26.9 C
Phnom Penh

TAG

ទៀ សីហា

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា បដិសេធ​ការ​ផ្សព្វផ្សាយ​របស់​ថៃ ដែល​ថា​ខ្មែរ​សុំ​ចរចា​ឱ្យ​មាន​ឈប់​បាញ់​ជាមួយ​ថៃ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា ទាត់ចោល​សេចក្តី​រាយការណ៍​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​បាន​រាយការណ៍​ថា ប្រទេស​កម្ពុជា សុំ​ចរចា​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ជាមួយ​ភាគី​ថៃ នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) កាលពី​ថ្ងៃទី​២៤ ធ្នូ នោះ។ លោក​បញ្ជាក់​ថា សំណើ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ គឺ​ធ្វើ​ទៅ​តាម​សេចក្តី​ថ្លែងការណ៍​ពី​ប្រធាន​អាស៊ាន ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ពិសេស​ស្តីអំពី​ស្ថានការណ៍​បច្ចុប្បន្ន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ នៅ​ទីក្រុង​កូឡាឡាំពួរ ប៉ុណ្ណោះ មិនមែន​ជា​ការ​សុំ​ចរចា​ជាមួយ​ថៃ ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ឡើយ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា...

ការ​ដក​សព្វាវុធ​ធុន​ធ្ងន់​ចេញពី​តំបន់​ព្រំដែន ចាប់ផ្តើម​ពី​ស្រុក​ជាំក្សាន្ត និង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា អះអាង​ថា ការ​ដក​ចេញ​អាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់​សម្រាប់​ដំណាក់កាល​ទី​១ គឺជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ពី​កាយវិការ​សុច្ឆន្ទៈ និង​ការ​តាំងចិត្ត​ដ៏​ម៉ឺងម៉ាត់​ឥត​ងាករេ​ខាង​ប្រទេស​កម្ពុជា ក្នុង​ការ​អនុវត្ត​សេចក្តី​ថ្លែងការណ៍​រួម ស្ដីពី​សន្តិភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍។ លោក​រដ្ឋមន្ត្រី ទៀ សីហា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​០៤ វិច្ឆិកា ថា ប្រទេស​កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា ភាគី​ទាំង​ពីរ​នឹង​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ ស្វែងរក​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​ភាព​ស្មោះត្រង់ សុច្ឆន្ទៈ និង​តម្លាភាព។ លោក ទៀ សីហា អះអាង​ថា ការ​ដក​អាវុធ​ធុន​ធ្ងន់​សម្រាប់​ដំណាក់កាល​ទី​១ ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​កាន់​ទីតាំង​ដើម​វិញ​ជិត​ក្រុង​ភ្នំពេញ...

លោក ទៀ សីហា មាន​សុទិដ្ឋិនិយម​លើ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ លើក​ទី​២ ថា​នឹង​ឯកភាព​គ្នា

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា មាន​សុទិដ្ឋិនិយម​លើ​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅ​ថ្ងៃទី​២៣ តុលា នេះ ក្នុង​ប្រទេស​ម៉ាឡេស៊ី ថា​ភាគី​ទាំង​ពីរ​នឹង​ឯកភាព​គ្នា​លើ​ការ​កែសម្រួល​យុទ្ធោបករណ៍ និង​សម្ភារៈ​យោធា​ធុន​ធ្ងន់​តាម​បន្ទាត់​ព្រំដែន។ លោក ទៀ សីហា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២២ តុលា នេះ​ថា កម្ពុជា​រំពឹង​យ៉ាង​មុតមាំ​ថា ភាគី​ទាំង​ពីរ​នឹង​អាច​ពិភាក្សា​គ្នា​ក្នុង​បរិយាកាស​មិត្តភាព ការ​ស្ថាបនា និង​ប្រកប​ដោយ​សុឆន្ទៈ​ខ្ពស់​លើ​បញ្ហា​អាទិភាព​ទាំងឡាយ​ដែល​ត្រូវ​លើកឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី...

កម្ពុជា-ថៃ ចរចា​ពី​ការ​បើក​ច្រក​ព្រំដែន​តាម​សំណើ​រដ្ឋាភិបាល​ជប៉ុន សម្រាប់​ការ​ដឹកជញ្ជូន​ទំនិញ​ចាំបាច់

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា និង​ថៃ បាន​ចរចា​គ្នា​ពី​ការ​បើក​ច្រក​ព្រំដែន​មួយ​ចំនួន​តាម​សំណើ​រដ្ឋាភិបាល​ជប៉ុន សម្រាប់​ការ​ដឹកជញ្ជូន​ទំនិញ​ចាំបាច់​ដើម្បី​ធានា​ដល់​សង្វាក់​ផ្គត់ផ្គង់។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ថ្ងៃទី​១០ កញ្ញា នេះ​ថា ក្រៅពី​ពិភាក្សា​ពី​ការ​បើក​ច្រក​ព្រំដែន ភាគី​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​កាត់បន្ថយ​ភាព​តានតឹង​តាមរយៈ​ការ​កែសម្រួល​យុទ្ធោបករណ៍ និង​សម្ភារៈ​យោធា​នៅ​តាម​ព្រំដែន​ផង​ដែរ។ លោក ទៀ សីហា អះអាង​ថា កម្ពុជា-ថៃ ក៏​បាន​ឯកភាព​គ្នា​ជា​គោលការណ៍​ទៅ​លើ​លក្ខខណ្ឌ​ប្រតិបត្តិ...

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថា​ទាហាន​ច្បាំង​នឹង​ថៃ មិន​ខ្វះ​ទេ ស្រប​ពេល​នាយករដ្ឋមន្ត្រី​ប្រកាស​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា អះអាង​ថា ប្រទេស​កម្ពុជា​មិន​ខ្វះ​ទេ​កងទ័ព​ដើម្បី​បញ្ជូន​ឱ្យ​ទៅ​ឈរជើង​ការពារ​ទឹកដី ឬ​ប្រឆាំង​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ ហើយ​ថា​ប្រទេស​កម្ពុជា​ក៏​មិន​ដក​ទ័ព និង​សព្វាវុធ​ធុន​ធ្ងន់​ដាច់ខាត ដរាបណា​ស្ថានការណ៍​តាម​ព្រំដែន​មិន​វិល​ទៅ​រក​ប្រក្រតីភាព​ឡើង​វិញ​ទេ​នោះ។ ថ្លែង​ក្នុង​ពិធី​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍​កងទ័ព​មួក​ខៀវ ដែល​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​នៅ​អាហ្វ្រិក​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៥ លោក ទៀ សីហា លើកឡើង​ថា ដរាបណា​ថៃ មិន​ដក​កងទ័ព និង​សព្វាវុធ​ធុន​ធ្ងន់​របស់​ខ្លួន​ចេញពី​តំបន់​ប្រឈម​ផ្ទុះ​សង្គ្រាម​ជា​មុន និង​មិន​បើក​ព្រំដែន​ទាំងអស់​ឱ្យ​ដូច​ប្រក្រតី​ឡើង​វិញ​ដូច​មុន​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០២៥...

លោក ហ៊ុន សែន ស្នើ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ដែល​សម្ដែង​ដក​កងទ័ព បើ​មិន​បាន​គប់គិត​គ្នា

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចាត់ទុក​ទង្វើ​សកម្មជន​បក្ស​ប្រឆាំង​ដែល​សម្ដែង​អំពី​ការ​ដក​ទ័ព​កម្ពុជា​នៅ​តំបន់​មុំ​៣ ជា​អំពើ​ក្បត់​ជាតិ ដែល​គប់គិត​ជាមួយ​ប្រទេស​ថៃ ឈ្លានពាន​ទឹកដី​ខ្មែរ ដោយ​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថៃ ចាប់​បញ្ជូន​ខ្លួន​សកម្មជន​រូប​នោះ​ទៅ​កម្ពុជា​វិញ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវច្បាប់។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១០ មិថុនា នេះ​ថា ប្រសិនបើ​អាជ្ញាធរ​ថៃ មិន​បាន​គប់គិត​ជាមួយ​សកម្មជន​បក្ស​ប្រឆាំង​ដែល​សម្ដែង​សកម្មភាព​ដក​ទ័ព​ដើម្បី​ចំអក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទេ អាជ្ញាធរ​ថៃ គួរតែ​ក្លាហាន​ចាប់​ជន​នេះ​បញ្ជូន​ឲ្យ​អាជ្ញាធរ​កម្ពុជា ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ លោក ហ៊ុន សែន...

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ព្រមាន​ថា​ដរាបណា​ថៃ​បន្ត​ប្រើ​ផែនទី​ខុស​ពី​ខ្មែរ នោះ​នឹង​មិន​អាច​រក​ចំណុច​កណ្ដាល​បាន​ឡើយ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា ព្រមាន​ថា ដរាបណា​ភាគី​ថៃ នៅតែ​បន្ត​ប្រើ​ផែនទី​មាន​មាត្រដ្ឋាន​ខុស​គ្នា​ពី​ភាគី​ខ្មែរ នោះ​ប្រទេស​ទាំង​ពីរ​នឹង​មិន​អាច​រក​ចំណុច​កណ្ដាល​ក្នុង​ការ​ថែរក្សា​ស្ថិរភាព​ព្រំដែន​បាន​ឡើយ។ លោក ទៀ សីហា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ មិថុនា នេះ ដោយ​បដិសេធ​ដក​កងទ័ព​ខ្មែរ​ចេញពី​តំបន់​ជម្លោះ​មុំ​បី ឬ​ហៅថា​តំបន់​ត្រីកោណ​មរកត តាម​សំណើ​ភាគី​ថៃ ព្រោះ​តំបន់​នេះ​ជា​ទីតាំង​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ជាតិ​ប្រទេស​កម្ពុជា ដែល​បាន​ឈរជើង​ជា​អចិន្ត្រៃយ៍​តាំង​ពី​ដើម​រៀង​មក។ លោក ទៀ សីហា អះអាង​ថា ដោយសារតែ​បែប​នេះ​ហើយ ទើប​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​សម្រេច​ចិត្ត​បញ្ជូន​វិវាទ​អំពី​តំបន់​ទាំង​៤ គឺ​តំបន់​មុំ​បី...

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ត​ពី​ឪពុក​ប្រកាស​ថា ទំនាក់ទំនង​កម្ពុជា-ចិន គ្មាន​ថ្ងៃ​ថមថយ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា អះអាង​ថា ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា-ចិន គ្មាន​ថ្ងៃ​ថមថយ​ដាច់ខាត គឺ​មាន​តែ​រីកចម្រើន និង​រឹងមាំ​ខ្លាំង​ជាង​មុន ជាពិសេស​គឺ​កិច្ចសហការ​រវាង​កងទ័ព និង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ។ លោក ទៀ សីហា លើកឡើង​នៅ​ក្នុង​ពិធី​បិទ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២៥ រវាង​កងទ័ព​កម្ពុជា-ចិន ដែល​បាន​ធ្វើឡើង​នៅ​ភ្នំ​ជុំសែនរីករាយ នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ​ថា ទំនាក់ទំនង​ការទូត​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ស្និទ្ធស្នាល​យ៉ាង​រឹងមាំ ដូច្នេះ​ការ​វាយប្រហារ​ដើម្បី​បំបែក​សាមគ្គីភាព​រវាង​កម្ពុជា និង​ចិន គឺ​មិន​អាច​ជោគជ័យ​បាន​ឡើយ។ លោក...

រដ្ឋមន្ត្រី​ការពារ​ជាតិ​ត​ត្រកូល​កម្ពុជា​អះអាង​ថា​មូលដ្ឋាន​យោធា​រាម​មាន​ទាំង​ទីតាំង​បើកចំហ​និង​បិទបាំង

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លើកឡើង​ថា មូលដ្ឋាន​យោធា​រាម​របស់​កម្ពុជា មិនមែន​ចេះ​តែ​អនុញ្ញាត​ឱ្យ​នាវា​បរទេស​ចូល​ចត និង​ធ្វើ​ទស្សនកិច្ច​ស្រេច​នឹង​ចិត្ត​នោះ​ទេ ហើយ​មូលដ្ឋាន​ទ័ព​ជើងទឹក​នេះ ក៏​មាន​ទីតាំង​បើកចំហ និង​ទីតាំង​សំខាន់ៗ​សម្រាប់​បិទបាំង​ការពារ​ផង​ដែរ។ លោក ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​លើកឡើង​នៅ​ក្នុង​ពិធី​បិទ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២៥ រវាង​កងទ័ព​កម្ពុជា-ចិន នៅ​ថ្ងៃទី​២៨ ខែ​ឧសភា នេះ​ថា អ្នក​ដែល​ចង់​ចូល​មក​មូលដ្ឋាន​យោធា​នេះ ត្រូវ​មាន​លក្ខខណ្ឌ​ពិសេស និង​ត្រូវ​មាន​លក្ខខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព និង​កងទ័ព ជាដើម ទើប​អាច​ចូល​ក្នុង​មូលដ្ឋាន​កងទ័ព​ជើងទឹក​នេះ​បាន។ លោក ទៀ សីហា...

កងទ័ព​មួក​ខៀវ​កម្ពុជា ២​នាក់​បាន​ស្លាប់​ក្នុង​បេសកកម្ម​នៅ​ស៊ូដង់​ខាងត្បូង

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា អះអាង​ថា កងទ័ព​មួក​ខៀវ​កម្ពុជា ២​នាក់​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​បេសកកម្ម​ក្នុង​ទីក្រុង Malakal នៃ​សាធារណរដ្ឋ​ស៊ូដង់ខាងត្បូង។ រដ្ឋមន្ត្រី​ត​ពូជ​នៃ​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៤ ឧសភា នេះ​ថា លោក​ស្តាយ​ចំពោះ​ការ​បាត់បង់​យោធិន​ដ៏​ឆ្នើម​ពីរ​រូប ដែល​បាន​ធ្វើ​ពលិកម្ម​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ជា​ទី​ស្នេហា ក្នុង​ការ​ចូលរួម​ថែរក្សា​សន្តិភាព ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ និង​រួម​សុខទុក្ខ​ជាមួយ​ប្រជាជន​កម្ពុជា​រហូត​ដល់​ថ្ងៃ​អវសាន​នៃ​ជីវិត។ យោង​តាម​រូបថត​ដែល​លោក ទៀ សីហា បាន​បង្ហោះ​នោះ កងទ័ព​មួក​ខៀវ​កម្ពុជា...

Latest news

© 2021, ដេលី. All rights reserved.