TAG
ផលិតកម្មអំបិល
មន្ត្រីបក្សប្រឆាំងជំរុញឱ្យរដ្ឋាភិបាលជួយកសិករលើវិស័យផលិតកម្មអំបិលដើម្បីបញ្ចៀសការនាំចូលពីប្រទេសជិតខាង
មន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំង ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវគោលនយោបាយជួយកសិករលើវិស័យផលិតកម្មអំបិលនៅតាមខេត្តជាប់មាត់សមុទ្រ ដើម្បីជួយកសិករឱ្យមាននិរន្តរភាពលើមុខរបរផលិតអំបិល និងបញ្ចៀសនូវការនាំចូលអំបិលពីប្រទេសជិតខាង។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានប្រាប់ The Cambodia Daily នៅថ្ងៃទី១៥ សីហា នេះថា អំបិលរបស់កម្ពុជាដែលមានមូលដ្ឋាននៅខេត្តកំពត និងខេត្តកែប សព្វថ្ងៃនេះ អាចនឹងឈានទៅរកការបាត់បង់ស្រែអំបិលនៅថ្ងៃណាមួយជាមិនខាន ដោយសារតែរងឥទ្ធិពលពីការនាំចូលពីប្រទេសជិតខាង ដូចជាវៀតណាម ចិន និងឥណ្ឌា ដែលកំពុងវាយលុកទីផ្សារកម្ពុជានៅពេលនេះ។
លោកបន្តថា...