35 C
Phnom Penh

TAG

បុរីពិភពថ្មី

ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​ចោទ​បុគ្គល​ពីរ​នាក់​ជា​ឈ្មួញ​កណ្ដាល​ញុះញង់​ឱ្យ​អតិថិជន​ផ្ទុះ​ការ​តវ៉ា​មក​លើ​ខ្លួន

បុរី​ពិភព​ថ្មី​របស់​អ្នកឧកញ៉ា ហុង ពីវ ចោទ​ថា ការ​ផ្ទុះ​ការ​តវ៉ា​ពី​សំណាក់​អតិថិជន​មក​លើ​បុរី​ពិភព​ថ្មី​កាលពី​ពេល​ថ្មីៗ​នេះ គឺជា​ការ​ញុះញង់​របស់​ឈ្មួញ​កណ្តាល​ពីរ​នាក់ គឺ​អគ្គនាយក​ក្រុមហ៊ុន K.B Real Estate លោក ឆាយ យាន និង​លោក ហេង តារា ដែល​បាន​ទិញ​ផ្ទះ​ចំនួន ២៤៥​ខ្នង​ផ្ទះ​ពី​បុរី​ពិភព​ថ្មី​យក​ទៅ​លក់​បន្ត ប៉ុន្តែ​លក់​មិន​ចេញ ទើប​ពួកគេ​ញុះញង់​ឱ្យ​មាន​ការ​តវ៉ា។ ក្រុមហ៊ុន​បុរី​ពិភព​ថ្មី អះអាង​ថា ឈ្មួញ​កណ្តាល​ទាំង​ពីរ​នាក់​ខាងលើ​បាន​ទិញ​ផ្ទះ​ពី​បុរី​ពិភព​ថ្មី ដើម្បី​យក​ទៅ​លក់​បន្ត​បាន​ចំណេញ​រាប់​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​នោះ​លោក...

អ្នក​ទិញ​ផ្ទះ​បុរី​ពិភព​ថ្មី​តវ៉ា​ទាមទារ​ឱ្យ​អ្នកឧកញ៉ា ហុង ពីវ សង​ប្រាក់ ៥០% ដល់​ម្ចាស់​ផ្ទះ​ដែល​ក្រុមហ៊ុន​រឹបអូស

អ្នក​ទិញ​ផ្ទះ​បង់​រំលស់​បុរី​ពិភព​ថ្មី នាំគ្នា​តវ៉ា​ទាមទារ​ឲ្យ​អ្នកឧកញ៉ា ហុង ពីវ ម្ចាស់​បុរី​ពិភព​ថ្មី ដោះស្រាយ​ប្រាក់ ៥០% ដល់​ម្ចាស់​ផ្ទះ​ដែល​ក្រុមហ៊ុន​រឹបអូស និង​ទទួល​ទិញ​ផ្ទះ​យក​វិញ​សម្រាប់​អ្នក​ដែល​អស់​លទ្ធផល​បង់​រំលស់។ អតិថិជន​បុរី​ពិភព​ថ្មី​ជាង ១០០​នាក់ នៅ​ថ្ងៃទី​២៧ ខែ​តុលា នេះ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ដោយ​លើក​រូបថត​ឧកញ៉ា ហុង ពីវ និង​គ្រួសារ អម​ជាមួយ​នឹង​បដា​ទាមទារ​ឲ្យ​ម្ចាស់​បុរី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំនួន ៤​ចំណុច នៅ​មុខ​ការិយាល័យ​បុរី​ពិភព​ថ្មី ស្ថិត​ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។ ចំណុច​ទាំង ៤ ដែល​អ្នក​ទិញ​ផ្ទះ​ទាមទារ...

Latest news