30 C
Phnom Penh

TAG

ញៀន សារុំ

លោក ហ៊ុន សែន ចោទ​ចៅសង្កាត់​ពី​បក្ស​ភ្លើង​ទៀន​នៅ​អូរស្មាច់​ថា​កំពុង​ព្យាយាម​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​កំពុង​គាបសង្កត់​ក្រុម​ប្រឆាំង លោក ហ៊ុន សែន ចោទ​ចៅសង្កាត់​ជាប់​ឆ្នោត​ពី​គណបក្ស​ភ្លើង​ទៀន នៅ​សង្កាត់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ លោក ញៀន សារុំ ថា​កំពុង​ព្យាយាម​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ ហើយ​គុក​ក៏​កំពុង​រង់ចាំ​រូបលោក​ដែរ បើ​ចៅសង្កាត់​រូប​នោះ​នៅតែ​បន្ត​សកម្មភាព​របស់​ខ្លួន​បន្ថែម​ទៀត។ មេដឹកនាំ​នយោបាយ​រំលោភ​អំណាច​បំពាន​ច្បាប់​ផ្ដាច់មុខ​នៅ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៣ កក្កដា ថា ការ​ណែនាំ​របស់​ចៅសង្កាត់​ជាប់​ឆ្នោត​ខេត្ត​ឧត្តរមានជ័យ មិន​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ពី​គណបក្ស​ភ្លើង​ទៀន​ដទៃ​ទៀត​ទៅ​ជួប​ប្រជុំ ដើម្បី​ចុះហត្ថលេខា​ទទួលស្គាល់​ច្បាប់​បោះឆ្នោត​ដែល​បក្ស​កាន់​អំណាច​ទើប​នឹង​កែប្រែ ព្រមទាំង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កាល​ពី​ពេល​ថ្មីៗ​នេះ គឺជា​ទង្វើ​ខុសឆ្គង​យ៉ាង​ធ្ងន់ធ្ងរ។ អតីត​មេ​កម្មាភិបាល​យោធា​ខ្មែរក្រហម​ដែល​កំពុង​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា...

Latest news