TAG
ប្រាក់ សេរីវុឌ្ឍ
សហព័ន្ធខ្មែរក្រោមស្នើលោក ចូ បៃដិន ពិនិត្យសិទ្ធិសេរីភាពខ្មែរក្រោមពេលធ្វើទស្សនកិច្ចនៅវៀតណាម
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក ឯកភាពនឹងសំណើរបស់ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមដែលបានស្នើឱ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ពិនិត្យលើសិទ្ធិសេរីភាពនានារបស់ពលរដ្ឋខ្មែរក្រោមដែលកំពុងរងនូវការគាបសង្កត់ពីរដ្ឋាភិបាលវៀតណាមសព្វថ្ងៃនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅខែកញ្ញា នេះ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ កញ្ញា នេះថា ការតស៊ូដើម្បីសិទ្ធិសេរីភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមសម្រាប់ពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅជាជនជាតិភាគតិចលើទឹកដីរបស់ខ្លួនសព្វថ្ងៃនេះ គឺជារឿងត្រឹមត្រូវបំផុត ព្រោះថាការតស៊ូដើម្បីសិទ្ធិសេរីភាពនៃពូជសាសន៍មួយ គឺជាកាតព្វកិច្ចរបស់ខ្លួនដែលត្រូវតែធ្វើដើម្បីពូជសាសន៍ និងទឹកដីរបស់ខ្លួនដែលមិនអាចខ្វះបាន។
លោក ម៉ែន ណាត លើកឡើងថា...