TAG
ជូឡុង សូមូរ៉ា
អតីតតំណាងរាស្ត្របក្សប្រឆាំងថាក្រុមលោក សម រង្ស៊ី អង្វរលោក ហ៊ុន សែន ឲ្យលើកលែងទោស
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អះអាងថា លោកស្រី ជូឡុង សូមូរ៉ា ភរិយារបស់លោក សម រង្ស៊ី បានបញ្ជាឲ្យលោក ឣេង ឆៃឣ៊ាង អង្វរលោក ហ៊ុន សែន ឲ្យលើកលែងទោសដល់លោកសម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត ជាថ្នូរនឹងការចូលរួមការបោះឆ្នោតឃុំ-សង្កាត់នៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន សុរីដា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៨...
តំណាងអយ្យការថាបើលោក សម រង្ស៊ី និងមន្ត្រីផ្សេងលាសញ្ជាតិបរទេស អាចមកចូលរួមសវនាការបាន
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានលើកឡើងថា លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតអាចចូលមកប្រទេសកម្ពុជា ដើម្បីចូលរួមសវនាការនៅតុលាការបាន បើសិនជាពួកគេលាសញ្ជាតិអាមេរិក និងបារាំង។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ នៅថ្ងៃទី១៦ ធ្នូ នេះ បានបន្តបើកសវនាការសំណុំរឿងមេដឹកនាំ និងសកម្មជនគណបក្សប្រឆាំងទាំង ២១នាក់ដែលជាប់ចោទពីបទ «ញុះញង់យោធិនមិនឱ្យស្ដាប់បទបញ្ជា» «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងរួមគំនិតក្បត់»។...