32 C
Phnom Penh

TAG

ប៊ុន ស្រីទូច

មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​ការ​មិន​អនុវត្ត​ច្បាប់​ចាប់​ឧក្រិដ្ឋជន​ចាប់​ជំរិត គឺជា​ការ​គប់គិត​គ្នា​រវាង​សមត្ថកិច្ច​និង​ជនល្មើស

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចាត់ទុក​ការ​មិន​អនុវត្ត​ច្បាប់​ចាប់​ឧក្រិដ្ឋជន​ជនជាតិ​ចិន ដែល​បាន​ចាប់​ជំរិត​លើ​នារី​រងគ្រោះ​អស់​ជាច្រើន​ខែ​មក​នេះ គឺជា​ការ​គប់គិត​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុម​ឧក្រិដ្ឋជន ព្រោះ​នេះ​ជា​អំពើ​ឧក្រិដ្ឋ​មិន​អាច​សម្រុះសម្រួល​ដោយ​គ្រាន់តែ​សង​លុយ​ឱ្យ​ជនរងគ្រោះ​វិញ ហើយ​បញ្ចប់​រឿង​នោះ​ទេ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ មេសា នេះ​ថា តុលាការ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រូវតែ​បើក​ការ​ស៊ើបអង្កេត​លើ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ ព្រោះ​ពួកគេ​បាន​ដឹង​នូវ​អំពើ​ឧក្រិដ្ឋកម្ម​នេះ​ហើយ តែ​បែរជា​ព្យាយាម​លាក់បាំង​នូវ​រឿង​នេះ ដោយ​ការ​សម្រុះសម្រួល​ឱ្យ​ជនល្មើស​រួច​ខ្លួន​ទៅវិញ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​មិន​អើពើ​លុបបំបាត់​ក្រុម​ឧក្រិដ្ឋជន​ដែល​ប្រើ​កម្ពុជា​ធ្វើ​ជា​ទីតាំង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ទេ គឺ​ស្មើ​នឹង​រដ្ឋាភិបាល​គប់គិត​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​ដែរ...

Latest news

© 2021, ដេលី. All rights reserved.