TAG
ចាន់ វិចិត្រ
តុលាការខេត្តពោធិ៍សាត់កោះហៅអភិបាលរងស្រុកវាលវែងចូលបំភ្លឺតាមបណ្ដឹងមេបញ្ជាការរងម្នាក់
តំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានចេញដីកាកោះហៅអភិបាលរងស្រុកវាលវែង ម្នាក់ឱ្យចូលបំភ្លឺនៅដើមខែវិច្ឆិកា ខាងមុខនេះ តាមបណ្ដឹងរបស់មេបញ្ជាការរងវរៈលេខ១៤៤ ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅឃុំថ្មដា ស្រុកវាលវែង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងដីកាចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ លោក ខាំ វណ្ណមុន្នីរ័ត្ន បានកោះហៅអភិបាលរងស្រុកវាលវែង លោក ចាន់ វិចិត្រ ឱ្យចូលបំភ្លឺនៅសាលាដំបូងខេត្តនេះនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណីចោទប្រកាន់ថាបាន...