TAG
ប៉ានខែម ប៊ុនថាន
ភាគ១៖ តើបណ្ដាញបក្សប្រជាជនកម្ពុជាកំពុងធ្វើសកម្មភាពអ្វីខ្លះ ហើយមានបំណងអ្វីនៅបរទេស?
តាមការស៊ើបអង្កេត និងស្រាវជ្រាវមួយរកឃើញថា គណបក្សប្រជាជនកម្ពុជា កំពុងបង្កើនការប្រើប្រាស់បណ្ដាញយុវជនឲ្យធ្វើសកម្មភាពជ្រើសរើសមនុស្សក្នុងសហគមន៍ខ្មែរនៅបរទេសឲ្យចូលជាសមាជិកបក្សរបស់ខ្លួនយ៉ាងគគ្រឹកគគ្រេង។
តើការរៀបចំ និងការបង្កើននូវបណ្ដាញរបស់បក្សកាន់អំណាចនៅកម្ពុជាមានបំណងអ្វី? តើពួកគេបង្កើតបណ្ដាញនៅបរទេសដោយរបៀបណា ហើយអ្នកណាជាមេគំនិត?
គណបក្សប្រជាជនកម្ពុជា ក្រោមកិច្ចដឹកនាំប្រធានថ្មី គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាមដើម ហ៊ុន ណាល់ ឬ ហ៊ុន ប៊ុនណាល់ ក្រោយពីលោក ជា ស៊ីម ប្រធានបក្សពីមុនបានទទួលមរណភាពបានខិតខំប្រឹងប្រែងពង្រឹងពង្រីកទំហំសមាជិកភាពបក្សឥតឈប់ឈរ ដោយផ្តើមពីក្នុងប្រទេស ហើយបន្តទៅក្រៅប្រទេសថែមទៀត។ ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជា...