26 C
Phnom Penh

TAG

តូ ឡឹម

វៀតណាម​ប្ដេជ្ញា​ប្រឆាំង​រាល់​កម្លាំង​អមិត្ត​ដែល​មាន​បំណង​យក​ទឹកដី​កម្ពុជា​ធ្វើ​ជា​ទីតាំង​ប្រឆាំង​នឹង​ខ្លួន

សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម ព្រមាន​ថា រដ្ឋាភិបាល​វៀតណាម ប្ដេជ្ញា​ប្រឆាំង​រាល់​កម្លាំង​អមិត្ត​ទាំងអស់​ដែល​មាន​បំណង​យក​ទឹកដី​កម្ពុជា ធ្វើ​ជា​ទីតាំង​ប្រឆាំង​នឹង​វៀតណាម ខណៈ​កម្ពុជា​ក៏​បាន​ប្ដេជ្ញា​បែប​នេះ​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម និង​ជា​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន នៅ​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ នេះ ដោយ​លើកឡើង​នូវ​ជំហរ​រួម​គ្នា​ថា ការ​ពង្រឹង​សន្តិសុខ​ជា​កិច្ចការ​សំខាន់​បំផុត​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​នោះ វៀតណាម​ប្ដេជ្ញា​ប្រឆាំង​រាល់​កម្លាំង​អមិត្ត​មិន​ឱ្យ​យក​ទឹកដី​កម្ពុជា ឬ​ទឹកដី​វៀតណាម ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ដាច់ខាត។ សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម​រូប​នេះ​បញ្ជាក់​ថា គណបក្ស​កុម្មុយនីស្ត​វៀតណាម...

Latest news