TAG
ព្រុំ ម៉ល់
អ្នកឃ្លាំមើលសង្គមរិះគន់រាជបណ្ឌិត្យសភានិងក្រសួងសេដ្ឋកិច្ចថាខ្ជីខ្ជាលើការចងក្រងវចនានុក្រមខ្មែរ
អ្នកឃ្លាំមើលសង្គមរិះគន់ថា រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការខ្ជីខ្ជាលើការចងក្រងវចនានុក្រមខ្មែរដែលទើបនឹងបោះពុម្ពថ្មីសម្រាប់ជាតិ ខណៈប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ គ្រោងនឹងបោះពុម្ពផ្សាយវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត នៅឆ្នាំ២០២២ ខាងមុខនេះដែរនោះ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បណ្ឌិត ប៉ា ចន្ទរឿន បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២៧ ខែតុលា ថា គ្មានការងារណាដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែក៏មិនគួរបង្កើតកំហុសចំពោះការងារសាមញ្ញៗ ដូចជាកំហុសអក្ខរាវិរុទ្ធដែលមានស្រាប់នៅក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត...