TAG
ទឺ ប៊ុនឡេង
ACU ចាប់ខ្លួនប្រធាននិងអនុប្រធានរដ្ឋបាលនៃមន្ទីរសុខាភិបាលក្រចេះបន្ទាប់ពីសងលុយពុករលួយទៅម្ចាស់ដើមវិញ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួនប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តក្រចេះ ជាមួយអនុប្រធានម្នាក់ទៀតអស់រយៈពេលជិតកន្លះខែមកហើយ ប៉ុន្តែមិនទាន់បញ្ជូនករណីនេះទៅតុលាការខេត្តនៅឡើយ។
ប្រភពពីមន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋនៅខេត្តក្រចេះ កំពុងទទឹងរង់ចាំមើលលទ្ធផលនៃចំណាត់ការរបស់ ACU បញ្ជូនជនពុករលួយទាំងនោះឡើងតុលាការ ដោយមិនមានការយោគយល់ ដើម្បីជាគំរូល្អដល់អ្នកឯទៀតកុំឱ្យធ្វើតម្រាប់តាម។ ប្រភពដដែលបានឲ្យដឹងថា ការចាប់ខ្លួនពួកគេទាំងពីរនាក់ គឺមានរយៈពេលយូរថ្ងៃមកហើយ នៅមិនឃើញបញ្ជូនជនសង្ស័យឡើងតុលាការទៀត។ ករណីនេះ អាចទំនងជាខ្លាចបែកការរាលដាលដឹងដល់ខេត្តផ្សេងៗទៀត ដែលមានលក្ខណៈពុករលួយរបៀបដូចៗគ្នា។
លោក ទឺ ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តក្រចេះ និងលោក ជាង សុខអេង...
មន្ត្រីសុខាភិបាលទូទាំងខេត្តក្រចេះស្វាគមន៍ ACU ស៊ើបអង្កេតករណីពុករលួយរបស់ប្រធានការិយាល័យរដ្ឋបាល
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការផ្នែកសុខាភិបាលទូទាំងខេត្តក្រចេះ សាទរចំពោះក្រសួងសុខាភិបាល ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលបានចាត់វិធានការលើរឿងពុករលួយរបស់ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ទឺ ប៊ុនឡេង ចាត់ការតាមច្បាប់រកយុត្តិធម៌ឲ្យមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យជាប់កិច្ចសន្យា។
វិធានការច្បាប់របស់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយទៅលើឈ្មោះ ទឺ ប៊ុនឡេង គឺធ្វើឡើងបន្ទាប់ពីមន្ត្រីសុខាភិបាល និងគ្រូពេទ្យដាក់លិខិតស្នើសុំកិច្ចអន្តរាគមន៍ប្ដឹងទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកអភិបាលខេត្តក្រចេះ ជាពិសេសបានផ្ញើសំណូមពរតាមប្រព័ន្ធផ្សព្វផ្សាយជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយបើការស៊ើបអង្កេតពីការប្រព្រឹត្តជនពុករលួយរូបនេះ។
ប្រភពពីមន្ត្រីសុខាភិបាលដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា...
មន្ត្រីនិងបុគ្គលិកសុខាភិបាលខេត្តក្រចេះចោទប្រធានការិយាល័យរដ្ឋបាលថាប្រព្រឹត្តអំពើពុករលួយ
មន្ត្រីរាជការជាអ្នកដឹកនាំ និងបុគ្គលិកធ្វើការនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពខេត្តក្រចេះ បានចោទប្រកាន់ប្រធានការិយាល័យរដ្ឋបាលមន្ទីរសុខាភិបាលខេត្ត ឈ្មោះ ទឺ ប៊ុនឡេង (ហៅពេទ្យ ទូច) ថាប្រព្រឹត្តអំពើពុករលួយ និងមានឥរិយាបថមិនសមរម្យដល់មន្ត្រីរាជការផ្សេងទៀតដែលតែងតែសម្លុតគំរាមកំហែង រំលោភបំពានការងាររបស់ខ្លួន។
លិខិតរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល ប្ដឹងទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអភិបាលខេត្តក្រចេះ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដែលសារព័ត៌មាន The Cambodia Daily ទើបទទួលបានថ្ងៃនេះបានឲ្យដឹងថា ឈ្មោះ...