TAG
ព្រំដែន
លោក ហ៊ុន សែន ថាលោកគ្មានសិទ្ធិប្រគល់ទឹកដីសូម្បីមួយមិល្លីម៉ែត្រឱ្យទៅវៀតណាមនោះទេ
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងជាថ្មីថា លោកគ្មានសិទ្ធិប្រគល់ទឹកដីខ្មែរសូម្បីតែមួយមិល្លីម៉ែត្រឱ្យទៅប្រទេសវៀតណាម ហើយលោកក៏មិនចង់បានទឹកដីវៀតណាម សូម្បីតែមួយមិល្លីម៉ែត្រដែរ ប៉ុន្តែក្រុមអ្នកឃ្លាំមើលជំរុញឱ្យលោក ហ៊ុន សែន ធ្វើមោឃភាព ឬលុបចោលរាល់សន្ធិសញ្ញាខុសច្បាប់ជាមួយវៀតណាមទាំងអស់ ដើម្បីបញ្ជាក់ពីការអះអាងរបស់ខ្លួន។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបឲ្យឡើងកាន់អំណាចរូបនេះ បានអះអាងនៅក្នុងខួបលើកទី៤៥ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងភូមិសាស្ត្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមិថុនា...
IDEA TALK៖ តើទឹក និងដីមានន័យបែបណាសម្រាប់ជាតិមួយ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ស្តីអំពី៖ «តើទឹក និងដីមានន័យបែបណាសម្រាប់ជាតិមួយ?»។
វេទិកាពលរដ្ឋទាមទារលោក ហ៊ុន សែន បើកឱ្យពលរដ្ឋចូលមើលបង្គោលព្រំដែនកម្ពុជា-វៀតណាម
វេទិកាពលរដ្ឋទាមទារឱ្យលោក ហ៊ុន សែន បើកទូលាយដល់ពលរដ្ឋខ្មែរដែលចង់ចូលទៅមើលបង្គោលព្រំដែនកម្ពុជា-វៀតណាម អាចចូលទៅមើលដោយសេរីដូចអាជ្ញាធរវៀតណាម បើកឱ្យពលរដ្ឋ និងសិស្សសាលារបស់គេដែរ។
នៅក្នុងលិខិតចំហចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ វេទិកាពលរដ្ឋដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឱ្យដឹងថា ពួកគេស្វាគមន៍ចំពោះប្រសាសន៍របស់លោក ហ៊ុន សែន ដែលបានថ្លែងទៅកាន់ពលរដ្ឋខ្មែរ-អឺរ៉ុបនៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។
ប្រភពដដែលឲ្យដឹងថា ផ្អែកតាមប្រសាសន៍របស់លោក ហ៊ុន សែន ពលរដ្ឋខ្មែរគ្រប់និន្នាការ ទាំងក្នុង...
អ្នកឃ្លាំមើលថាលោក ហ៊ុន សែន បកស្រាយការពារខ្លួនរឿងកាត់ដីឲ្យប្រទេសជិតខាង
អ្នកឃ្លាំមើលចាត់ទុកការថ្លែងរបស់លោក ហ៊ុន សែន ដែលថាមិនកាត់ដីខ្មែរឱ្យប្រទេសជិតខាងសូម្បីមួយមិល្លីម៉ែត្រនោះ គ្រាន់តែជាការបកស្រាយដើម្បីការពារខ្លួនយកភាពត្រឹមត្រូវ និងឱ្យស្របតាមច្បាប់ប៉ុណ្ណោះ ខណៈការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ធ្វើឡើងផ្ទុយរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ការលើកឡើងរបស់អ្នកឃ្លាំមើលនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី២១ ខែឧសភា ក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ក្នុងទីក្រុងហ្សូរិក ប្រទេសស្វីស ថាក្រោយបញ្ចប់សង្គ្រាមឆ្នាំ១៩៩៨ រដ្ឋាភិបាលកម្ពុជាបាននាំមកនូវសន្តិភាព ការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាង ស្របពេលដែលមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់លើរូបលោកថាកាត់ដីឱ្យប្រទេសជិតខាងនោះ។
លោកបន្តថា កន្លងមក កម្ពុជា-វៀតណាម បានឯកភាពគ្នាស្នើសុំអ្នកជំនាញពីប្រទេសបារាំង...
អ្នកឃ្លាំមើល៖ កម្ពុជាត្រូវធ្វើជាមិត្តវៀតណាម ប៉ុន្តែមិនត្រូវធ្វើអាយ៉ងវៀតណាមនោះទេ
អ្នកឃ្លាំមើលបញ្ហាសង្គមអំពាវនាវឱ្យពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្នខ្ពស់ និងស្នើឲ្យមេដឹកនាំខ្មែរមិនត្រូវធ្វើអាយ៉ងវៀតណាមនោះទេ ប៉ុន្តែត្រូវធ្វើជាមិត្តជាមួយវៀតណាម។
ប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ បានសរសេរលើហ្វេសប៊ុកនៅថ្ងៃចន្ទ ទី១៦ ឧសភា ថា លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក ហ៊ុន សែន បានជួបបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម នៅខេត្តតៃនិញ ប្រទេសវៀតណាម ខណៈលោក ហ៊ុន សែន...
លោក ហ៊ុន សែន ថាការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមកើនដល់៩០%
លោក ហ៊ុន សែន ថ្លែងថា កម្ពុជា-វៀតណាមបោះបង្គោលព្រំដែនកើនដល់ ៩០% ហើយដោយនៅសល់ ១០% ទៀត កំពុងចរចាបោះបញ្ចប់។
ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ក្នុងឆ្នាំ២០១៩ កម្ពុជា-វៀតណាមបោះបង្គោលព្រំដែនបានតែ ៨៤% ប៉ុន្តែរយៈពេល ២ឆ្នាំមកនេះ ប្រទេសទាំងពីរបានបោះបង្គោលព្រំដែនបានចំនួន...
កម្ពុជា-វៀតណាមឯកភាពគ្នាបន្តពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ
ក្រសួងការបរទេសកម្ពុជា អះអាងថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម ម៉ីញជីង (Pham Minh Chinh) បានឯកភាពគ្នាក្នុងការបន្តពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ ដើម្បីបន្តសហការកសាងខ្សែព្រំដែនសន្តិភាព និងមិត្តភាពល្អរវាងប្រទេសទាំងពីរទៅថ្ងៃមុខ។
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ថា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ផាម ម៉ីញជីង...
អាជ្ញាធរខេត្តក្រចេះ៖ ស្ពានមិត្តភាពក្រចេះ-ប៊ិញយឿងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ
អាជ្ញាធរខេត្តក្រចេះ អះអាងថា ស្ពានមិត្តភាពក្រចេះ-ប៊ិញយឿង នឹងបង្កលក្ខណៈងាយស្រួលក្នុងការតភ្ជាប់ផ្លូវគមនាគមន៍ ដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាជនរវាងខេត្តក្រចេះ ជាមួយច្រកព្រំដែនអន្តរជាតិកម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម។ ប៉ុន្តែអ្នកឃ្លាំមើលបញ្ហាព្រំដែនរិះគន់ថា ស្ពាននោះជាមធ្យោបាយបង្ហូរជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ចូលទឹកដីកម្ពុជាតែប៉ុណ្ណោះ។
អភិបាលខេត្តក្រចេះ លោក វ៉ា ថន កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានលើកឡើងក្នុងពិធីសម្ពោធស្ពានបេតុងមិត្តភាពក្រចេះ-ប៊ិញយឿង ឬស្ពានអណ្ដែងដូន ស្ថិតនៅព្រំប្រទល់ខេត្តក្រចេះ និងខេត្តប៊ិញយឿង ជាមួយអនុប្រធានគណៈកម្មាធិការខេត្តប៊ិញយឿង ប្រទេសវៀតណាម លោក ង្វៀន...
កូនប្រុសលោក ហ៊ុន សែន ថាឈឺចាប់ដែលខ្មែរខ្លះខ្លាំងតែជាមួយគ្នាឯងប៉ុន្តែឱនក្បាលឲ្យបរទេស
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ដែលត្រូវជាកូនប្រុសរបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា លោកឈឺចាប់ដែលឃើញខ្មែរមួយចំនួនខ្លាំងតែជាមួយរដ្ឋាភិបាលខ្លួនឯង ប៉ុន្តែឱនក្បាលដាក់បរទេសឲ្យគេមើលងាយតាមអំពើចិត្ត។
លោក ហ៊ុន ម៉ានី បានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាយុវជនកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ កន្លងមកថា នៅក្នុងកិច្ចប្រជុំទ្វេភាគី ឬពហុភាគីជាមួយបរទេស គឺពឹងផ្អែកតែទៅលើសមត្ថភាពតែមួយគត់ មិនមែនអាស្រ័យលើភាពខ្លាំងដែលខ្លួនធ្វើដាក់ខ្មែរគ្នាឯងនោះទេ។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា គ្មានអ្វីធ្វើឱ្យឈឺចាប់ជាងបរទេសមើលងាយលើសមត្ថភាពខ្មែរនោះឡើយ ព្រោះថាខ្មែរមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំមាគ៌ាប្រទេសជាតិ...
លោក ស ខេង ប្រាប់ពលរដ្ឋឈប់ជួលដីឱ្យវៀតណាមព្រោះទំនាស់ដីធ្លីតាមព្រំដែនពិបាកដោះស្រាយ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រាប់ទៅអាជ្ញាធរតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ត្រូវពង្រឹងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន និងត្រូវប្រាប់ពលរដ្ឋខ្មែរឲ្យឈប់ជួលដីទៅពលរដ្ឋវៀតណាមអាស្រ័យផលបន្តទៀត ព្រោះវាអាចនឹងបង្កជាទំនាស់ដីធ្លីដែលពិបាកដោះស្រាយ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅខេត្តព្រៃវែង នាថ្ងៃទី២២ ខែមីនា លោក ស ខេង អះអាងថា អាជ្ញាធរនៅតាមព្រំដែនត្រូវពង្រឹងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីបន្ថែមទៀត ខណៈនគរបាលត្រូវបន្តយកចិត្តទុកដាក់ពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខតាមព្រំដែន ដើម្បីទប់ស្កាត់ការលួចឆ្លងដែន និងការរត់ពន្ធខុសច្បាប់ចូលកម្ពុជា។
លោក ស ខេង...