TAG
ណឹម សុវត្ថិ
អនុព័ន្ធយោធាអាមេរិកថ្មីបំពេញបេសកកម្មការទូតក្រោយកម្ពុជាចុះកិច្ចព្រមព្រៀងជាមួយចិន
ក្រសួងការពារជាតិកម្ពុជា អះអាងថា ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីមកបំពេញបេសកកម្មការទូតយោធានៅកម្ពុជា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហការរវាងកងទ័ពទាំងពីរឲ្យកាន់តែមានភាពជិតស្និទ្ធថែមទៀតរវាងអាមេរិក និងកម្ពុជា បន្ទាប់ពីកម្ពុជាបានចុះហត្ថលេខារួមគ្នាលើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកចិន កាលពីពេលថ្មីៗនេះ។
នាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ថា ការបំពេញបេសកកម្មការទូតយោធានៅកម្ពុជារបស់ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីនេះ ធ្វើឡើងដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហការរវាងកងទ័ពទាំងពីរឲ្យកាន់តែមានភាពជិតស្និទ្ធថែមទៀតរវាងអាមេរិក និងកម្ពុជា។
ប្រភពដដែលអះអាងថា ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មី លោក ថាំង លី ( THANG LY)...