កម្ពុជា បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ពុធ ដោយ​ចោទ​ប្រកាន់​លោក ដេវិដ ឆាណាយវា ថា​បាន​ប្រព្រឹត្ត​អំពើ​ក្លែង​ឋានៈ​ជា​មេធាវី​ដែល​បាន​ផ្ដល់​យោបល់​ប្រឹក្សា​ផ្នែក​ច្បាប់ ដោយ​ប្រើ​តួនាទី​ជា​មេធាវី និង​ជេរប្រមាថ​ជា​សាធារណៈ​លើ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៩ ខែ​មីនា នេះ​ថា ខ្លួន​បាន​សម្រេច​ប្តឹង​លោក ដេវិដ ឆាណាយវា ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដោយសារតែ​លោក ដេវិដ ឆាណាយវា មិន​ត្រឹមតែ​មិន​បញ្ឈប់​សកម្មភាព​ខុស​ច្បាប់​របស់​ខ្លួន​ទេ តែ​បែរ​ជា​ទាមទារ​ឲ្យ​គណៈមេធាវី​កែតម្រូវ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន និង​បាន​ប្រមាថ​មក​លើ​ស្ថាប័ន​គណៈមេធាវី​ថែម​ទៀត។ ការ​ប្តឹងផ្តល់​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ដេវិដ...

គណៈមេធាវី​កម្ពុជា​ព្រមាន​ប្តឹង​លោក ដេវិដ ឆាណាយវា ថា​កំពុង​ប្រកប​វិជ្ជាជីវៈ​មេធាវី​ខុស​ច្បាប់

គណៈមេធាវី​កម្ពុជា ព្រមាន​ប្តឹង​លោក ដេវិដ ឆាណាយវា ថា​កំពុង​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជុំវិញ​ការ​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ដល់​ភាគី​វិវាទ​ដីធ្លី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ គណៈមេធាវី​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា លោក ដេវិដ ឆាណាយវា ពុំ​មាន​សិទ្ធិ​ផ្តល់​ការ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ក្នុង​នាម​ជា​មេធាវី និង​ពុំ​មាន​សិទ្ធិ​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ដូច្នេះ​ការ​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​សម្រាប់​ទំនាស់​ដីធ្លី មិន​ត្រូវ​បាន​អនុញ្ញាត​ជាដាច់ខាត។ ប្រភព​ដដែល​លើកឡើង​ថា ក្នុង​ករណី​ដែល​លោក ដេវិដ ឆាណាយវា មិន​បញ្ឈប់​សកម្មភាព​ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថា​លោក​ជា​មេធាវី​ដែល​មាន​សិទ្ធិ​ប្រកប​វិជ្ជាជីវៈ​ក្នុង​ប្រទេស​កម្ពុជា​ទេ​នោះ...

Latest news