28 C
Phnom Penh

TAG

ឌឹម សុវណ្ណារ៉ុម

គ.ជ.ប កំណត់​ថ្ងៃ​បោះឆ្នោត​សាកល្បង​ជ្រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២១

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​សម្រេច​ប្រកាស​ពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សាកល្បង​សម្រាប់​ឆ្នាំ​២០២១ នេះ​ហើយ។ការ​សម្រេច​នេះ ធ្វើឡើង​តាមរយៈ​សេចក្តី​ជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​បាន​ផ្សព្វផ្សាយ​ពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​សាកល្បង និង​ការ​ទទួល​ពាក្យ​ភ្នាក់ងារ​គណបក្ស​នយោបាយ​សម្រាប់​សង្កេតការណ៍​ក្នុង​ការបោះឆ្នោត​សាកល្បង​នេះ។គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២១ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ដ៏​ខ្លី​ខាងមុខ​នេះ ដែល​នឹង​ធ្វើ​ឡើង​ទូទាំង ២៥​រាជធានី-ខេត្ត។គ.ជ.ប អះអាង​ថា ការ​បោះឆ្នោត​សាកល្បង​នេះ​ត្រូវ​បាន​កំណត់​យក​ការិយាល័យ​បោះឆ្នោត​ត្រឹម​តែ ២​ប៉ុណ្ណោះ​សម្រាប់​ឃុំ-សង្កាត់​នីមួយៗ ខណៈ​ការ​ទទួល​ពាក្យ​អ្នក​សង្កេតការណ៍​ជា​ភ្នាក់ងារ​គណបក្ស​នយោបាយ អ្នក​សង្កេតការណ៍​ជាតិ​និង​អន្តរជាតិ អាច​ដាក់​ពាក្យ​ដើម្បី​ចូលរួម​សង្កេតការណ៍​ក្នុង​ដំណើរ​នេះ​ចាប់ពី​ថ្ងៃ​ទី​១...

Latest news