26 C
Phnom Penh

TAG

ច្បាប់លេខ S. 831

IDEA TALK៖ តើ​ច្បាប់​គោលនយោបាយ​លើ​ការ​គាប​សង្កត់​ឆ្លងដែន​ជះ​ឥទ្ធិពល​បែប​ណា​ដល់​ក្រុម​មេដឹកនាំ​ផ្ដាច់ការ​ក្នុង​ពិភពលោក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ច្បាប់​គោលនយោបាយ​លើ​ការ​គាប​សង្កត់​ឆ្លងដែន (Transnational Repression Policy Act) ជះ​ឥទ្ធិពល​បែប​ណា​ដល់​ក្រុម​មេដឹកនាំ​ផ្ដាច់ការ​ក្នុង​ពិភពលោក?»។

ក្រុម​តំណាង​អាមេរិកាំង​កំពុង​ជំរុញ​ច្បាប់​គោល​នយោបាយ​លើ​ការ​គាបសង្កត់​ឆ្លងដែន​ឱ្យ​ចូល​ជា​ធរមាន

ច្បាប់​ថ្មី​មួយ​កំពុងតែ​ត្រូវ​បាន​សិក្សា​ពិចារណា​នៅ​ក្នុង​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស និង​រដ្ឋាភិបាល​បរទេស​ទាំងឡាយ​ណា​ដែល​មាន​ផែនការ​រៀប​គម្រោង​ឃុបឃិត សមគំនិត ជំពាក់ជំពិន​នឹង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​មធ្យោបាយ ដែល​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព អាយុជីវិត​ពលរដ្ឋ​អាមេរិកាំង​នៅ​តាម​សហគមន៍ ឬ​ក្នុង​ប្រទេស​ណា​មួយ​ផ្សេង​ដែល​ពលរដ្ឋ​អាមេរិកាំង​រស់នៅ ធ្វើ​ការងារ ឬ​ដើរ​កម្សាន្ត។ ច្បាប់​ថ្មី​លេខ S. 831 មាន​ចំណងជើង​ថា «ច្បាប់​គោល​នយោបាយ​លើ​ការ​គាប​សង្កត់​ឆ្លងដែន (Transnational Repression Policy Act)» ដែល​ស្នើ​ឡើង​នៅ​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ ដោយ​សមាជិក​ព្រឹទ្ធសភា​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក...

Latest news