27 C
Phnom Penh

TAG

ដែន​ជម្រក​សត្វព្រៃ

លោក ហ៊ុន សែន ពង្រីក​ផ្ទៃដី​ដែន​ជម្រក​សត្វព្រៃ​ចំនួន​បី ខណៈ​លោក​ធ្លាប់​កាត់​ឆ្វៀល​ដែន​ជម្រក​សត្វព្រៃ​ផ្សេង​ទៀត

រដ្ឋាភិបាល​ពង្រីក​ផ្ទៃដី​ដែន​ជម្រក​សត្វព្រៃ​នៅ​តំបន់​ចំនួន​៣ ដើម្បី​ការពារ​សោភ័ណភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ ខណៈ​ដែន​ជម្រក​សត្វ​មួយ​ចំនួន​ត្រូវ​បាន​កាត់​ឲ្យ​អ្នក​មាន​អំណាច និង​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា​ដែល​ស្និទ្ធ​នឹង​គ្រួសារ​លោក ហ៊ុន សែន ជា​បន្តបន្ទាប់។ បើ​តាម​អនុក្រឹត្យ​ចំនួន​បី​ដាច់ដោយឡែក​ពី​គ្នា​ដែល​ចេញ​ដោយ​លោក ហ៊ុន សែន កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ បាន​សម្រេច​កែប្រែ​ដែន​ជម្រក​សត្វ​ចំនួន ៣ ដែល​មាន​ផ្ទៃដី​ជាង ២​ម៉ឺន​ហិកតារ។ ដែន​ជម្រក​សត្វព្រៃ​ដែល​រដ្ឋាភិបាល​សម្រេច​ពង្រីក​ទំហំ​ផ្ទៃដី ក្នុង​នោះ​រួម​មាន​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស ដែន​ជម្រក​សត្វព្រៃ​គូលែន-ព្រហ្មទេព និង​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ។ ប្រភព​ដដែល​អះអាង​ថា ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់...

Latest news