29 C
Phnom Penh

TAG

គោរមងារ

ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​កំណត់​ឱ្យ​មន្ត្រី​និង​ពលរដ្ឋ​ត្រូវតែ​ប្រើ​គោរមងារ​លោក ហ៊ុន ម៉ាណែត ឱ្យ​បាន​ត្រឹម​ត្រូវ​ជា​កំហិត

ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា កំណត់​ឱ្យ​មន្ត្រី​រាជការ​សាធារណៈ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ទាំងអស់ មន្ត្រី​នយោបាយ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ និង​ពលរដ្ឋ​ទូទៅ ត្រូវតែ​ប្រើ​គោរមងារ និង​ឈ្មោះ​ទាំងស្រុង​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ដោយ​ប្រើ​ពាក្យ «សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា» ជា​កំហិត។ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា ចំពោះ​លិខិត​បទដ្ឋាន​នានា​ត្រូវតែ​សរសេរ​គោរមងារ និង​ឈ្មោះ​ទាំងស្រុង​ត្រង់​ចំណុច​ចាប់ផ្តើម​ក្នុង​វាក្យខណ្ឌ​ទី​១ នៃ​លិខិត ប៉ុន្តែ​នៅ​ក្នុង​វាក្យខណ្ឌ​ទី​២ នៃ​លិខិត អាច​សរសេរ​បំព្រួញ​ត្រឹមតែ​ពាក្យ «សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី...

Latest news