26 C
Phnom Penh

TAG

នេប៉ាល់

អតីត​នាយករដ្ឋមន្ត្រី​និង​អតីត​រដ្ឋមន្ត្រី​មហាផ្ទៃ​នេប៉ាល់ ប្រឈមមុខ​នឹង​ការ​ចាប់​ខ្លួន​ពី​បទ​បញ្ជា​ឱ្យ​បាញ់​សម្លាប់​បាតុករ

ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ប៉ូលិស​ក្រុង Kathmandu នៃ​ប្រទេស​នេប៉ាល់ ប្រកាស​ពី​ការ​ទទួលយក​ពាក្យបណ្ដឹង​របស់​គ្រួសារ​ជនរងគ្រោះ ដែល​ប្ដឹង​អតីត​នាយករដ្ឋមន្ត្រី KP Sharma Oli និង​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ Ramesh Lekhak ពី​បទ​បញ្ជា​ឱ្យ​បាញ់​សម្លាប់​បាតុករ​នៅ​ក្នុង​ការ​បាញ់​បង្ក្រាប​អំឡុង​ផ្ទុះ​បាតុកម្ម​ដ៏​ហិង្សា​កាលពី​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ។ សារព័ត៌មាន Kathmandu Post នៅ​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ បាន​ចុះផ្សាយ​ថា ដើមឡើយ ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ប៉ូលិស​ក្រុង...

យុវជន GenZ នៅ​ប្រទេស​ម៉ារ៉ុក ដែល​ចម្លង​គំរូ​យុវជន GenZ នៅ​នេប៉ាល់ ដាក់​សម្ពាធ​ឱ្យ​រំលាយ​រដ្ឋាភិបាល

នៅ​រដ្ឋធានី Rabat នៃ​ប្រទេស​ម៉ារ៉ុក បាតុកម្ម​ទ្រង់ទ្រាយ​ធំ​កំពុង​ផ្ទុះ​ឡើង។ ក្រុម​បាតុករ​ភាគច្រើន​ជា​យុវជន កំពុង​ដាក់​សម្ពាធ​ឱ្យ​រំលាយ​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី Aziz Akhannouch បន្ទាប់ពី​ផ្ទុះ​បាតុកម្ម​ជាច្រើន​ថ្ងៃ បាន​បណ្ដាល​ឱ្យ​មនុស្ស ៣​នាក់​ស្លាប់។ គេ​ហៅថា​ជា​បាតុកម្ម Morocco នៃ​ក្រុម​ចលនា GenZ ២១២។ ក្រុម​បាតុករ GenZ ២១២ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជាមួយ​នឹង​ការ​សរសេរ​លើ​ផ្ទាំង​បដា​ថា៖ «យើង​ទាមទារ​ឱ្យ​មាន​ការ​រំលាយ​រដ្ឋាភិបាល ព្រោះតែ​មិន​ត្រឹម​មិន​ជួយ​ការពារ​សិទ្ធិមនុស្ស តែ​បាន​កំពុង​បង្ក​អយុត្តិធម៌​សង្គម​កាន់តែ​ធ្ងន់ធ្ងរ។» ក្រុម​បាតុករ​ដែល​ដឹកនាំ​ការ​តវ៉ា​ទ្រង់ទ្រាយ​ដ៏​ធំ​នៅ​រដ្ឋធានី Rabat ផ្ទុះ​ឡើង​បន្ទាប់ពី​ផ្ទុះ​ចលាចល​ជាច្រើន​ថ្ងៃ...

នេប៉ាល់ ហាម​មិន​ឱ្យ​នាយករដ្ឋមន្ត្រី​ធ្លាក់​ពី​អំណាច ចាកចេញ​ពី​ទីក្រុង Kathmandu ដោយ​បង្គាប់​ឱ្យ​រង់ចាំ​ឡើង​តុលាការ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៃ​រដ្ឋាភិបាល​បណ្ដោះអាសន្ន​នេប៉ាល់ នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ បាន​ដាក់​បម្រាម​ការ​ធ្វើ​ដំណើរ​ទៅ​លើ​លោក KP Sharma Oli ដែល​ត្រូវ​បាន​រុញ​ឱ្យ​ធ្លាក់​ពី​អំណាច​ពី​នាយករដ្ឋមន្ត្រី និង​អតីត​រដ្ឋមន្ត្រី​ជាន់ខ្ពស់ ៤​នាក់​ទៀត ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​ពី​ករណី​បាញ់​សម្លាប់​បាតុករ​នៅ​ក្នុង​ចលនា​បាតុកម្ម​ដ៏​មហិមា​កាលពី​ថ្ងៃទី​៨ កញ្ញា កន្លង​មក​នេះ។ រដ្ឋមន្ត្រី​ជាន់ខ្ពស់ ៤​នាក់​ស្ថិត​ក្នុង​បម្រាម​ការ​ធ្វើ​ដំណើរ រួម​មាន​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក Ramesh អតីត​ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត​ជាតិ លោក Hutaraj Thapa...

៤​ឆ្នាំ​ចុងក្រោយ មេដឹកនាំ​ប្រទេស​ចំនួន​បី​នៅ​អាស៊ី​ខាងត្បូង ត្រូវ​បាន​ក្រុម​បាតុករ​ទាញ​ទម្លាក់​ពី​អំណាច

ទីភ្នាក់ងារ​សារព័ត៌មាន AP បញ្ចេញ​សម្រង់​អត្ថបទ​មួយ​ដែល​បាន​រំឭក​អំពី​ការ​ផ្ទុះ​បាតុកម្ម​តវ៉ា​ពី​សំណាក់​ប្រជាជន​ដូចៗ​គ្នា​កើតឡើង​លើ​ប្រទេស​ចំនួន​៣ នៅ​អាស៊ី​ខាងត្បូង ដែល​ឈាន​ទៅ​រក​ការ​ផ្តួល​រំលំ​មេដឹកនាំ​ប្រទេស​ទាំង​បី​នោះ​ពី​អំណាច។ ប្រទេស​ទាំង​បី​ដែល​រង​នូវ​ការ​បក់​បោក​ដោយ​រលក​បាតុកម្ម​កំហឹង​ពី​ប្រជាជន​នេះ គឺ​ប្រទេស​ស្រីលង្កា បង់ក្លាដេស និង​ប្រទេស​នេប៉ាល់។ គេ​នៅ​ចាំ​បាន​ថា កាល​ឆ្នាំ​២០២២ ប្រទេស​ស្រីលង្កា ត្រូវ​បាន​រលក​កំហឹង​សាធារណៈ​បោកបក់​ដ៏​ខ្លាំង ដែល​នាំ​ឱ្យ​ប្រធានាធិបតី​ត្រូវ​ចុះ​ចេញពី​អំណាច។ ពីរ​ឆ្នាំ​ក្រោយ​មក បាតុកម្ម​ដូច​គ្នា​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​បង់ក្លាដេស ដែល​ក្រុម​បាតុករ​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​ខ្លួន។ ចំណែក​ក្នុង​ពេល​ថ្មីៗ​នេះ កំហឹង​មហាជន​ក៏​បាន​ឆក់​ឱកាស​កាន់តែ​ខ្លាំង​នៅ​ប្រទេស​នេប៉ាល់ ដោយ​បាន​បង្ខំ​ឱ្យ​នាយករដ្ឋមន្ត្រី​ត្រូវ​លាលែង​តំណែង​ត្រឹម​តែ​មួយ​ថ្ងៃ​នៃ​ការ​ផ្ទុះ​បាតុកម្ម​ពី​ក្រុម​យុវជន​វ័យក្មេង Gen Z។ ចលនា​តវ៉ា​ទាំងនេះ ជា​ញឹកញាប់​ចាប់ផ្តើម​ពី​ការ​តវ៉ា​ដែល​មាន​មូលហេតុ​ជាក់លាក់​មួយ ប៉ុន្តែ​ចុងក្រោយ វិវត្ត​ទៅ​ជា​ការ​ប្រឆាំង​ទម្លាក់​មេដឹកនាំ​ពី​អំណាច។ គេ​អាច​និយាយ​ថា​មាន​លក្ខណៈ​រួម​ដូច​គ្នា...

ប្រធានាធិបតី​និង​កងទ័ព​នេប៉ាល់ កំពុង​ជ្រើស​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន ខណៈ​តំណាង​បាតុករ​ចង់​ឱ្យ​រំលាយ​សភា

ក្រុម​កងទ័ព​នេប៉ាល់ និង​ប្រធានាធិបតី កំពុង​ស្វែងរក​នាយករដ្ឋមន្ត្រី​ថ្មី​បណ្ដោះអាសន្ន ដើម្បី​ជំនួស​គណៈរដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​រំលាយ​ក្រោម​ភ្លើង​កំហឹង​របស់​បាតុករ ដែល​ងើប​ឡើង​ប្រឆាំង​សង្គម​ពុករលួយ​ឈាន​ដល់​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល និង​ដុត​អគារ​រដ្ឋសភា​ឆេះ​ខ្លោច។ ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​រាយការណ៍​ថា ប្រទេស​នេប៉ាល់ ដែល​មាន​ប្រជាជន ៣០​លាន​នាក់ បាន​ធ្លាក់​ទៅ​ក្នុង​ចលាចល​ក្នុង​សប្ដាហ៍​នេះ បន្ទាប់ពី​កងកម្លាំង​សន្តិសុខ​ប្រើប្រាស់​អំពើ​ហិង្សា​វាយ​បំបែក​ហ្វូង​បាតុករ​បង្ក​ឱ្យ​មនុស្ស​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា។ ដើមចម​បើ​ទោះជា​ចេញពី​ការ​ងើប​ឡើង​ប្រឆាំង​ការ​បិទ​បណ្ដាញ​សង្គម​ក៏​ពិត​មែន តែ​វា​បាន​ប្រែ​រូបភាព​ទៅ​ជា​ការ​ប្រឆាំង​នឹង​របប​ពុករលួយ​នៃ​រដ្ឋាភិបាល​របស់​ក្រុម​កែទម្រង់​ដឹកនាំ​ប្រទេស ដែល​កើត​ចេញពី​ភ្នក់ភ្លើង​សង្គ្រាម​ស៊ីវិល​កាលពី ២៣​ឆ្នាំ​កន្លង​មក​នេះ។ នៅ​ក្នុង​អំពើ​កុបកម្ម ៣​ថ្ងៃ​ជាប់​គ្នា ចន្លោះ​ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​៩ ខែ​កញ្ញា មនុស្ស​ស្លាប់​កើន​ឡើង ៥១​នាក់ និង​រង​របួស​ជាង ១៣០០​នាក់។...

កងទ័ព​នេប៉ាល់ ដណ្តើម​បាន​ទីក្រុង Kathmandu មក​វិញ ក្រោយពី​រដ្ឋធានី​មួយ​នេះ​ធ្លាក់​ក្នុង​អំពើ​កុបកម្ម

កងទ័ពនេប៉ាល់ដណ្តើមបានទីក្រុង Kathmandu មកវិញក្រោយពីរដ្ឋធានីមួយនេះធ្លាក់ក្នុងអំពើកុបកម្ម យោង​តាម​ការ​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១១ កញ្ញា នេះ ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន ABC News កងទ័ព​នៃ​ប្រទេស​នេប៉ាល់ បាន​ដណ្តើម​កាន់កាប់​រដ្ឋធានី Kathmandu មក​វិញ បន្ទាប់ពី​រដ្ឋធានី​មួយ​នេះ​ធ្លាក់​ក្នុង​អំពើ​កុបកម្ម​បង្ក​ហិង្សា​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ បណ្ដាល​ឱ្យ​មនុស្ស ៣០​នាក់​ស្លាប់ ជាង ១​ពាន់​នាក់​រង​របួស បង្ខំ​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង និង​អគារ​សំខាន់ៗ​រួម​ទាំង​អគារ​រដ្ឋសភា​របស់​ប្រទេស ត្រូវ​បាន​ដុត​កម្ទេច។ នៅ​ខណៈ​នេះ កងទ័ព​បាន​កំពុង​ដើរ​ល្បាត​តាម​ដងផ្លូវ​នៃ​រដ្ឋធានី ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ និង​តាម​ទប់ស្កាត់​ក្រុម​យុវជន​មួយ​ចំនួន​ដែល​មិន​ព្រម​បញ្ឈប់​ហិង្សា។ ការ​តវ៉ា​ដ៏​សាហាវ​នៅ​ក្នុង​សប្តាហ៍​នេះ បើ​តាម​ប៉ូលិស...

កងទ័ព​នេប៉ាល់ ត្រូវ​បាន​ស្នើ​អន្តរាគមន៍​ដើរ​ល្បាត​នៅ​ក្នុង​ទីក្រុង​កាតម៉ានឌូ ខណៈ​អំពើ​ហិង្សា​នៅតែ​បន្ត

ប្រឈមមុខ​នឹង​ភាព​ចលាចល ប្រធានាធិបតី​នេប៉ាល់ លោក Ram Chandra Poudel បាន​ចេញ​មុខ​អំពាវនាវ​ឲ្យ​គ្រប់​ភាគី ទាំង​ក្រុម​បាតុករ​ផង​ដែរ ត្រូវតែ​សហការ​គ្នា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី។ លោក​ប្រធានាធិបតី​បាន​អំពាវនាវ​ឲ្យ​បាតុករ​ទប់​កំហឹង ឈប់​ដុត​បំផ្លាញ និង​កុំ​បង្ក​ការ​ខូចខាត​សម្បត្តិ​សាធារណៈ ឬ​ឯកជន។ កំហឹង​ពលរដ្ឋ​នេប៉ាល់ ឆេះ​ពុះកញ្ជ្រោល​ខ្លាំង​ឡើងៗ​ក្រោយ​ការ​បង្ក្រាប​ហិង្សា​របស់​អាជ្ញាធរ ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច ២២​នាក់ និង​របួស​ច្រើន​រយ​នាក់ ដែល​ហិង្សា​ផ្ទុះ​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា​នេះ។ ជាមួយ​នឹង​ការ​ទប់​ខ្លួន​មិន​ជាប់​នឹង​កំហឹង​របស់​ប្រជាជន​នេប៉ាល់ នាយករដ្ឋមន្ត្រី​នេប៉ាល់ លោក Khadga Prasad Sharma Oli...

នាយករដ្ឋមន្ត្រី​នេប៉ាល់ លាលែង​ពី​តំណែង ក្រោយពី​មហា​បាតុកម្ម​របស់​យុវជន​តវ៉ា​រឿង​បិទ​ខ្ទប់​បណ្ដាញ​សង្គម​និង​អំពើពុករលួយ

នាយករដ្ឋមន្ត្រី​នេប៉ាល់ លោក K P Sharma Oli សម្រេច​ចុះ​ចេញពី​តំណែង​កាលពី​ថ្ងៃ​អង្គារ ខណៈ​ប្រជាជន​ផ្ទុះ​បាតុកម្ម​ភ្លូកទឹកភ្លូកដី​ប្រឆាំង​នឹង​លោក​ជាច្រើន​ថ្ងៃ​មក​នេះ។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន NDTV World នៃ​ប្រទេស​ឥណ្ឌា បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៨ កញ្ញា នេះ​ថា ការ​ចុះ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក Sharma Oli ក្រោយពី​បាតុករ​រាប់​ពាន់​នាក់​បាន​សម្រុក​ចូល​ការិយាល័យ និង​ភូមិគ្រឹះ​របស់​លោក​នៅ​ទីក្រុង Kathmandu។ ប្រជាជន​នេប៉ាល់​រាប់​ម៉ឺន​សែន​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​តាម​ដងផ្លូវ និង​តំបន់​នៃ​អគារ​របស់​រដ្ឋាភិបាល ទាមទារ​ឱ្យ​លោក Sharma...

Latest news

© 2021, ដេលី. All rights reserved.