30 C
Phnom Penh

TAG

ចិន-វៀតណាម

ទស្សនកិច្ច​របស់​លោក ស៊ី ជីនពីង ទៅ​វៀតណាម​ក្នុង​គោលដៅ​ពង្រឹង​ឥទ្ធិពល ជាជាង​ពង្រឹង​មិត្តភាព​ក្នុង​នាម​ប្រទេស​ជិតខាង

ប្រធានាធិបតី​ចិន​លោក Xi Jinping ដែល​បាន​ធ្វើ​ដំណើរ​ទស្សនៈ​ទៅ​ជួប​មេដឹកនាំ​កំពូល​នៃ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ គឺជា​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើក​ទី​២ ហើយ​ចាប់តាំងពី​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ក្នុង​ឆ្នាំ​២០១៧ មក។ ដំណើរ​ទស្សនកិច្ច​ពីរ​លើក​ដែល​ធ្វើឡើង​ក្នុង​រយៈពេល ៦​ឆ្នាំ​មក​នេះ តែង​មាន​គោលដៅ​ពីរ​ធំៗ​នៅ​ពីក្រោយ គឺ​ការ​ពង្រឹង​ឥទ្ធិពល​នៃ​ភូមិសាស្ត្រ​នយោបាយ​ផង និង​កិច្ចសហការ​ទ្វេភាគី​ផង​ដែរ ព្រោះ​ថា ប្រទេស​កុម្មុយនីស្ត​ទាំង​ពីរ​នេះ ពិត​មែន​តែ​មាន​ព្រំដែន​ជាប់​គ្នា ប៉ុន្តែ​ពួកគេ​មិន​មាន​ប្រវត្តិ​រួម​រស់​ជាមួយ​គ្នា​ដោយ​សន្តិភាព​រឹងមាំ​នោះ​ទេ​តាំងពី​ដើម​រៀង​មក។ ទស្សនកិច្ច​របស់​លោក ស៊ី ជីនពីង ទៅ​កាន់​ទីក្រុង​ហាណូយ ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ ទី​១២ ធ្នូ នេះ គឺ​មាន​រយៈពេល​ត្រឹមតែ...

លោក ស៊ី ជីនពីង គ្រោង​ទៅ​ទស្សនកិច្ច​ទីក្រុង​ហាណូយ ខណៈ​វៀតណាម​កាន់តែ​ខិត​ទៅ​រក​សហរដ្ឋ​អាមេរិក

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឱ្យ​ដឹង​ថា មន្ត្រី​ចិន និង​វៀតណាម កំពុងតែ​ត្រៀម​រៀបចំ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ទៅ​កាន់​ទីក្រុង​ហាណូយ ដែល​អាច​កើត​ឡើង​នៅ​ចុងខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​នេះ។ ទស្សនកិច្ច​របស់​កំពូល​មេដឹកនាំ​ចិន ដែល​គ្រោង​ធ្វើឡើង​នៅ​ក្រុង​ហាណូយ គឺជា​លើក​ពីរ​ដែល​នៅ​ឆ្នាំ​២០១៧ លោក ស៊ី ទៅ​វៀតណាម​ម្ដង​ហើយ ខណៈ​លោក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី-ប៉ាស៊ីហ្វិក ជាមួយ​លោក ដូណាល់ ត្រាំ លោក វ៉ា្លឌីមៀ...

Latest news