31.8 C
Phnom Penh

TAG

ជនជាតិកូរ៉េ

រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ៣​ថ្ងៃ​ដើម្បី​ពិភាក្សា​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អនឡាញ

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង លោក Cho Hyun នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ដើម្បី​ពិភាក្សា និង​បង្កើន​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អនឡាញ។ យោង​តាម​ការ​ជូនដំណឹង​របស់​ការិយាល័យ​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ វិច្ឆិកា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក...

កម្ពុជា និង​តំណាងរាស្ត្រ​កូរ៉េខាងត្បូង បង្ក្រាប​ជនបរទេស ៨៦​នាក់​ដែល​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​អនឡាញ

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ដែល​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​ក្រុម​តំណាងរាស្ត្រ​កូរ៉េខាងត្បូង សមត្ថកិច្ច​កម្ពុជា បាន​ឃាត់​ខ្លួន​ជនបរទេស​ចំនួន ៨៦​នាក់​នៅ​ទីតាំង​សង្ស័យ​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​អនឡាញ (online scams) ស្ថិត​នៅ​អគារ​សេះស ក្នុង​ភូមិ​ព្រៃពពេល សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ។ យោង​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​មន្ត្រី​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នៅ​រសៀល​ថ្ងៃទី​២២ ខែ​តុលា ដោយ​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​ក្រុម​តំណាង​កូរ៉េខាងត្បូង សមត្ថកិច្ច​កម្ពុជា បាន​ឃាត់​ខ្លួន​ជនបរទេស​ចំនួន ៨៦​នាក់ ក្នុង​នោះ​មាន​ជនជាតិ​កូរ៉េ ចំនួន ៥៧​នាក់ និង​ជនជាតិ​ចិន...

អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​បដិសេធ​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​រឿង​ចាប់​ជំរិត

អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា បដិសេធ​ការ​ផ្សព្វផ្សាយ​នៃ​សារព័ត៌មាន​ប្រទេស​កូរ៉េខាងត្បូង KBS News ដែល​បាន​ចុះផ្សាយ​អំពើ​បង្ខាំង​ពលរដ្ឋ​នៃ​សាធារណរដ្ឋ​កូរ៉េ ឱ្យ​ធ្វើ​ការ​ខុស​ច្បាប់ និង​ចាប់​ជំរិត​នៅ​ប្រទេស​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ។ អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ត្រូវ​បាន​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា ស្រង់​សម្ដី​នៅ​ថ្ងៃទី​២៤ តុលា នេះ​ថា ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ទូរទស្សន៍​កូរ៉េខាងត្បូង KBS News ជុំវិញ​អំពើ​បង្ខាំង​មនុស្ស និង​អំពើ​ចាប់​ជំរិត​នេះ មិនមែន​ជា​ការពិត​ឡើយ ហើយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សូម​ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ និង​ច្រានចោល​នូវ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នេះ​ទាំងស្រុង។ លោក...

Latest news

© 2021, ដេលី. All rights reserved.