33.8 C
Phnom Penh

TAG

ឈាវ មុន្និន

លោក ហ៊ុន សែន ចេញ​ព្រះរាជក្រឹត្យ​លុប​ឈ្មោះ​ឧត្ដមសេនីយ៍ត្រី​ម្នាក់​ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ

ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ហ៊ុន សែន ចេញ​ព្រះរាជក្រឹត្យ​លុប​ឈ្មោះ​ឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ តាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន ម៉ាណែត ដោយសារតែ​ការ​ប្រព្រឹត្ត​ខុសឆ្គង​វិន័យ​កងទ័ព។ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន​នៅ​យប់​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៥ លោក ហ៊ុន...

សមាគម​ឧកញ៉ា​កម្ពុជា​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ឧកញ៉ា​រូប​ណា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គោរមងារ​នេះ

សមាគម​ឧកញ៉ា​កម្ពុជា ព្រមាន​នឹង​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់​ចំពោះ​អ្នក​មាន​ងារ​ជា​ឧកញ៉ា​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​សកម្មភាព​ប៉ះពាល់​ដល់​គោរមងារ​ដែល​អង្គ​ព្រះមហាក្សត្រ​បាន​ព្រះរាជទាន។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​២ ខែ​មេសា នេះ សមាគម​ឧកញ៉ា​កម្ពុជា បាន​អំពាវនាវ​ដល់​អ្នក​មាន​ងារ​ជា​ឧកញ៉ា​ទាំងអស់​ឲ្យ​ប្រកាន់ខ្ជាប់​នូវ​កិត្តិយស សីលធម៌ សុជីវធម៌ និង​សេចក្តី​ថ្លៃថ្នូរ​នៅ​ក្នុង​សង្គម ក្នុង​ការ​ប្រកប​មុខរបរ និង​វិជ្ជាជីវៈ​ឱ្យ​បាន​ខ្ជាប់ខ្ជួន។ សមាគម​ឧកញ៉ា​កម្ពុជា ស្នើ​ឲ្យ​អ្នក​ទទួល​បាន​ងារ​ជា​ឧកញ៉ា យកចិត្ត​ទុកដាក់​ឱ្យ​បាន​ខ្ពស់​ជាទីបំផុត​ចំពោះ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម ឬ​មធ្យោបាយ​ផ្សព្វផ្សាយ​នានា ជៀសវាង​ចែកចាយ ឬ​ផ្សព្វផ្សាយ​នូវ​សកម្មភាព ឬ​ការ​ប្រើ​ពាក្យ​សម្ដី​ទាំងឡាយ​ណា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ងារ​ជា​កិត្តិយស​ដែល​អង្គ​ព្រះមហាក្សត្រ​បាន​ព្រះរាជទាន។ មក​ទល់​សព្វថ្ងៃ ប្រទេស​កម្ពុជា​មាន​ឧកញ៉ា​ចំនួន ១២៩៩​នាក់ ហើយ​ឧកញ៉ា​មួយ​ចំនួន​មាន​រហស្សនាម​ល្បីៗ​ខាង​មុខរបរ​បំផ្លាញ​ធនធាន​ធម្មជាតិ សកម្មភាព​ឧក្រិដ្ឋកម្ម ប៉ុន្តែ​មាន​ប្រាក់​ទិញ​ងារ។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ទំនង​ជា​សំដៅ​ទៅ​លើ​ឧកញ៉ា​ម្នាក់​ឈ្មោះ ឈាវ...

អ្នក​ឃ្លាំមើល៖ ការ​ប្រព្រឹត្ត​របស់​បុគ្គល​ឈ្មោះ ឈាវ មុន្និន បង្ហាញ​ឱ្យ​ឃើញ​ពី​កម្សោយ​កម្លាំង​ការពារ​ជាតិ​ខ្មែរ

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ប្រព្រឹត្ត​ខុស​វិន័យ​កម្លាំង​ប្រដាប់​អាវុធ​របស់​បុគ្គល​ឈ្មោះ ឈាវ មុន្និន ជា​សញ្ញា​បង្ហាញ​ឱ្យ​ឃើញ​ពី​កម្សោយ​កម្លាំង​ការពារ​ជាតិ​ខ្មែរ និង​បង្ហាញ​ឱ្យ​ឃើញ​ពី​កម្រិត​ទាប​នៃ​ការ​គ្រប់គ្រង​របស់​ស្ថាប័ន​ការពារ​ទឹកដី​របស់​កម្ពុជា។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ មេសា នេះ​ថា បើ​ពិនិត្យ​លើ​រូបសម្បត្តិ​របស់​បុគ្គល​ឈ្មោះ ឈាវ មុន្និន នេះ ដោយ​ប្រៀបធៀប​ជាមួយ​នឹង​តួនាទី​ក្នុង​កងកម្លាំង​ប្រដាប់​អាវុធ​របស់​គេ គឺ​មិន​សក្ដិសម​ទាល់តែសោះ ព្រោះ​បុគ្គល​រូប​នេះ​នៅ​ក្មេង​ល្ហក់ តែ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្ដមសេនីយ៍ត្រី​ផ្កាយ​១...

Latest news

© 2021, ដេលី. All rights reserved.